មកស្គាល់កូនខ្មែរកាត់អ៊ុយក្រែនដ៏សង្ហា លឹម រ៉ូម៉ា ពីក្រោយរូបប្រាសាទស្អាតៗ ជួយផ្សព្វផ្សាយកម្ពុជាទៅពិភពលោក

ជឿជាក់ថាប្រិយមិត្តប្រហែលជាធ្លាប់បានឃើញរូបភាពស្អាតៗ អំពីប្រាង្គប្រាសាទនានា នៅខេត្តសៀមរាប ខេត្តព្រះវិហារ កំពង់ធំ និងរូបភាពទាក់ទងនឹងទេសចរណ៍ជាច្រើនទៀត ដោយមានឈ្មោះ ROMA នៅលើរូបភាពទាំងនោះ។ ថ្ងៃនេះ AMS-Infotainment នឹងនាំអ្នកទាំងអស់គ្នា បានមកស្គាល់ម្ចាស់ស្នាដៃនៅក្រោយរូបភាពទេសចរណ៍ស្អាតៗ ដែលចូលរួមចំណែកដ៏សំខាន់ជួយផ្សព្វផ្សាយ អំពីប្រទេសកម្ពុជា ឱ្យពិភពលោកបានស្គាល់កាន់តែច្រើន។

លឹម រ៉ូម៉ា គឺជាយុវជនរូបសង្ហាមួយរូប ដែលមានឆន្ទះដ៏មុតមាំក្នុងការចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា តាមរយៈការផលិតមាតិការូបភាព និងវីដេអូដ៏មានគុណភាពផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ មានស្រុកកំណើតនៅប្រទេស អ៊ុយ ក្រែន លឹម រ៉ូម៉ា គឺជាកូនខ្មែរ កាត់អ៊ុយក្រែន ដោយមានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិអ៊ុយក្រែន។ កាលពីជាង ៣០ឆ្នាំមុនឪពុករបស់ខ្លួនដែលជាជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តសៀមរាប បានបន្តការសិក្សានៅសកលវិទ្យាល័យ ក្នុងប្រទេសអ៊ុយក្រែនក៏បានជួបម្ដាយជាជនជាតិអ៊ុយក្រែន និងបានរៀបការសាងគ្រួសារនៅទីនោះ។

ដើមហេតុនាំឱ្យ រ៉ូម៉ា បានមករស់នៅកម្ពុជា ស្ដាប់ហើយពិតជារំភើបខ្លាំង។ រ៉ូម៉ា បានប្រាប់ថា នៅអាយុ ១១ឆ្នាំ អំឡុងឆ្នាំ ២០០៥ រូបគេបានមកលេងប្រទេសកម្ពុជាជាលើកដំបូងជាមួយឪពុក ដោយសារពេលនោះឪពុកចង់ឱ្យខ្លួនបានស្គាល់បងប្អូននៅខ្មែរ។ មកលេងប្រទេសកម្ពុជាលើកដំបូង រ៉ូម៉ា ហាក់មានចិត្តស្រឡាញ់ទឹកដីកម្ពុជា ក៏បានសុំលោកឪពុកផ្លាស់មករស់នៅទីនេះតែម្ដង។ មុនពេលមកនៅកម្ពុជា រ៉ូម៉ា កំពុងរៀនថ្នាក់ទី៣ នៅប្រទេសអ៊ុយក្រែន ពេលមកនៅខ្មែរខ្លួនក៏បានចូលរៀនភាសាខ្មែរពីថ្នាក់ទី១ ឡើងវិញ នៅសាលាបឋមសិក្សាដូនពេញ លុះរៀនដល់ថ្នាក់ទី៤ ក៏បានផ្លោះថ្នាក់ចូលរៀនថ្នាក់ទី៧ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។

រស់នៅទីក្រុងភ្នំពេញបាន ៥ឆ្នាំ លឹម រ៉ូម៉ា បានផ្លាស់ប្ដូរទៅរស់នៅខេត្តសៀមរាបវិញ ក្នុងអំឡុងឆ្នាំ ២០១០ ដោយសារខ្លួនស្រឡាញ់ទឹកដីខេត្តនេះខ្លាំង ក្រោយពីបានធ្វើដំណើរមកលេងកម្សាន្តសៀមរាបជាញឹកញាប់។ រ៉ូម៉ា យល់ថា សៀមរាប ជាទឹកដីស្ងប់ស្ងាត់ មានសុវត្ថិភាព ពេលធ្វើដំណើរទៅណាមកណា បងប្អូនមិនសូវបារម្ភពីរូបគេ។ រ៉ូម៉ា បានមករស់នៅសៀមរាបជាមួយអ៊ំស្រី ត្រូវជាបងបង្កើតរបស់លោកឪពុក។ រ៉ូម៉ា បានសិក្សានៅសៀមរាប រហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស ជំនាញគ្រូបង្រៀន ពីសាកលវិទ្យាល័យ University of Southeast Asia។ បច្ចុប្បន្ន រ៉ូម៉ា គឺជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលា ACE ខេត្តសៀមរាប រយៈពេល ៧ឆ្នាំមកហើយ។

ចុះហេតុអ្វីទើបបានជាកូនខ្មែរកាត់ អ៊ុយក្រែន រូបនេះក្លាយជាអ្នកជំនាញថតរូប? ទាក់ទងនឹងអាជីពថតរូបនេះ គឺក្រោយពេលដែលខ្លួនបានចាប់ជំនាញមួយច្បាស់លាស់ហើយ គឺ ជាគ្រូបង្រៀន ទើបក្រោយមក រ៉ូម៉ា បានបង្កើតទម្លាប់ថ្មីមួយទៀត គឺការថតរូប។ ពេលដែលចេញថតដំបូង រ៉ូម៉ា មិនសូវជាថតបានល្អអីដែរ ហើយក៏មិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ដែរ។ រហូតដល់ឆ្នាំ ២០១៩ ពេលដែលពិភពលោកកំពុងជួបវិបត្តិការរាតត្បាតជំងឺកូវីដ១៩ ពេលនោះ រ៉ូម៉ា មានពេលវេលាច្រើន ដោយសារការបិទសាលា បិទផ្លូវ នាពេលនោះលោកក៏ឆ្លៀតរៀនដើរថតរូបតាមប្រាសាទ។ ពេលថតយូរៗទៅ រ៉ូម៉ា កាន់តែចូលចិត្តលើការថតប្រាសាទ ហើយការថតនេះហើយ នាំឱ្យរ៉ូម៉ា កាន់តែចាប់អារម្មណ៍អំពីប្រវត្តិសាស្ត្រខ្មែរតាមរយៈប្រាសាទទាំងនោះ។ រៀងរាល់ពេលថតរូបប្រាសាទម្ដងៗ រ៉ូម៉ា តែងតែធ្វើការស្រាវជ្រាវបន្ថែមអំពីប្រវត្តិសាស្ត្រខ្មែរ និងធ្វើឱ្យគេបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏រុងរឿងរបស់អាណាចក្រខ្មែរនាសម័យមុន។

ក្រោយចាប់ផ្ដើមថតបាន ១ឆ្នាំ រ៉ូម៉ា ចាប់ផ្ដើមមានអ្នកស្គាល់បណ្ដើរៗតាមរយៈស្នាដៃថតរូបល្អៗជាច្រើន ដែលខ្លួនបានចែកចាយនៅលើបណ្ដាញសង្គមក្នុងគណនីហ្វេសប៊ុក និង​ IG ផ្ទាល់ខ្លួន។ រហូតមកដល់ឆ្នាំ ២០២២ លឹម រ៉ូម៉ា ក៏មានឱកាសបានធ្វើការជាមួយមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ថ្មីៗ ឬ កន្លែងណាដែលគេមិនសូវបានស្គាល់នៅក្នុងខេត្តសៀមរាប។ ក្រោយប្រឡូកនៅក្នុងវិស័យផលិតមាតិការូបភាពនេះ នាំឱ្យ រ៉ូម៉ា បានស្គាល់អ្នកផលិតរូបភាពជាច្រើន ទាំងនៅភ្នំពេញ សៀមរាប បាត់ដំបង ហើយក៏បានរៀនសូត្របន្ថែមលើជំនាញថតរូបនេះ ពីអ្នកដែលខ្លួនបានស្គាល់នោះផងដែរ។

