ត្រឹម ១ ខែ! ងាយៗ ៣ វិធីស្រកទម្ងន់ ៨ គីឡូពីអតីតសមាជិកក្រុម Sistar

ការសម្រកគីឡូពិតជាមិនមែនជារឿងងាយស្រួលឡើយ ពិតណាស់ថាមានមនុស្សជាច្រើនសាកល្បងហើយក៏បោះបង់ពាក់កណ្ដាលទីព្រោះទ្រាំមិនបាន។ តែបើពេលខ្លះអ្នកកុំបង្ខំពេក ឬធ្វើតាមអ្វីដែលចូលចិត្តប្រហែលជាទទួលបានផលប្រសើរ។ ជាក់ស្ដែងដូច អតីតសមាជិកក្រុម Sistar​ គឺ Soyou នាងបានលើកឡើងថាវិធីសម្រកគីឡូរបស់នាងគឺងាយៗ ខណៈប្រិយមិត្តអាចសាកល្បងបានថែមទាំងមានប្រសិទ្ធភាពទៀតដោយចំណាយពេលតែ ១ ខែអាចស្រកដល់ ៨ គីឡូ។ តោះទៅមើលថាមានអ្វីខ្លះ៖

១.ធ្វើលំហាត់ប្រាណដែលចូលចិត្ត

ការហាត់ប្រាណគឺពិតជាហត់ ហើយមនុស្សមួយចំនួនល្មមៗទ្រាំមិនបានឡើយ។ សម្រាប់តារាស្រីរូបនេះ នាងប្រាប់ឱ្យជ្រើសរើសលំហាត់ប្រាណ ឬធ្វើអ្វីដែលខ្លួនចូលចិត្តនោះទើបអ្នកមិនធុញទ្រាន់។ ជាក់ស្ដែងបើចូលចិត្តលេងបាល់បោះក៏ទៅលេងបាល់បោះ បើចូលចិត្តវាយសីក៏លេងវាយសី បើចូលចិត្តជិះកង់ក៏ទៅជិះកង់ ទោះហត់មែនតែអ្នកសប្បាយចិត្តក្នុងការធ្វើវាហើយថែមទាំងស្រកគីឡូទៀត។ តែត្រូវចាំបើធ្វើគឺធ្វើឱ្យជាប់ទើបឃើញពីប្រសិទ្ធភាព កុំធ្វើ ១ ថ្ងៃរំលង ៥ ថ្ងៃ។ បើនាងវិញគឺចូលចិត្តលំហាត់ប្រាណសាច់ដុំ នាងតែងធ្វើចលនាឬផ្សេងៗទាក់ទងនឹងសាច់ដុំ។

២. ឈប់ជួបជុំមិត្តភ័ក្ដិមួយរយៈ

នៅពេលដែលនាងត្រូវត្រៀមខ្លួនត្រលប់មកវិញជាមួយបទចម្រៀងថ្មី រឿងដែលនាងត្រូវធ្វើមួយក្នុងចំណោមនោះគឺឈប់ជួបជុំមិត្តភ័ក្ដិ។ នាងលើកឡើងថា ចៀសមិនផុតទេឱ្យតែជួបជុំគ្នាច្បាស់ជាញ៉ាំជាមិនខាន ហើយភាគច្រើនគឺញ៉ាំច្រើនទៀត ដូច្នេះកាត់បន្ថយការជួបជុំក៏ជួយឱ្យនាងមិនញ៉ាំហើយស្រកគីឡូផងដែរ។

៣. តាមដានពីរបបអាហារ

តារាស្រីវ័យ ៣០ ឆ្នាំរូបនេះបានលើកឡើងថា ការតាមដានរបបអាហារជារឿងសំខាន់មួយដែរ។ សម្រាប់នាងគឺមិនញ៉ាំអាហារដែលមានជាតិប្រៃ ឬផ្អែមពេកឡើយ ព្រោះញ៉ាំប្រៃពេកអាចធ្វើឱ្យអ្នកហើមសាច់បាន ខណៈញ៉ាំផ្អែមនឹងឡើងគីឡូ។ ជាទូទៅពេលដែលនាងត្រូវសម្រកគីឡូ គឺនាងជ្រើសញ៉ាំបន្លែ និងផ្លែឈើច្រើនជាងសាច់ បើនិយាយទៅនាងញ៉ាំសាច់តិចខ្លាំងមែនទែនដោយគ្រាន់តែញ៉ាំឱ្យមានជីវជាតិប៉ុណ្ណោះ។ ជួនកាលនាងក៏ប្រើវីតាមីន ឬទឹកប្រូតេអ៊ីនក្រឡុកជំនួសអាហារផងដែរ។ នាងបន្ថែមថា ត្រូវញ៉ាំទឹកឱ្យបានគ្រប់គ្រាន់កុំតិចពេក ឬច្រើនលើសពេក។

បន្ថែមពីលើ ៣ ចំណុចខាងលើនេះនាងក៏បានប្រាប់ថា សម្រាប់អ្នកចង់សម្រកទម្ងន់ក៏ត្រូវគេងឱ្យបានគ្រប់គ្រាន់ផងដែរនោះទើបល្អសម្រាប់សុខភាពរបស់អ្នក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

BTS ត្រៀមអបអរខួប ១៣ ឆ្នាំ ជាមួយនឹងមហោស្រពខ្នាតធំនៅឯទីក្រុងប៊ូសាន

BTS គ្រោងរៀបចំគម្រោងដ៏ធំមួយនៅទូទាំងទីក្រុងប៊ូសាន ក្រោមការសហការជាមួយរដ្ឋបាលក្រុងប៊ូសាន ដើម្បីអបអរសាទរខួប ១៣ ឆ្នាំនៃការបង្ហាញខ្លួនដំបូងរបស់ក្រុមនៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការ

មោទកភាពកម្ពុជា! តួ​សម្ដែង​ ៣រូបក្នុងភាពយន្ត «តោពីរ» បង្ហាញវត្តមានក្នុងមហោស្រពកាន ២០២៦

ពិត​ជា​មោទកភាព​​សម្រាប់​កម្ពុជា ខណៈ​ដែល​តារា​សម្ដែង​ប្រុស​ស្រី​ដែល​មាន​សញ្ជាតិ​ខ្មែរ​ប៉ុន្មានរូបនេះ កំពុង​បង្ហាញ​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍មហោស្រព​លំដាប់​អន្តរជាតិ Festival Du Canne នៅ​ឯ​ប្រទេស​

BTS បំបែកកំណត់ត្រា Taylor Swift លើតារាង Billboard Global ជាមួយបទ “SWIM”

ក្រុមចម្រៀងខេប៉ុប BTS នៅតែរក្សាបានតំណែងកំពូល​នៅលើឆាកអន្តរជាតិ ខណៈដែលបទ «SWIM» បន្តជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង Billboard Global Excl. U.S. ដែលជាតារាង

ហេតុអ្វី Subunits ក្លាយជាយុទ្ធសាស្រ្តកំពុងពេញនិយមក្នុងឧស្សាហកម្មខេប៉ុប?

ឧស្សាហកម្មខេប៉ុបកំពុងតែងាកមកផ្ដោតលើការបង្កើតក្រុមរង ឬ Subunits កាន់តែច្រើនជាងមុន។ ការបង្កើតក្រុមដែលមានសមាជិកតិចជាងមុននេះ គឺដើម្បីអនុញ្ញាតឱ្យពួកគេអាចសាកល្បងការច្នៃប្រឌិតថ្មី ទម្រង់

ទីបំផុត កុយ អេនណា បង្ហាញវត្តមាន ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកាន ២០២៦ ហើយ

កញ្ញា កុយ អេនណា តារា​បង្ហាញ​ម៉ូដ ក៏​ដូចជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ផងដែរ​នោះ​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ឆ្នាំ ២០២៦ នេះ​ពិតមែន ហើយ​ក៏​ដូច​ការ​សង្ស័យ​ពី​អ្នក​គាំទ្រ​របស់​វិស័យ​

ATEEZ នឹងជាសិល្បករនាំមុខក្នុងព្រឹត្តិការណ៍មហោស្រពតន្ត្រី BST Hyde Park 2026 នៅទីក្រុងឡុងដ៍

អាចរាប់ថាជាជំហានដ៏សំខាន់ថ្មីមួយទៀតសម្រាប់ក្រុមចម្រៀងបុរសខេប៉ុប ATEEZ ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនឡើងជាសិល្បករនាំមុខ (Headliner) សម្រាប់

បវរកញ្ញាម្នាក់ទៀតហើយ យកឈុតស្បៃខ្មែរ ទៅដើរបង្ហាញតាមផ្លូវ នៅបរទេស

កញ្ញា អ៊ិន លក្ខិណា បាន​នាំ​យក​ឈុត​ស្បៃ​ខ្មែរ ដែល​ជា​កេរដំណែល​បន្សល់​ទុក​តាំង​ពី​ដូនតា​ទៅ​បង្ហាញ​នៅ​ប្រទេស​វៀតណាម។ ដោយ​គ្រង​ឈុត​ពណ៌​ស្វាយ លាយ​ទឹកប្រាក់​ស័ក្ដិសម​នឹង​សម្បុរ​ស្បែក​ពណ៌​ស្រអែម​ស្រស់ និង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​តាម​ផ្លូវ​ចាប់អារម្មណ៍

ក្រុមហ៊ុនផលិតនំ Calbee ប្តូរមកប្រើកញ្ចប់ពណ៌សខ្មៅ ដោយសារសង្គ្រាមអ៊ីរ៉ង់ជះឥទ្ធិពលលើការផ្គត់ផ្គង់ទឹកថ្នាំ

ក្រុមហ៊ុនផលិតនំយក្សរបស់ជប៉ុន Calbee បានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរទៅប្រើប្រាស់កញ្ចប់វេចខ្ចប់ពណ៌សខ្មៅជាបណ្តោះអាសន្ន សម្រាប់ផលិតផលល្បីៗមួយចំនួន ដោយសារតែការផ្គត់ផ្គង់សារធាតុផ្សំដែលប្រើក្នុងទឹកថ្នាំ

ការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែង Tian Xuning នៅមហោស្រព Cannes ផ្ទុះការសរសើរខ្លាំងទាំងហ្វេនក្នុងស្រុក និងអន្តរជាតិ

ថ្មីៗនេះតារាសម្ដែងប្រុសចិនដែលកំពុងមានប្រជាប្រិយភាពខ្លាំង លោក Tian Xuning បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការបង្ហាញខ្លួនជាលើកដំបូង

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី