ប្រធានសមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ា លាង ម៉េង ប្រកាសឧបត្ថម្ភសកម្មភាព «ចាប៉ីដងវែង» ក្នុង១ឆ្នាំ ១២០ លានរៀល

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​អ្នក​ឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក​ក្រុម​ហ៊ុន ជីប ម៉ុង បាន​ប្រកាស​ជួយ​ដល់​សកម្មភាព​ការ​សម្ដែង​ចាប៉ី ទូ​ទាំង​ប្រទេស ក្នុង​១​ឆ្នាំ ១២០ លាន​រៀល។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​សមាគម​សិល្បករ​ខ្មែរ។

តាម​ការ​បង្ហោះ​លើ​ផេក​ខាង​លើ​បាន​ឱ្យ​ដឹង​ថា ក្នុងពិធី​អបអរ​សាទរ​ខួប ៩ ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ចាប៉ី​ដង​វែង ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ ដែល​រៀប​ចំ​ឡើង​ដោយ​តារា​ចម្រៀង​អ្នក​នាង ម៉េង កែវ​ពេជ្ជតា នៅ​ក្នុង​ផ្សារ​ទំនើប​ជីបម៉ុង មេហ្កាម៉ល ២៧១ កាល​ពី​រាត្រី​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ព្រម​ជាមួយ ​អ្នក​ឧកញ៉ា លាង ម៉េង បាន​ប្រកាស​ជួយ​ដល់​សកម្មភាព​ការ​សម្ដែង​ចាប៉ី ទូទាំង​ប្រទេស​ក្នុង ១ ឆ្នាំ ១២០ លាន​រៀល ក្នុង​នោះ ១០០ លាន​រៀល​ជា​ថវិកា​របស់​ក្រុម​ហ៊ុន​ជីប​ម៉ុង និង ២០ លាន​រៀល​ជា​ថវិកា​របស់​សមាគម​សិល្បករ​ខ្មែរ។

តាមរយៈការ​ចូលរួម​ចំណែក​ជួយ​ដល់​សកម្មភាព​នៃ​ការ​រៀប​ចំ​កម្មវិធី​ចាប៉ី​ដង​វែង​នេះ​គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ​បុរាណ និង​បន្ត​និរន្តរភាព​នៃ​សិល្បៈ​ចាប៉ី​សង​វែង​នៅ​ទូទាំង​ប្រទេស និងជា​ក្ដី​សង្ឃឹម​ដ៏​ធំធេង​ក្នុង​វិស័យ​សិល្បៈ ពិសេស​សិល្បៈ​ចាប៉ី​ដង​វែង​តែ​ម្ដង។

គួរ​ឱ្យ​ដឹង​ថា ចាប៉ី​ដង​វែង​ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិពិភពលោកដោយអង្គការ UNESCO នាថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ នៅទីក្រុង Addis Ababa ប្រទេស អេត្យូពី គិត​មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល ៩ ឆ្នាំ​ហើយ៕

រូបភាព ៖ សមាគមសិល្បករខ្មែរ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *