បេក្ខភាព Cambodian Idol ទិត សិរីវឌ្ឍនា ប្រឡងបាក់ឌុបជាប់ ជាមួយនិទ្ទេស១នេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អប​អរ​សាទរ​បេក្ខភាព Cambodian Idol រដូវ​កាល​ទី​៥ ទិត​ សិរី​វឌ្ឍនា ​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ក្នុង​ការ​​ប្រឡង​​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​សម័យប្រឡង ៨ តុលា ២០២៤​។

បេក្ខភាព ទិត​ សិរី​វឌ្ឍនា បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​គាំទ្រ​ និង​តាម​ដាន​កម្មវិធី Cambodian Idol រដូវ​កាល​ទី​៥ សោក​ស្ដាយ​ជា​ពន់​ពេក​ចំពោះ​ការបាត់បង់​ឱកាស​របស់​លោក​ទៅ​កាន់​វគ្គ​ Live Show ក្នុង​សប្ដាហ៍​បន្ទាប់​។​ តែ​ទោះ​​ជា​យ៉ាង​នេះ​ក្ដី​ បេក្ខភាព​រូប​សង្ហា ​​ញញឹម​ស្រស់​ សំឡេង​ស្រទន់​រូប​នេះ​បាន​ធ្វើ​ឱ្យ​ហ្វេន​ៗ និង​អ្នក​ដែល​ស្រលាញ់​គាំទ្រ​រូប​លោក​បង្ហាញ​ក្ដី​រំភើប​ជាថ្មីម្ដងទៀត ខណៈ​លោក​បាន​បង្ហាញ​​លទ្ធផល​ប្រឡង​ទុតិយភូមិ​ដោយ​រូប​លោក​បាន​ប្រឡង​ជាប់​ជា​ស្ថាពរ ​ដោយ​ទទួល​បាន​និទ្ទេស (E)​ ផង​ដែរ​។​​ ដោយឡែក នេះ​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​នៅ​ក្នុង​ការ​សិក្សា​ បើ​ទោះ​បី​ជា​លោក​ហាក់​មមាញឹក​ ដើម្បីជម្នះ និង​ឆ្លង​កាត់​នូវ​រាល់​វិញ្ញាសា​ជា​ច្រើន​របស់​កម្មវិធី​ប្រឡង​ចម្រៀង​ Cambodian Idol ​រដូវ​កាល​ទី ៥ ក៏​ដោយ​។​

ជាមួយ​ដំណឹង​ដ៏​សែន​រីករាយ​នេះ​ផង​ដែរ​ បណ្ដា​អ្នក​គាំទ្រ​របស់​ វឌ្ឍនា បាន​នាំ​គ្នា​ចូល​ខមិន​អបអរសាទរ​រូប​លោក​ព្រោង​ព្រាត ដែល​អាចទទួល​បាន​ជោគជ័យ​នូវ​ការ​ប្រឹងប្រែង​សិក្សា​អស់​រយៈពេល ១២​ឆ្នា​មក​នេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *