វណ្ណដា នរិទ្ធ វណ្ណថាន ហ្សាណា និង យូហៃ ចេញមុខអំពាវនាវបង្ហាញអន្តរជាតិឱ្យឃើញទង្វើព្រៃផ្សៃរបស់សៀម

សិល្បករ បារមី មាន វណ្ណដា វណ្ណថាន នរិទ្ធ ហ្សាណា យូហៃ បាន​ចេញ​មក​អំពាវនាវ​ឱ្យ​អន្តរជាតិ​បាន​ដឹង​ពី​ទង្វើ​ដ៏​សែនសាហាវ ឃោរឃៅ និង​យង់ឃ្នង​របស់​ទ័ព​សៀម​មក​លើ​ប្រជាជន​ស៊ីវិល​ស្លូត​ត្រង់​ដែល​បណ្ដាល​ឱ្យ​ស្លាប់ ​និង​របួស​ជា​ច្រើន​នាក់។

ផលិត​កម្ម បារមី ព្រម​ទាំង​សិល្បករ​ពហុ​ជំនាញ​ដែល​មាន​ដូច​ជា វណ្ណដា វណ្ណថាន នរិទ្ធ ហ្សាណា និង យូហៃ បាន​នាំ​គ្នា​ចេញ​មុខ​បង្ហោះ​លើ​ផេក​ផ្លូវ​ការ​របស់​ពួក​គេ​ក្រោយ​ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម​មក​លើ​ដែន​អធិបតេយ្យភាព​ និង​ទីតាំង​រស់​នៅ​របស់​ពលរដ្ឋ​ស៊ីវិល​ស្លូត​ត្រង់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។

សំណេរ​របស់​ពួក​គេ​បាន​បង្ហាញ​អំពី​ផល​ប៉ះពាល់​ចំពោះ​មនុស្ស​ចាស់​និង​កូន​ក្មេង ​ខណៈ​ការ​សិក្សា​របស់​កុមារ​ត្រូវ​បាន​ផ្អាក​ដំណើរ​ភ្លាមៗ​នៅ​តាម​សាលា​រដ្ឋ​និង​ឯកជន មិន​តែ​ប៉ុណ្ណោះ​ពួកគេ​ត្រូវ​ជម្លៀស​ទៅ​កាន់​កន្លែង​សុវត្ថិភាព ហើយ​ចាស់ៗ​ត្រូវ​ចាកចេញ​ពី​លំនៅឋាន​ម្ដង​ហើយ​ម្ដង​ទៀត​ទាំង​ដែល​ពួក​គាត់​មាន​វ័យ​ជរា​ណា​ពិបាក​នៅ​ក្នុង​ការ​បម្លាស់ទី​ផង​នោះ។ មួយ​ទៀត ទ័ព​ថៃ​បាន​កំណត់​យក​ទីតាំង​បាញ់​ប្លោង​នា​លើក​នេះ​គឺ​ប្រាសាទ​ព្រះ​វិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​​កម្ពុជា​ក្នុង​គោល​បំណង​បំផ្លិចបំផ្លាញ កម្ទេច​ចោល​មិន​ឱ្យ​សល់​រូបរាង។

គួរ​ឱ្យ​ដឹង​ថា ថៃ​បាន​បើក​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត​នា​វេលា​ព្រឹក​ថ្ងៃ​ទី ៨ ខែ ធ្នូ ឆ្នាំ ២០២៥ និង​បាន​ពង្រីក​ភូមិសាស្ត្រ​នៃ​ការ​បាញ់​ប្រហារ​ទៅ​ដល់​តំបន់​ជា​ច្រើន​ដែល​នៅ​ជាប់​ព្រំដែន។ គិត​ត្រឹម​ម៉ោង ៦ ព្រឹក​ថ្ងៃ​៩ ធ្នូ នេះ ការ​បាញ់​ប្រហារ​របស់​ទ័ព​សៀម​មក​លើ​ទីតាំង​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា​បណ្ដាល​ឱ្យ​មនុស្ស ២៧ នាក់​ស្លាប់​និង​រង​របួស។ នេះ​បើ​តាម​ព័ត៌មាន​បឋម​ដែល​ក្រសួង​ការពារ​ជាតិ​ទទួល​បាន​ពី​អាជ្ញាធរ​ខេត្ត៕

រូបភាព ៖ Baramey , វណ្ណដា វណ្ណថាន នរិទ្ធ ហ្សាណា យូហៃ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *