កម្សត់ពេក! បេក្ខនារីម្នាក់ធ្វើឱ្យ Judge កម្មវិធី Cambodian Idol រដូវកាលទី៥ រំជួលចិត្តស្រក់ទឹកភ្នែក

បេក្ខនារី​ដែល​មក​ពី​ខេត្ត​បាត់​ដំបង​​ម្នាក់​​បាន​ធ្វើ​ឱ្យ Judge ទាំង​ ៤ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ ​Cambodian Idol រដូវកាល​ទី​៥ រំជួល​ចិត្ត​ ស្រក់​ទឹក​ភ្នែក​ម៉ាត់​ៗ​​ក្រោយ​​បាន​​ស្ដាប់​​ពី​ជីវិត​តស៊ូ​របស់​​ស្រ្តីម្នាក់ដែល​​​ត្រូវ​ដើរ​តួ​ជា​ម្ដាយផង និង​​ជាឪពុក​ផង​។​​​​​

អ៊ុក សូលីតា ជា​បេក្ខនារី​​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ជា​ច្រើន​ដែល​បាន​ឆ្លង​មក​ដល់​វគ្គ​ JUDGE AUDITION​​​ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ Cambodian Idol រដូវកាល​ទី​៥​។ បេក្ខនារី​ដែល​មក​ពី​ខេត្ត​បាត់ដំបង​ម្នាក់​នេះ​​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​ទស្សនា​កម្មវិធី​ប្រឡង​ចម្រៀង​ខាង​លើ ​ជា​ពិសេស​គណៈកម្មការ​ទាំង​បួន​រូប ​ក្ដុក​ក្ដួល ​រំជួល​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​បាន​ស្ដាប់​រឿង​រ៉ាវ​ជីវិត​​​គ្រួសារ​​​ដែល​​នារី​ម្នាក់​ត្រូវ​ដើរ​​​​តួនាទី​ជា​ម្ដាយ​ផង​ឪពុក​ផង​សម្រាប់​កូន​ស្រី​ទាំង​ពីរ​ដែល​រស់​នៅ​ក្នុង​បន្ទុក​ក៏ព្រោះ​តែ​ពាក្យ​​​ថា ​«សម្បុក​ឥត​បា​»។

គ្មាន​ម្ដាយ​ឯណា​ដែល​មិន​ស្រលាញ់​កូន ​មិន​បារម្ភ​ពី​កូន​នោះ​ទេ ​​តែ​ព្រោះ​​គ្មាន​ជម្រើស​ទើប​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​កម្សត់​ម្នាក់​នេះ​ដាច់​ចិត្ត​ទុក​កូន​ស្រី​​នៅ​ក្នុង​បន្ទប់​ជួល​តែ​២​ នាក់​បងប្អូនស្រី​ជា​ច្រើន​ម៉ោង​​ ព្រោះ​ត្រូវ​ទៅ​បំពេញ​​កាតព្វកិច្ច​ ដើម្បី​រក​ប្រាក់​​ផ្គត់​ផ្គង់​គ្រួសារ​។​ ក៏​ព្រោះ​តែ​​ពាក្យ​មួយ​ឃ្លា​ «ដើម្បី​អាច​បាន​រស់​នៅ​ជុំ​គ្នា​កូន​ត្រូវ​តស៊ូ​ជាមួយ​ម៉ាក់»​ បាន​ធ្វើ​កុមារី​តូច​ទាំង​២ មាន​ភាព​ក្លាហាន​ អាច​ជម្នះ​មើល​ថែ​គ្នា​​ខណៈ​ដែល​ម្ដាយ​ត្រូវ​ចេញ​ទៅ​ច្រៀង​ ​រក​ប្រាក់​មកទំនុកបម្រុងក្នុង​គ្រួសារ​។​​

ខ្សែ​ជីវិត​របស់ សូលីតា បាន​ធ្វើ​ឱ្យ​មហាជន​រំជួល​ចិត្ត​ជា​ខ្លាំង ​ស្រប​ជាមួយ​ការ​ជ្រើស​រើស​បទ​ចម្រៀង​មក​ប្រកួត​ទៀត​សោត​ ហាក់​បី​ដូចជា​​ត្អូញត្អែរ​ពី​ភាព​ភាព​ឈឺ​ចាប់​ក្រោយ​ការ​ចាកចេញ​របស់​មនុស្ស​ម្នាក់​នៅ​ក្នុង​ជីវិត​។​​ ប៉ុន្តែ​ការ​ឈឺ​ចាប់​នេះ​មិន​បាន​​ធ្វើ​ឱ្យ​អ្នក​ម្ដាយ​​រូប​នេះ​បោះបង់​ចោល​ខ្លួន​ឯង​ និង​គ្រួសារ​ ជាពិសេស​កូន​ស្រី​ជា​ទី​ស្រលាញ់​ទាំង​ពីរ​ដែល​ជា​គ្រាប់​ភ្នែក​ទាំង​គូ​ ឱ្យ​​បានរស់​នៅ​ និង​បន្ត​ការ​សិក្សា​។​ ជា​ចុង​ក្រោយ​បេក្ខនារី អ៊ុក សូលីតា ធ្វើ​បានយ៉ាង​ល្អ​នៅ​លើ​ឆាក​មួយ​នេះ ​ថែម​ទាំង​អាច​ទទួល​បាន ​YES ​ពី​គណៈកម្មការ​ដើម្បី​ឆ្លង​ទៅ​កាន់​វគ្គ​បន្ត​ថែម​ទៀត​ផង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម