មហោស្រពចាប៉ីដងវែងទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទំពាំងស្នងឫស្សី»រៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាពបាននិងកំពុងប្រព្រឹត្តិឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅឯនាយកដ្ឋានសិល្បៈទស្សនីយភាព។

ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្សតម្លៃសិល្បៈវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្តដល់សិល្បករ សិល្បការិនីចាប៉ីដងវែងឱ្យមានសកម្មភាពផុសផលឡើងវិញបន្ថែមទៀត។
នៅថ្ងៃទី១២ ខែមិថុនានេះ កម្មវិធីបានរកឃើញបេក្ខជនឆ្នើមទាំង ៣ រូបដែលមានឱកាសឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយក្នុងនោះរួមមាន៖
១. បេក្ខជនឈ្មោះ ម៉ើ មឿន អាយុ ៤៥ឆ្នាំ ទីលំនៅ ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប

២. បេក្ខជន ឈ្មោះ វណ្ណា គីមស៊ាន អាយុ ១៩ឆ្នាំ ទីលំនៅ ភូមិសំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប

៣. ឈ្មោះ កែវ ពិសាល អាយុ ២៥ឆ្នាំ ទីលំនៅ ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រដើម្បីស្វែងរកជយលាភីលេខ១ នឹងត្រូវរៀបចំឡើងនៅថ្ងៃស្អែក ៕






































Account
Security
Favourite Content