សិល្បករ សិល្បៈការិនី តារាសម្ដែង តារាចម្រៀង និងអ្នកផលិតមាតិកាក្នុងស្រុកជាច្រើនរូបទទួលបានលិខិតសរសើរពី UNICEF Cambodia ក្រោយចូលរួមយ៉ាងសកម្មនៅក្នុងទិវាកុមារពិភពលោកក្នុងខេត្តមណ្ឌលគិរី។

កាលពីចុងឆ្នាំ ២០២៤ UNICEF Cambodia បានសហការរៀបចំកម្មវិធី បុណ្យភូមិមានជើង ក្នុងខេត្តបណ្ឌលគិរីដើម្បីអបអរសាទរទិវាកុមារពិភពលោក។ កម្មវិធីនេះប្រព្រឹត្តិធ្វើរយៈពេល ៣ ថ្ងៃជាប់គ្នាដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ជាច្រើនរូបដោយក្នុងនោះរួមតារាស្រីលំដាប់ប្រទេស ស៊ីន យូប៊ីន ផលិតករវ័យក្មេង រិទ្ធិ លំអងពេជ្រ កេសរ អ្នកនាង ម៉េង កែវពេជ្ជតា និងកូនស្រី (ផ្អែម) ROXY រ៉ក់ស្ស៊ី រ៉េត ស៊ូហ្យាណា ព្រមជាមួយតារាស្រីប្រុស និងអ្នកផលិតមាតិកាល្បីៗ ក្នុងស្រុកជាច្រើនរូបទៀត។
ការចូលរួមរបស់តារាប្រុសស្រីនាវេលានោះបានផ្ដល់ស្នាមញញឹម និងភាពរីករាយដល់កុមារជាច្រើនតាមរយៈសកម្មភាពលេងកម្សាន្ត បង្រៀន និងចែករំលែកព្រមទាំងការចូលរួមបង្កើតសមិទ្ធផលនៅក្នុងសាលាដែលនេះជាផ្នែកមួយដ៏សំខាន់នៅក្នុងការបណ្ដុះគំនិតកុមារតូចៗ ជាពិសេសការផ្ដល់នូវស្នាមញញឹមដែលមិនអាចបំភ្លេចបានទៅកាន់កុមារជនជាតិដើមភាគតិចទាំងអស់នោះ។















ក្រោយការចូលរួម បណ្ដាសិល្បករ សិល្បការិនីទាំងអស់ត្រូវបាន UNICEF Cambodia ប្រគល់ជូននូវលិខិតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់ស្នាមញញឹមក្ដីសង្ឃឹមនិងភាពរីករាយដល់កុមារគ្រប់រូបតាមរយៈការចូលរួមសកម្មភាពលើកកម្ពស់សិទ្ធិកុមារនាទិវាកុមារពិភពលោក៕
ប្រភពរូបភាព ៖ UNICEF Cambodia






















Account
Security
Favourite Content