រួមចំណែកលើកស្ទួយសិល្បៈបុរាណជាតិ AMS សហការជាមួយក្រសួងវប្បធម៌រៀបចំមហោស្រពចាប៉ីដងវែងទូទាំងប្រទេស

បណ្ដាញផ្សព្វផ្សាយ អប្សរា មេឌា​ សឺវីស (AMS) បានចូលរួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងការរៀបចំព្រឹត្តិការណ៍មហោស្រពចាប៉ីដងវែងទូទាំងប្រទេសក្រោម​ប្រធាន​បទ «ទំពាំង​ស្នង​ឫស្សី»។ កម្មវិធីនេះនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាពរាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមថែរក្សាលើកស្ទួយ អភិរក្ស​តម្លៃ​សិល្បៈវប្បធម៌ ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសលើកទឹកចិត្ត​ដល់​សិល្បករ សិល្បការិនីចាប៉ីដងវែងឱ្យមានសកម្មភាពផុសផលឡើងវិញបន្ថែមទៀត។

កម្មវិធីមហោស្រពនេះដែរនឹងមានការប្រកួតប្រជែងចម្រៀងចាប៉ីដងវែង ដែលនឹងចូលរួមដោយសិល្បករសិល្បការិនី អង្គការ សមាគម ពីទូទាំងប្រទេស។ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាពបានអំពាវនាវដល់ពលរដ្ឋខ្មែរជាពិសេសយុវជនជំនាន់ក្រោយឱ្យចូលរួមគាំទ្រឱ្យ​បានច្រើន​ដើម្បីជាការលើកទឹកចិត្ត​អ្នកជំនាញផ្នែកចាប៉ីដងវែង។

ចាប៉ីបានចាក់ឫសយ៉ាងជ្រៅទៅក្នុងជីវិត ទំនៀមទម្លាប់ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ។ ឧបករណ៍ចាប៉ីដងវែងត្រូវបានប្រើប្រាស់ក្នុងទម្រង់សិល្បៈចំនួន ៤ ដូចជាក្នុងវង់ភ្លេងអារក្ស វង់ភ្លេង​ការបុរាណ វង់ភ្លេងមហោរី និងក្នុងចម្រៀង។ ប្រជាជនខ្មែរភាគច្រើន​ស្គាល់ចាប៉ីដងវែងតាមរយៈការសម្ដែងទោលឬការសម្ដែងឆ្លើយឆ្លងគ្នា ដោយអ្នកលេងចាប៉ីមិនមែនគ្រាន់តែចេះដេញចាប៉ីស្ទាត់ជំនាញប៉ុណ្ណោះទេ តែត្រូវចេះកំប្លុកកំប្លែងហើយត្រូវរហ័សរហួននិងចេះច្នៃបង្កើតឡើងភ្លាមៗ ត្រូវពូកែខាងភាសា អក្សរសាស្ត្រ កំណាព្យ និងនិទានរឿងដែរ។

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែងរបស់កម្ពុជាត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ​របស់​អង្គការយូណេស្កូ ដែលគិត​មកដល់ឆ្នាំ​នេះ​មាន​រយៈពេល ​៩​ឆ្នាំ​ហើយ។

សូមបញ្ជាក់ថា “មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៥” នឹងងមានការផ្សាយផ្ទាល់តាមហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងផេក AMS ដែលជាដៃគូសហការរៀបចំផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *