តាមពិតបែបហ្នឹងសោះ! វ៉ាង ស្រីណូ បកស្រាយហើយរឿងពពោះកូន៨ ខែក្នុងផ្ទៃ

អតីត​តារា​សម្ដែង​រូប​ស្រស់​សិច​ស៊ី​ វ៉ាង ​ស្រី​ណូ ​បាន​ចេញ​មុខ​បក​ស្រាយ​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហាជន​ជុំ​វិញ​រឿង​ដែល​អ្នកនាងកំពុង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​​ ខណៈ​​​នេះ​ជា​បំណង​ប្រាថ្នាខ្លួន​ឯង​​បាន​ប៉ង​ទុក​យូរ​ហើយ​។​

ដើម្បី​ស្រាយ​ចម្ងល់​​មហាជន ​​ក៏​ដូច​ជា​បញ្ចប់​​ការ​វែក​ញែក​​ ​អតីត​តារា​សម្ដែងស្រី ​​​​វ៉ាង ​ស្រី​ណូ​ បាន​​ឆ្លើយ​តប​​និង​សំនួរ​មហាជនដោយ​មិន​រអារ​ថា «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ពិត​មែន​ , ខ្ញុំ​អត់​មាន​ប្ដី​ទេ , ​​ខ្ញុំ​នៅ​សីង​ហ្កល​ដដែល ​​តែ​ឥលូវ​ជា​សីងហ្កល​ម៉ាំ​មី​ (Single Mummy)​​»។​ ​តារា​ស្រី​​រូប​នេះ​មាន​ទម្ងន់​ក៏​ព្រោះ​តែ​នាងបាន​ប្រើ​វិធី​យក​កូន​តាម​បែប​វិទ្យាសាស្ត្រ​ (​ការ​ចាក់​មេ​ជីវិត​) ហើយ​ពេល​នេះ​គភ៌​​របស់នាង​មាន​អាយុ​ ៨​ខែ ​(​ជា​កូន​ស្រី​) ​ដែល​ត្រៀម​សម្រាល​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​​។​ Single Mom រឹង​មាំ​ម្នាក់​នេះ​បាន​បន្ថែម​ទៀត​ថា​​ ចាប់​តាំង​ពី​ទម្ងន់​មក​ទល់​ពេល​នេះ​​ កញ្ញា​ពុំ​សូវ​ចាញ់​នោះ​ទេ​សុខ​ភាព​ក៏​រឹងមាំ​អាច​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​បាន​ទៀត​ផង​​ មិន​តែ​ប៉ុណ្ណោះ​ នាងមាន​ភាព​រីក​រាយ​ មិន​បាន​រង​សម្ពាធ​បាក់​ទឹក​ចិត្ត​ អាច​ធ្វើ​ការ​បាន​ធម្មតា​។​​​

វ៉ាង ​ស្រីណូ​ បាន​បញ្ជាក់​កាន់​តែ​ច្បាស់​លើ​រឿង​ពពោះ​នេះ​ផង​ដែរ​ថា​ ជា​ការ​ប៉ង​ទុក​​ព្រោះ​នាងចង់​បាន​កូន​ឆ្នាំ​រោង​​ហើយ​ពេល​នេះ​បាន​សម្រេច​ហើយ​​។​ មួយ​វិញ​ទៀត​ រឿង​ប្ដីសីតារា​ស្រី​ដែល​មាន​ឈ្មោះ​ពិត វ៉ាង មករា​ ថានាង​ពុំ​ដែល​គិត​ថា​ចង់​បាន​ទេ​​ ហើយ​ពេល​នេះ​ក៏​ធ្វើ​បាន​តាម​ដែល​​ធ្លាប់​បាន​ប្រាប់​ទៅ​កាន់​មហាជន​ និង​អ្នក​គាំទ្រ​​។

ក្នុង​នាម​អ្នក​ម៉ាក់ single ​ តារា​ស្រី​រូប​នេះ​បាន​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​ទាំង​អស់​ត្រូវ​ចេះ​ផ្ដល់​តម្លៃ​ឱ្យ​ខ្លួន​ឯង​ រឹង​មាំ​ កុំ​ទន់​ជ្រាយ​ រឿង​អ្វី​ក៏​ស្ត្រី​ធ្វើ​បាន​ដែរ​ ត្រូវ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ កុំ​បាក់​ទឹកចិត្ត​៕​

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក