គួរឱ្យសរសើរ! តារា K-pop ល្បីៗទាំងនេះបានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីបង្កើតជាប្រយោជន៍រួម

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

នៅពេលដែលគិតដល់តារាចម្រៀង K-pop គេប្រហែលជាគិតដល់ការសម្ដែងពេញដោយថាមពល និងបទចម្រៀងដ៏ទាក់ទាញជាក់ជាមិនខាន។ ប៉ុន្តែមានដឹងទេថា ក្រៅពីការសំដែងដ៏អស្ចារ្យទាំងនោះ ពួកគេក៏បានរួមចំណែកដ៏សំខាន់ដល់ការងារសង្គម និងបរិស្ថានផងដែរ។ តួយ៉ាង BTS, BLACKPINK ក៏ដូចជាតារា K-pop ជាច្រើនរូបទៀត បានប្រើប្រាស់ឥទ្ធិពល និងភាពល្បីល្បាញរបស់ខ្លួន ដើម្បីចេញមុខផ្សព្វផ្សាយពីបង្ហាញសង្គម វប្បធម៌ និងបរិស្ថាន​ទៅកាន់អ្នកគាំទ្ររាប់​លាន។ 

ដោយកោតសរសើរពីទឹកចិត្តចំពោះទង្វើដ៏ល្អរបស់ពួកគេ ថ្ងៃនេះ AMS Infotainment សូមមកណែនាំតារា K-pop ដែលមានសមត្ថភាពក្នុងវិស័យសិល្បៈ និងចេះគិតគូរពីប្រយោជន៍រួម។

១. Seventeen 

កាលពីថ្ងៃទី២៦ ខែមិថុនា Seventeen បានក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់យុវជន តាមការអញ្ជើញរបស់អង្គការយូណេស្កូ នៅទីស្នាក់ការកណ្ដាល នាទីក្រុងប៉ារីស។ ក្នុងនាម​ជា​អ្នក​តំណាងក្រុម Joshua បានលើកឡើងថា៖ “វាជាកិត្តិយសដ៏ធំធេងដែលបានក្លាយជាតំណាងឱ្យយុវជននៅក្នុងពេលបច្ចុប្បន្ននេះ ដែលពួកគេជាក្រុមអទិភាពរបស់អង្គការយូណេស្កូ”។ បន្ថែមពីតួនាទីជា​ទូតសុឆន្ទៈ ក្រុមចម្រៀងបុរសមួយនេះ ក៏បានសន្យាផងដែរថា នឹងបរិច្ចាគទឹកប្រាក់ ១លានដុល្លារអាមេរិក និងបានបើកយុទ្ធនាការដើម្បីគាំទ្រដល់គំនិតផ្ដួចផ្ដើមរបស់យុវជន។

គួរបញ្ជាក់ផងដែរ ក្រុមចម្រៀង K-pop មួយនេះ បានសហការជាមួយនឹងអង្គការយូណេស្កូតាំងតែពីមុនក្លាយជាទូតសុឆន្ទៈសម្រាប់យុវជន ទៅទៀត។ ជាក់ស្ដែង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ Seventeen ធ្លាប់បានថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំពិសេសនៃវេទិកាយុវជនយូណេស្កូលើកទី ១៣ ដោយពួកគេបានលើកឡើងពីសាមគ្គីភាព និងក្ដីសង្ឈឹមដល់យុវជន។ 

២. BTS 

BTS ជាក្រុមចម្រៀង K-pop បុរសមួយក្រុមទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងបញ្ហានានា។ តួយ៉ាង កាលពីឆ្នាំ ២០១៧  BTS បានបានសហការគ្នាជាមួយ យូនីសេហ្វ តាមរយៈយុទ្ធនាការ “Love Myself” ដែលធ្វើឡើងក្នុងគោលបំណងបញ្ចប់អំពើហិង្សាលើកុមារ និងយុវជន។ គិតត្រឹមឆ្នាំ ២០២១ យុទ្ធនាការមួយនេះបានទទួលការចែករំលែកនៅលើ X ឬ Twitter រហូតដល់ទៅ ៥លានដង ជាមួយនឹងការចូលរួមមិនតិចជាង ៥០ លានការចូលរួមនោះទេ។ 

ដោយឡែក ក្នុងឆ្នាំ២០១៩ ក្រុមចម្រៀង K-pop ម្ចាស់បទ «Dynamite» ក៏បានចូលរួមជាមួយ Formula E ក្នុងនាមជាទូតសុឆន្ទៈ សម្រាប់ការប្រកួតជើងឯកប្រណាំងរថយន្តអគ្គិសនីដំបូងគេរបស់ពិភពលោក។ ការចូលរួមនេះ ជាការផ្សព្វផ្សាយ​ពីចក្ខុវិស័យរបស់ Formula E ក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស តាមរយៈការប្រើប្រាស់យានយន្តដែលមិនប៉ះពាល់ដល់បរិស្ថាន។

លើសពីនេះទៀត កាលពីឆ្នាំ ២០២០ អ្នកគាំទ្រ BTS ដែលតែងហៅខ្លួនឯងថា Army បានរៃអង្គាសប្រាក់ ១ លានដុល្លារអាមេរិក សម្រាប់ចលនា Black Lives Matter។ បន្ថែមពីអ្វីដែល Army បានធ្វើ BTS និង Big Hit Entertainment ក៏បានបរិច្ចាគទឹកប្រាក់ក្នុងបរិមាណតែមួយផងដែរ។ 

នេះនៅមិនទាន់អស់នៅឡើយទេ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២១ ដែលជាពេលវេលានៃការរាតត្បាតជំងឺកូវីត-១៩ ក្រុមចម្រៀងបុរសមួយនេះ ក៏បានអំពាវនាវនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនទៅទទួលវ៉ាក់សាំងផងដែរ។ 

៣. BLACKPINK

កាលពីឆ្នាំ ២០២១ BLACKPINK បានតែងតាំងជា អ្នកគាំទ្រទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈអង្គការសហប្រជាជាតិ។ នៅឆ្នាំដដែល ក្រុមចម្រៀងនារី K-pop មួយនេះ ក៏បានចូលរួមក្នុងកម្មវិធីមួយរបស់ YouTube Original ដែលមានចំណងជើងថា Dear Earth ដោយអ្នក​ទាំង ៤ បានរៀបរាប់អំពីបង្ហាញប្រឈមផ្សេងៗរបស់បរិស្ថាន ក៏ដូចជាការសម្ដែង​បទចម្រៀងដែលមានចំណងជើងថា Stay ផងដែរ។ 

៤. Red Velvet 

កាលពីខែកញ្ញា ឆ្នាំ ២០២០ ក្នុងនាមជា​ទូតរបស់​ទិវាអន្តរជាតិនៃខ្យល់ស្អាតរបស់អង្គការសហប្រជាជាតិ Red Velvet បានចូលរួមក្នុងវីដេអូយុទ្ធនាមួយ ដែលរៀបរាប់ពីបញ្ហានៃខ្យល់ និងបញ្ហាដទៃទៀត។ នៅឆ្នាំ ២០២២ តារាក្មេង​ជាងគេ​ប្រចាំ​ក្រុម  Yeri ក៏បានចេញមុខប្រកាសពីជំហរប្រឆាំងទៅលើសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ នាងបានបង្ហោះឃ្លាដ៏ខ្លី តែពេញដោយអត្ថន័យមួយថា “No War Please” ដែលមានអត្ថន័យថា “សូមមេត្តាកុំបង្កសង្គ្រាម” តាមរយៈ story ក្នុងគណនី Instagram របស់នាង។ 

៥. Lee Hyori 

តារា K-pop ជើងចាស់ Lee Hyori ក៏ជាតារាកូរ៉េខាងត្បូងមួយរូបទៀត ដែលបានប្រើប្រាស់ឥទ្ធិលរបស់ខ្លួន ដើម្បីជួយដោះស្រាយបង្ហាញផ្សេងៗដែរ។ តួយ៉ាង តារាចម្រៀង តារាសម្ដែង និងពិធីការិនីរូបនេះបានបង្ហាញការគាំទ្រទៅលើសិទ្ធិរបស់សត្វ តាមរយៈការជួយដល់សត្វចញ្ចឹមដែលគេបោះបង់ចោល និងឧតប្ថម្ភប្រាក់ជាច្រើនដល់អង្គការដែលធ្វើការលើរឿងនេះ។ 

ដូច​កាលពីឆ្នាំ ២០២០ នាងបានធ្វើការរួមគ្នាជាមួយនឹងតារាចម្រៀង Rain និងតារាកំប្លែង Yoo Jae-suk ឬហៅកាត់​ឈ្មោះ​នៃ​អ្នក​ទាំង ៣ SSAK3 ដើម្បីបង្កើតជាអាល់ប៊ុមចម្រៀងមួយ ក្នុងគោលបំណងរកប្រាក់ចំណូលពីការលក់អាល់ប៊ុមនោះ និងការផ្សព្វផ្សាយផ្សេងៗ ដើម្បីបរិច្ចាគដល់សហគមន៍ដែលខ្វះខាត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ

មហោស្រពល្ខោននិយាយ ទូទាំងប្រទេស ឆ្នាំ ២០២៦ ចាប់ផ្ដើមស្អែកនេះហើយ

ក្នុង១ ឆ្នាំ មាន​តែ​ម្ដង​ប៉ុណ្ណោះ មិន​បាន​ចូលរួម​ប្រាកដ​ជា​គួរ​ឱ្យ​ស្ដាយ ព្រោះ​ថា​នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​កម្រ​ដែល​កូន​ខ្មែរ​ច្រើន​ជំនាន់​បាន​រួម​គ្នា​គិត​

តើអ្នកដឹងទេថា វត្ថុបុរាណខ្មែរដែលតាំងបង្ហាញក្នុងសារមន្ទីរល្បីៗលើពិភពលោក មួយចំនួនធំជា “បុរាណវត្ថុប្រឡាក់ឈាម” ដែលត្រូវគេលួចចេញពីប្រាសាទយើងនាសម័យសង្គ្រាម…

មុននឹងបានវិលត្រលប់មកកម្ពុជាវិញ រូបចម្លាក់បុរាណខ្មែរជាច្រើនត្រូវបានរៀបចំតាំងបង្ហាញយ៉ាងមានរបៀបរៀបរយ ក្រោមពន្លឺភ្លើងពណ៌មាសក្នុងទូកញ្ចក់នៃសារមន្ទីរធំៗនៅ

សម្លៀកបំពាក់មិនសមរម្យ ដែលមិនគួរស្លៀកពាក់ទៅវត្តនាឱកាសបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​

បុណ្យ​ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យដ៏​ធំ​មួយ ក្នុងចំណោម​ពិធីបុណ្យ​ប្រពៃណី​ខ្មែរ​ ដែល​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ តាំងពី​បុរាណ​រៀងមក



Leave a Reply

Your email address will not be published.Required fields are marked *