ប្រាប់មកកាន់ AMS-Infotainment ទាំងអារម្មណ៍ពេញដោយមោទនភាព រ៉ូម៉ា បានប្រាប់ថា ចក្ខុវិស័យរបស់គេ គឺចង់ឱ្យពិភពលោកបានឃើញថា ប្រទេសកម្ពុជាស្រស់ស្អាតប៉ុនណា ព្រោះ ពេលដែលខ្លួនទៅលេងបារាំង អ៊ុយក្រែន និងជួបមិត្តភក្ដិនៅសហរដ្ឋអាមេរិក ជាដើម ពេលដែលលោកនិយាយអំពីប្រទេសកម្ពុជា គឺមិនសូវមានអ្នកណាស្គាល់ខ្មែរទេ។ បែបនេះហើយទើប រ៉ូម៉ា ខិតខំផលិតរូបថត វីដេអូ ឱ្យបានច្រើនផ្សព្វផ្សាយលើបណ្ដាញសង្គម ឱ្យគេស្គាល់ពីប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសនៅលើ Instagram របស់ខ្លួន ដែលភាគច្រើនអ្នក Follow លោកជាបរទេស។ ក្នុងនោះដែរ ទំព័រហ្វេសប៊ុកផេក Roma Lim​ មានអ្នកចុចតាមដានជាង ៣ម៉ឺននាក់ និងនៅលើ IG មានចំនួន ជាង ១ម៉ឺននាក់។

ថ្មីៗនេះ រ៉ូម៉ា ទើបតែបានចុះឈ្មោះជាផ្លូវការជាអ្នកផលិតមាតិកា ឱ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប ដោយទទួលស្គាល់ពីក្រសួងទេសចរណ៍។ ក្រៅពីនេះ រ៉ូម៉ា ក៏នៅបន្តផលិតមាតិកាឱ្យបណ្ដាខេត្តផ្សេងៗទៀតដែរ ដូចជា ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ឧត្ដរមានជ័យ ជាដើម ដើម្បីជួយផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យបណ្ដារខេត្តទាំងនេះ។ ទោះបីជាមានឈ្មោះល្បីគួរសមក្នុងវិស័យថតរូប តែ រ៉ូម៉ា នៅបន្តអាជីពជាគ្រូបង្រៀនដដែល ដោយឆ្លៀតពេលពីការងារ គឺលោកបានចំណាយពេលផលិតរូបភាព វីដេអូល្អៗ ផ្សព្វផ្សាយពីកម្ពុជា និងក្រៅពីនេះលោកក៏មានក្រុមការងារទទួល Project ផលិតរូបភាព និងវីដេអូផងដែរ។

លឹម រ៉ូម៉ា បច្ចុប្បន្នមានអាយុ២៩ឆ្នាំ មានបងប្អូន៣នាក់ ក្នុងនោះលោកជាកូនច្បងគេ បច្ចុប្បន្នឪពុកម្ដាយលោករស់នៅប្រទេសបារាំង ដោយសារគេចពីសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី។ រីឯ ប្អូនទី២នៅប្រទេសប៉ូឡូញ ជាអ្នកធ្វើការផ្នែក IT ឯប្អូនពៅកំពុងរៀនឆ្នាំទី៣ នៅប្រទេសអាល្លឺម៉ង់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *