VIS ចាប់ដៃគូជាមួយ កាម៉ុនរ៉ាត់ ថត MV ដំបូងក្នុងបទចម្រៀងបែប Girl Love

ចាប់​ដៃ​គ្នា​លើក​ដំបូង​ VIS​ និង​ កាម៉ុន​រ៉ាត់ ​​​​ធ្វើ​ឱ្យ​ហ្វេន​ៗ​ពេញ​ចិត្ត​ជា​ខ្លាំង​ក្រោយ​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​សម្ដែង​ក្នុង​បទ​ចម្រៀង​បែប ​Girl Love​ (ស្រី​ស្រលាញ់​ស្រី​)​​ ជាមួយ​គ្នា​ ដើម្បី​អប​អរ​​ខែ​នៃ​ក្ដី​ស្រលាញ់​ចម្រុះ​ពណ៌​​ (Pride Month)។​​​​​

ម្ចាស់​បទ​ «​តើ​ស្នេហ៍​មាន​ពណ៌​អ្វី​» ​​រូប​នេះ​បាន​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​ថា ​នេះ​គម្រោង​ដំបូង​ដែល​ខ្លួន​បាន​ថត​ជាមួយ​តារា​ស្រី​​ កាម៉ុន​រ៉ាត់​ ហើយ​ក៏​ជា​លើក​ទី​១ ​ដែលខ្លួន​បាន​សម្ដែង​នៅ​ក្នុង​ MV​ ដែរ​។​​ នៅក្នុង​ចម្រៀង​បទ ​«​កូន​ខ្ញុំ​អី​ចឹង​»​ ឬ ​«That’s My Child»​ VIS​​ ​សម្ដែង​ជា​តួ​អង្គ​ Nit ​ឬ​ឯ​ កាម៉ុន​រ៉ាត់​ សម្ដែង​ជា​តួ​អង្គ​ Leap​​ ។​​ ចំពោះ​អត្ថន័យ​នៃ​​បទ​ចម្រៀង​​ខាង​លើ​​​ចង់​បង្ហាញ​ប្រាប់​ទៅ​កាន់​ម្ដាយ​ឪពុក​គ្រប់​រូប​ក្នុង​ការ​​បើក​ចិត្ត​ក្នុង​ការ​​ទទួល​យក​ធម្មជាតិ​របស់​កូន ​​ជា​ពិសេស​ចំពោះ​គ្រួសារ​ដែល​មាន​កូន ​ឬ​សមាជិក​បងប្អូន​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​។​​​​​​​​​​​

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ ថា​បទ​ចម្រៀង ​«​កូន​ខ្ញុំ​អី​ចឹង​» ​ឬ ​«That’s My Child»​​ ផលិត​ឡើង​​ក្រោម​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ​USAID Cambodia ហៅ​កាត់​ថា USAID តាម​រយៈ​អង្គការ​ FHI360​ ​ដើម្បី​អបអរ​ខែ​នៃ​ក្ដី​ស្រលាញ់​ចម្រុះ​ពណ៌​​៕​​​​​​

លីងដើម្បីស្ដាប់បទចម្រៀង ៖ https://www.facebook.com/visiblevis/videos/385473437883423



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