Peypey Dy អំពាវនាវសប្បុរសជនជិតឆ្ងាយចូលរួមជួយពលរដ្ឋខ្មែរភៀសសឹក

លោក Peypey Dy ដែល​ធ្លាប់​ខ្នះខ្នែង ចំណាយ​ទាំង​កម្លាំង​កាយ​ចិត្ត និង​ថវិកា ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ភៀស​សឹក​ដែល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​បាន​ចេញ​មុខ​ម្ដង​ទៀត​ជា​មួយ​សំឡេង​អំពាវនាវ​សុំ​ឱ្យ​មហាជន​ជិត​ឆ្ងាយ​ចូលរួម​តិច​ឬ​ច្រើន​ក្ដី​តាម​រយៈ​មូលនិធិ​ដែល​រៀប​ចំ​ឡើង​ដោយ​កម្លាំង​រួបរួម​ខ្មែរ​តែ​១។

សង្គ្រាម​ឈ្លាន​ពាន​ស្រេក​ឃ្លាន​ទឹក​ដី​ពី​សំណាក់​ចោរ​សៀម​បាន​កំពុង​ទន្ទ្រាន​ដោយ​មិន​ញញើត​ពី​ក្រុម​យោធា​ថៃ​ដែលបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ ៥មករា និងចំការចេក ចាប់​ពី​វេលា​ម៉ោង ៥ ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី ៨ ធ្នូ ២០២៥។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការក្រសួងការពារជាតិ។

ការ​បាញ់​ប្រហារ​ដោយ​មិន​ញញើត​ដៃ​ពី​ទ័ព​សៀម​បាន​កំពុង​បន្ត​យ៉ាង​គឃ្លើន​នៅ​តាម​តំបន់​ជាប់​ព្រំដែន ទីលំនៅ​ពលរដ្ឋ​និង​សាលា​រៀន។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​បង្ខំ​ពលរដ្ឋ​ឱ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង ស្វែង​រក​ទី​សុវត្ថិភាព​ដើម្បី​លាក់​ខ្លួន​ពី​ការ​បាញ់​ប្រហារ​របស់​កង​ទ័ព​សៀម។

ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ចេញ​មុខ​ខ្នះ​ខ្នែង​ជា​ថ្មី​ម្ដង​ទៀត​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​ភៀស​សឹក​ដែល​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​នោះ​​ឃើញ​មាន​តារា​ប្រុស​មួយ​រូប​នោះ​គឺ​លោក Peypey Dy ដ្បិត​ថា​លើក​នេះ​លោក​ពុំ​បាន​ចេញ​មុខ​ដោយ​ផ្ទាល់​ក្នុង​ការ​ជួយ​រៀប​ចំ​ពិត​មែន ប៉ុន្តែ​លោក​បាន​ប្រើ​សំឡេង​ក្នុង​ការ​អំពាវនាវ​សុំ​ឱ្យ​បង​ប្អូន​មហាជន​ចូល​រួម​ជួយ​មិន​ថា​ជា​ថវិកា​ឬ​សម្ភារៈ​ប្រើ​ប្រាស់ ស្បៀង​អាហារ គឺ​អាច​មក​ចូលរួម​បរិច្ចាគ​បាន​នៅ​ហាង EAT MORE សាខា​បឹង​កក់​ដោយ​នៅ​ទីនោះ​មាន​ក្រុម​ការងារ​រង់ចាំ​ទទួល​ជំនួយ​របស់​បង​ប្អូន។

គួរ​បញ្ជាក់​ដែរ​ថា ការ​ចូលរួម​នៅ​ហាង EAT MORE មិន​មែន​ជា​មូលនិធិ​ផ្ទាល់​ខ្លួន​របស់​នរណា​ម្នាក់​តែ​ជា​ការ​ចូលរួម និង​រួបរួម​គ្នា​ពី​សំណាក់​ប្រជាជន​ខ្មែរ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​បង​ប្អូន​ភៀស​សឹក​នៅ​ក្នុង​អំឡុង​ពេល​គេច​សង្គ្រាម​ឈ្លានពាន​ដោយ​កងទ័ព​សៀម៕

នេះជាលីងវីដេអូ ៖ https://www.facebook.com/reel/1569544017720080

រូបភាព ៖ Peypey Dy



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *