នៀននៀន ជាប់ Top 16 Miss Star International 2024 និងពានរង្វាន់សំខាន់ទៀត នៅប្រទេសប្រេស៊ីល

កញ្ញា Nean Nean ដែល​ជា Miss Star Cambodia 2024 របស់​កម្ពុជា​បាន​ជាប់ Top 16 ក្នុង​កម្មវិធី Miss Star International2024 រួម​ទាំង​បាន​ឈ្នះ​ពានរង្វាន់ Miss Congeniality ថែម​ទៀត​ផង​​នៅ​ឯទីក្រុង Sao Paulo ​ប្រទេស​ប្រេស៊ីល​កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។

បវរកញ្ញា​ខ្មែរ​រូប​នេះ​បាន​បង្ហាញ​ពី​ទេពកោសល្យ និង​ចំណេះដឹង​មាន​ទាំង​ប៉ុន្មាន បញ្ចេញ​ក្នុង​កម្មវិធី​នោះ​ទាំងអស់។ មិន​ថា​វគ្គ National Costume Christmas ឬ​វគ្គ Evening Gown និង​វគ្គ Swimsui បវរកញ្ញា​រាង​តូច​ច្រឡឹង​រូប​នេះ ដើរ​បង្ហាញ​ដោយ​ភាព​ជឿជាក់ ទឹក​មុខ​ស្រស់​ប្រិមប្រិយ ឃើញ​ហើយ​ពិតជា​មិន​សរសើរ​មិន​បាន។

Miss Star Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចុះ​សម្រុង​ជាមួយ​បវរកញ្ញា​ប្រទេស​ដទៃ ហើយ​ព្រោះ​តែ​ភាព​រួសរាយ​រាក់ទាក់​នោះ ធ្វើឲ្យ នៀន នៀន លេចធ្លោ និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង រហូត​ត្រូវ​បាន​កម្មវិធី​ធ្វើជា​ពិធី​ការិនី ដើម​ក្បាល​នៃ​កម្មវិធី​ក្នុង​វីដេអូ​ឃ្លីប​ដែលMiss Star International2024 បង្ហោះ​លើ​បណ្ដាញ​សង្គម Instagram។

រូបរាង​ដ៏​ស្រស់​ស្អាត​របស់ នៀន នៀន និង​ដំណើរ ដែល​ជា​ចំណុច​គួរឲ្យ​សំខាន់ ក៏​បាន​ធ្វើឲ្យ​នាង​ស្ថិត​ក្នុង​ក្រសែភ្នែក​មហាជន​អ្នក​តាមដាន​នៅ​ទី​នោះ​ដែរ។ ម្យ៉ាង​ទៀត ការ​ផាត់​មុខ​បែប​សិចស៊ី ត្រូវ​នឹង​ទម្រង់​មុខ​នាង ចេញ​មក​ឈុត​ណា​ក៏ នៀន នៀន ឆ្វាច ស្រូប​បាន​ការ​គាំទ្រ និង​តាម​សម្លឹង​មិន​ដាឆក​ភ្នែក។

នៀន នៀន Miss Star Cambodia 2024 ឆក់​បាន​​ការ​ស្រលាញ់​ចូល​ចិត្ត​ គាំទ្រ​ខ្លាំង ហើយ​នាង​ក៏​មានអ្នក​ជួយ​ជ្រោមជ្រែង​ច្រើន ក្នុង​ពេល​ចេញ​ទៅ​ប្រកួត​នៅ​ប្រេស៊ីល​លើក​នេះ ហើយ​កញ្ញា​នឹង​វិល​មក​ដល់​កម្ពុជា​វិញ​នា​ល្ងាច​ថ្ងៃ ១៦ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះ​ដែរ៕

រូបភាព៖ Nean Nean



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន



Leave a Reply

Your email address will not be published.Required fields are marked *