ពីក្មេងប្រុសម្ចាស់ពាន The Voice Kid សំឡេងផ្អែម ឥឡូវ ទេព ពិសិដ្ឋ ល្បីឈ្មោះខ្លាំងតាមរយៈបទរ៉េប

ក្មេងប្រុស ទេព ពិសិដ្ឋ ក្លាយ​ជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវកាលទី២ នៅឆ្នាំ ២០១៨ ដែល​គ្រា​នោះ ទើប​មាន​វ័យ​ត្រឹម ១៤ ឆ្នាំ​ប៉ុណ្ណោះ។ ការ​តស៊ូ​ឡើង​មក​ប្រឡង​នៅ​រាជធានី​ភ្នំពេញ ពិតជា​មិន​ខក​បំណង​ឡើយ ដោយ​អាច​ផ្ដួល​បេក្ខភាព​ខ្លាំង​ៗ​ដទៃ ក្លាយ​ជា​ម្ចាស់​ជយលាភី​ទាំង​ក្មេង​ខ្ចី​។

អំឡុង​កាល​ប្រឡង The Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ រៀន​នៅថ្នាក់​ទី៨។ បើ​តាម​ការ​ឲ្យដឹង​របស់​ម្ដាយ ពិសិដ្ឋ ចាប់អារម្មណ៍​ក្នុង​ការ​ច្រៀង​នៅ​ពេល​អាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ តែ​ដោយសារ​ទេពកោសល្យ ក្នុង​វ័យ ១៤ ឆ្នាំ បាន​ដាក់ពាក្យ​មក​ប្រកួត​កម្មវិធី​លំដាប់​ពិភពលោក និង​ទទួល​ជយលាភី​ទៀត​ផង។

ក្នុង​ការ​ប្រឡង​វគ្គ​​ជម្រុះ​ដំបូង​នៅ​ខេត្ត​សៀមរាប ដែល​ជា​ទឹកដី​កំណើត ពិសិដ្ឋ មិន​សង្ឃឹម​ថា​អាច​ឡើង​មក​ដល់​វគ្គ Blind Audition ឡើយ ព្រោះ​មាន​បេក្ខភាព​រាប់​ពាន់​អ្នក​ឯណោះ។ ម្ចាស់​បទ «អូន​មក​ពី​ណា» បាន​ឲ្យ​ដឹង គ្រាន់តែ​ថា​ខ្លួន​ជាប់​ឡើង​មក​ប្រកួត​នៅ​ភ្នំពេញ​ភ្លាម កំលោះ​សម្បុរ​ស្រអែម​រូប​នេះ​ចាប់ផ្ដើម​ហ្វឹកហាត់​ចម្រៀង​ផ្សេង​ៗ​ភ្លាម។

បើ​ទោះ​ជា​ធ្លាប់​ឆ្លងកាត់​ការ​វះកាត់ ទាក់ទង​នឹង​បញ្ហា​សុខភាព​មុន​ពេល​ឡើង​ឆាក ដែល​ធ្វើឲ្យ​លោក​បារម្ភ​ពេល​ប្រកួត តែ ពិសិដ្ឋ នៅតែ​អាច​ជម្នះ​បាន ដោយ​ធ្វើ​បាន​យ៉ាង​ល្អ ពេល​ឡើង​បកស្រាយ​បទ «ដឹង​ទេ​ថា​ខ្ញុំ​កំពុង​ឈឺ» របស់​កំពូល​តារា​ចម្រៀង ឆាយ វីរៈយុទ្ធ ដែល​បទ​នោះ​គឺជា​បទ​មួយ​ក្នុង​ចំណោម​បទ​ជាច្រើន​ ល្បី​ថា​ថា​មាន​ណោត​ខ្ពស់​បំផុត​ពិបាក​ស្រែក​ដល់។

ទេព ពិសិដ្ឋ បាន​ទាក់ទាញ​ចិត្ត Coach ទាំង ៣ នៃ​កម្មវិធី​គ្រា​នោះ ដែល​មាន​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា និង សួស វីសា ហើយ​​ក៏​បាន​ជ្រើស​យក ឱក សុគន្ធកញ្ញា ជា​គ្រូ​បង្វឹក។ ទោះ​ទើប​ឡើង​មក​ប្រកួត​លើក​ដំបូងតែ ពិសិដ្ឋ ចេះ​លើក​ដាក់​សំឡេង គ្រប់​គន្លាក់គន្លើន​នៃ​បទ​ដ៏​តឹង​មួយ​នោះ។ ដោយ​គ្រូ​បង្វឹក​ទាំងអស់ សុទ្ធតែ​សរសើរ​មិន​ដាច់​ពី​ការ​ចេះ​ប្រើ​សំឡេង​ដ៏​ពីរោះ​របស់​ខ្លួន និង​ដណ្ដើម​គ្នា ដើម្បី​បង្ហាញ​ទៅ​ពិសិដ្ឋ ឲ្យ​ជ្រើសរើស​ខ្លួន។

ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ក្នុង​កម្មវិធី The Voice Kids Cambodia រដូវកាលទី២ ទេព ពិសិដ្ឋ បាន​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន​ឲ្យ​ទស្សនិកជន​បោះឆ្នោត​គាំទ្រ​ខ្លួន​មិន​ដាច់​សោះ​ឡើយ។ ទីបំផុត​នា​រាត្រី​ថ្ងៃ ១០ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ក្មេង​ប្រុស​វ័យ ១៤ ឆ្នាំ​ពី​ខេត្ត​សៀមរាប ច្រៀង​បទ «​ឈឺពេក​ទើប​យំ​» របស់ ឆាយ វីរៈយុទ្ធ ដដែល រហូត​បាន​កាន់​ពាន និង​ប្រាក់រង្វាន់ ១០០ លាន​រៀល ព្រម​ទាំង​រង្វាន់​លើក​ទឹក​ចិត្តជាច្រើន​ទៀត។ បាន​យក​ភេសជ្ជៈ​ដែល​កម្មវិធី​ឧបត្ថម្ភ​ទៅ​ប្រគល់​ជូន​សាលា​ដូង​កោះដាច់​ទៀត​ផង។

ក្រោយ​ក្លាយជា​ម្ចាស់​ពាន The Voice Kid Cambodia រដូវកាល​ទី​២ ពិសិដ្ឋ ​ចេញ​ចម្រៀង​ហូរហែនៅ​ផលិតកម្ម​ហង្សមាស ដែល​ជាកន្លែង​ផលិត The Voice Cambodia មួយ​ចំនួន​ដែរ។ តែ​កេរ្តិ៍ឈ្មោះ​ម្ចាស់​បទ «Different way» មិនជា​សុះសាយ​ប៉ុន្មាន​ឡើយ ស្រាប់តែ​មាត់​មុខ​មួយ​រយៈ​ ក្មេង​ប្រុស​មិន​សូវ​បាន​មាត់​ក​រូប​នេះ បែរជា​លេច​មុខ​មក​ម្ដង​ទៀត ដោយ​មាន​ស្ទីល៍​ថ្មី​ទាំង​រូប​រាង និង​ការ​ច្រៀង។

ចូល​មក​ដល់​ខែ​សីហា ពិសិដ្ឋ បាន​ទម្លាក់​បទ «20’OUTNOW» ផ្ទុះ​កក្រើក​អស់​វិស័យ​សិល្បៈ ព្រោះ​ជា​បទ​រ៉េប hip hop។ មិនមែន​តែ​អ្នក​គាំទ្រ​ឡើយ​ដែល​សរសើរ​ពី​ស្នាដៃ​ថ្មី​នោះ សូម្បី​តារា​ៗ​ល្បី​ជា​រៀមច្បងផ្នែក​រ៉េប ​ក៏​ស្ញប់ស្ញែង​ស្នាដៃនោះ​​ផង​ដែរ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះទេ «20’OUTNOW» នេះ​ត្រូវ​បានគេយកទៅលេង Tik Tok យ៉ាងព្រោងព្រាត រហូត​ធ្វើឲ្យ​ម្ចាស់​បទ​មមាញឹក រក​ពេល​ទំនេរ​គ្មាន ជាពិសេស​ការ​ច្រៀង​តាម​ខនសឺត ក្លឹប​កម្សាន្ត​នា​ពេល​រាត្រីមានទាំង​នៅ​តាម​ខេត្ត និង​ក្នុង​ក្រុង។

ឈ្មោះ​របស់ ទេព ពិសិដ្ឋ កាន់តែ​ល្បីល្បាញ​ឡើង​ៗ តាម​រយៈ​បទ​ចម្រៀង​ និង hip hop។ មួយ​បទ​ហើយ​មួយ​បទ​ទៀត ​ម្ចាស់​ជយលាភី The Voice Kid Cambodia រដូវកាល​ទី​២ កាន់តែ​ទទួល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ឡើង​ៗ ហើយ​បទ​មួយ​ណា​ក៏​អ្នក​មើល​ចូល​ខ្ទង់​លាន​នាក់ និង​ក្លាយ​ជា​បទ Trending លើ YouTube ដែរ។

កំលោះ​រូប​សង្ហា​វ័យ ២០ ឆ្នាំ​នេះ កំពុង​រះ​ឡើង​ខ្ពស់​ត្រដែត ក្លាយជាតារារ៉េបវ័យ​ក្មេង​មាន​ឈ្មោះ​បោះ​សំឡេង​នា​ពេល​បច្ចុប្បន្ន​នេះ។ អ្វីដែល​ធ្វើឲ្យ​អ្នក​គាំទ្រ​កាន់តែ​សរសើរ គឺ ពិសិដ្ឋ អាច​ច្រៀង​បាន​ពីរោះ​ទាំង​បទ​មនោសញ្ចេតនា និង​រ៉េប​បាន​យ៉ាង​ឡូយ។

តារា​ប្រុស​មាន​ប្រភពមកពី​ខេត្ត​សៀមរាប​រូបនេះ បាន​ចប់​កុងត្រា​ជាមួយ​ហង្សមាស​ហើយ ព្រោះ​គ្រប់​ប្រភេទ​បទ​រ៉េប​ទាំង​ប៉ុន្មាន គឺ​បង្ហោះ​លើ Chanel YouTube ផ្ទាល់​ខ្លួន​របស់​លោក។ ថ្មី​ៗ​នេះ​ទៀតសោត​លោក​ទើប​ទម្លាក់​បទ «ភក្ដីស្នេហ៍» ដែល​មិន​ត្រឹម​ពីរោះ តែ​ក៏​មាន​រសជាតិ​ថ្មី​ខុស​ពី​បទ​មុន​ៗ​ទៀត​ផង។

នៅ​ក្នុង​វិស័យ Hip Hop តារា​រ៉េប​វ័យ​ក្មេង NPN គឺជា​ដៃគូ​ដ៏​ស័ក្ដិសម​របស់ ទេព ពិសិដ្ឋ។ បទ​ដែល​អ្នក​ទាំង ២ feat ជាមួយ​គ្នា​ហើយ​ល្បី​រួម​មាន « 20’OUTNOW», «Alisha », «កូនកាត់បីសាសន៍» និង​បទ​ជាច្រើន​ទៀត៕

រូបភាព៖ The Voice Kids Cambodia និងTeb Piseth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *