ថ្ងៃនេះ Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា ចេញទៅប្រកួតនៅប៉ូឡូញហើយ!

នា​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃ​ទី ៦ ខែមិថុនា ឆ្នាំ ២០២៥ Miss Supranational Cambodia 2025 ឈុំ ចាន់ដារ៉ា នឹង​បង្ហាញ​វត្តមាន​នៅ​ប្រលាន​អន្តរជាតិ​ភ្នំពេញ​ដើម្បីចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​ចូលរួម​ប្រកួត​កម្មវិធី Miss Supranational។

ទី​បំផុត​បវរ​កញ្ញា​រូប​នេះ​បាន​សម្រេច​គោលដៅ​បន្ទាប់​របស់​ខ្លួន​ហើយ។ ក្នុង​ដំណើរ​ចាកចេញ​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​នា​ពេល​នេះ​បវរ​កញ្ញា ឈុំ ចាន់ដារ៉ា បាន​ត្រៀម​យ៉ាង​រួចរាល់​ក្នុង​ការ​នាំ​យក​ទង់ជាតិ​កម្ពុជា​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។ ត្បិត​ថា កាល​ឆ្នាំ​ទៅ​មិញ ឈុំ ចាន់ដារ៉ា ខកខាន​មិន​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប៉ូឡូញ ​ដោយ​សារ​តែ​បញ្ហា​ទិដ្ឋាការ​ពិត​មែន​ ប៉ុន្តែ​បវរកញ្ញា​ជើង​ខ្លាំង​រូប​នេះ​នៅ​តែ​បន្ត​ពុះពារ​មិន​ចុះចាញ់​ចូលរួម​ប្រកួត​ម្ដង​ទៀត​រហូត​ទទួល​បាន​ផ្លែផ្កា​គួរ​ឱ្យ​កត់​សម្គាល់​ក្លាយ​ជា​ម្ចាស់​ជយលាភី​គ្រង​មកុដ Miss Supranational Cambodia 2025។

បន្ថែម​ពី​នេះកញ្ញា​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ចំពោះ​ការ​រៀប​ចំ​ទិដ្ឋាការ​ឆ្លង​ប្រទេស​ ដើម្បី​ចៀសវាង​ការ​កើត​ឡើង​បញ្ហា​ដូច​ឆ្នាំ​ទៅ​មិញ។ ជា​លទ្ធផល បវរកញ្ញា​វ័យ ២៦ ឆ្នាំ​រូប​នេះ​ក៏​ធ្វើ​បាន​ពិត​មែន​ ទាំង​ក្លាយ​ជា​ម្ចាស់​មកុដ​និង​ទទួល​បាន​វីសា​ ដើម្បី​ទៅ​ប្រកួត​នៅ​ប៉ូឡូញ។

សម្រាប់​ដំណើរ​ចាកចេញ​ពី​មាតុប្រទេស​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​នា​ល្ងាច​នេះ​ សង្ឃឹម​ថា​នឹង​មាន​ការ​ចូលរួម​ជូន​ដំណើរ​ពី​បណ្ដា​អ្នក​គាំទ្រ​ឱ្យ​បាន​ច្រើន​កុះករ​ដើម្បី​ជា​កម្លាំង​ចិត្ត​ដល់​បវរ​កញ្ញា​រូប​នេះ​ ក៏​ដូច​ជា​ការបង្ហាញ​ទៅ​កាន់​ឆាក​អន្តរជាតិ​ពី​ឥទ្ធិពល​នៃ​ការ​គាំទ្រ​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា​ផង​ដែរ។ គួរ​បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត Miss Supranational 2025 នៅ​ប្រទេស​ប៉ូឡូញ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២៥៕

រូបភាព ៖ Chhum Chandara



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *