សទ្ធាជ្រះថ្លា! វណ្ណដា ចូល​បច្ច័យ ៥ ពាន់ដុល្លារ កសាងកុដិនៅវត្តមួយក្នុងខេត្តតាកែវ

មិន​សូវ​ជា​ចេះ​និយាយ ឬ​បង្ហាញ និង​អួតអាង​អ្វី​ច្រើន​ឡើយ តែ វណ្ណដា ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ឲ្យ​ឃើញ​ផ្ទាល់​តែ​ម្ដង មិន​ថា​ជា​ការ​ផលិត​បទ​ចម្រៀង ឬ​ទទួល​បាន​ការងារ​ធំដុំ​អ្វី​មួយ​ឡើយ។ តួ​យ៉ាង​ការ​ធ្វើ​សប្បុរស​ធម៌​នានា​ក៏​តារា​ប្រុស​វ័យ​២៧​ ឆ្នាំ​រូបនេះ កម្រ​បង្ហោះ​ឲ្យ​ដឹង​តាម​បណ្ដាញ​សង្គម​ដែរ។

ដូច​មុន​នេះ​បន្តិច គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា Keang Kunthakpidor បាន​បង្ហោះ​ឲ្យ​ដឹង​ថា កំពូល​តារា​រ៉េប​ស្រុក​ខ្មែរ ម៉ាន់ វណ្ណដា បាន​ចូល​​បច្ច័យ​រហូតដល់ ៥ ពាន់​ដុល្លារ​អាមេរិក ដើម្បី​ កសាង​កុដិ​នៅ​វត្តធម្មចក្រពុទ្ធារាម ស្ថិត​នៅ​ក្នុង​ខេត្ត​តាកែវ។ ដំណឹង​នេះ មិន​បាន​ចេញ​ពី​ម្ចាស់បទ «baby mama» ផ្ទាល់​ឡើយ ដោយ​លោក​គ្រាន់តែ​ចែក​រំលែក​បន្ត​តែ​ប៉ុណ្ណោះ។

គណនី​ហ្វេសប៊ុក​ Keang Kunthakpidor បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​មាន​ទាំង​រូប វណ្ណដា និង​ក្រុម​គ្រួសារ ព្រម​ទាំង​បាន​សរសេរ​រៀបរាប់​ថា “សូមជ្រះថ្លាអនុមោទនា​បុណ្យ​របស់​ក្មួយ​ប្រុស ម៉ាន់ វណ្ណដា ដែល​មាន​សទ្ធា​ជ្រះថ្លា​ចូល​កសាង​កុដិ​នៅ​វត្ត​ធម្មចក្រពុទ្ធារាម តាកែវ ចំនួន ៥០០០$ ដែល​លោក​ម្ចាស់​ទាំង​ឡាយ​កំពុង​ខ្វះ​ទី​សេនាសនៈ ដែល​មាន​ព្រះសង្ឃ​គង់ ៧៤ ព្រះអង្គ​”។

អ្នក​គាំទ្រ​មិន​សូវ​ជា​ភ្ញាក់ផ្អើល​ឡើយ ព្រោះ​កន្លង​មក វណ្ណដា ក៏​តែង​ធ្វើ​បុណ្យ ចែក​ទាន​ជាច្រើន​ហើយ​ដែរ។ មិន​តែ​ប៉ុណ្ណោះ​មហាជន​សរសើរ​ថា​តារា​រ៉េប​រូបនេះ ពិតជា​ដាក់​ខ្លួន និង​ចូលចិត្ត​ធ្វើ​បុណ្យ​ដោយ​ស្ងៀមស្ងាត់ ដូច​កាលពី​អំឡុង​ចុង​ខែ ១០ ម៉ាន់ វណ្ណដា បាន​ជូន​អ្នក​មាន​គុណ​ទាំង​ពីរ​ទៅ​វត្ត​ធ្វើ​បុណ្យ​កឋិន ហើយ​ក៏​បាន​ចូលរួម​ជា​បច្ច័យ​ជូន​ដល់ ទូក​ងរ « ​ស្រី​ម៉ៅ​​ក្រាំងយ៉ូវ» របស់​ខេត្ត​កណ្ដាល ​​​ក្នុង​ចំនួន​ទឹក​ប្រាក់ ​៥០០ ​ដុល្លារ​ផង​ដែរ៕

រូបភាព៖ Keang Kunthakpidor



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។



Leave a Reply

Your email address will not be published.Required fields are marked *