តារាស្រីប៉ុន្មានរូបនេះ សុទ្ធសឹងជាកូនកាត់ខ្មែរ-បារាំង កំពុងមានឈ្មោះបោះសំឡេងខ្លាំង

តារា​ខ្មែរ​ដែល​ល្បី​ៗ​ទាំងប៉ុន្មាន​រូប​នេះ​មិន​ត្រឹម​មាន​ទេពកោសល្យ​ច្រៀង រាំ ដើរ​បង្ហាញ​ម៉ូដ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ដែរ។ បើ​និយាយ​ពី​រូប​សម្រស់ តារា​ខ្មែរ​ទាំង​ប៉ុន្មាន​រូប​នេះ ក៏​សុទ្ធ​សឹង​ស្អាត និង​ជា​កូនកាត់​ខាង​ប៉ែក​អឺរ៉ុប ក្នុង​នោះ​មាន​ទាំង​តារា​សម្ដែង តារា​ចម្រៀង និង​បេក្ខភាព​បវរកញ្ញា​ផង​ដែរ។

១. ព្រះនាង នរោត្តម ជេនណា

ព្រះនាង​តូច ជេនណា បាន​ប្រសូត​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ព្រះនាង​ជា​បុត្រី​ទី​ពីរ​ក្នុង​គ្រួសារ មាតា​របស់​ទ្រង់ គឺ​ព្រះអង្គម្ចាស់​នរោត្តម បុប្ផារី ហើយ​ព្រះបិតា​របស់​ព្រះអង្គ​ជា​ជនជាតិ​បារាំង។ ព្រះ​នាង​ជា​ចៅ​ស្រី​របស់ ​សម្ដេច​ក្រុម​ព្រះនរោត្តម ចក្រពង្ស និង​ជា​ចៅ​ស្រី​ដ៏​ឧត្ដុង្គឧត្ដម​របស់ ​ព្រះ​បាទ​នរោត្តម សីហនុ។ ឈ្មោះជាផ្លូវការរបស់​ព្រះនាងគឺ អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្ដម ជេនណា។

នៅ​ឆ្នាំ ២០១៥ នៅ​ពេល ជេនណាមាន​អាយុ ៣ ឆ្នាំ ព្រះនាង និង​ក្រុម​គ្រួសារ​របស់​នាង​បាន​ត្រឡប់​មក​រស់​នៅ​ក្នុង ​ប្រទេស​កម្ពុជា។ សព្វថ្ងៃ​ព្រះនាង​គឺ​តារា​សម្ដែង តារា​ចម្រៀង អ្នក​រាំ ហើយ​ជាពិសេស​ត្រង់​មាន​ការងារ​ជា BA ឲ្យ​ច្រើន​ផលិតផល/ស្ថាប័ន។

២. Melia Constantin

មាលា ជា​កូន​កាត់​ខ្មែរ-បារាំង ដោយ​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជនជាតិ​បារាំង។ នាង​បាន​កើត និង​ចម្រើន​ធំធាត់​វ័យ​នៅ​ប្រទេស​បារាំង ទើបតែ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ម្ដាយ​អស់​រយៈ​ពេល​ប្រមាណ​ជិត ១០ ឆ្នាំ​នេះ​ប៉ុណ្ណោះ។ បច្ចុប្បន្ន Melia គឺ​ជា​តារា​ម៉ូដែល និង​តារា​សម្ដែង​បន្ថែម​ទៀត។ ថ្មី​ៗ​នេះ​នាង​កំពុង​ត្រូវ​ប៉ាន់​ការងារ​សិល្បៈ​ច្រើន​មាន​ទាំង​ថត​ខ្សែ​ភាពយន្ត ថត MV ជាមួយ​តារា​ថ្មី​ៗ និង TVC ឲ្យ​ស្ថាប័ន​ឯកជន​ធំ​ជាច្រើន។

៣. ហង្ស ម៉ានីតា

ម៉ានីតា គឺជា​បវរកញ្ញា​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២២ នាង​ក៏​ជា​តារា​សម្ដែង ម៉ូដែល។ បវរកញ្ញា​ពោរពេញ​ដោយ​ចំណេះ​ដឹង​រូប​នេះ​ក៏ជា​កូន​កាត់​​ខ្មែរ​បារាំង ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ និង​ឪពុក​ជា​ជន​ជាតិ​បារាំង។

៤. Marianne Clais ​

Marianne Clais មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា សោម៉ា។ Marianne នាង​ជា​កូន​ខ្មែរ​កាត់​បារាំង​ ដែល​កើត​ និង​ធំ​ធាត់​​នៅ​កម្ពុជា។ សោម៉ា មាន​ឪពុក​ជា​ជន​ជាតិ​បារាំង និង​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ​ដែល​ក្ដាប់​ជំនួញ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។ នាង​ក៏​ជា​តារា​សម្ដែង និង​ម៉ូដែល​១​រូប​ដែល​មាន​គេ​ស្គាល់​ច្រើន​ដូចគ្នា​ទៅ​នឹង Melia ដែរ។

៥. Kolianne Emilie Mailfait

Kolianne កូនកាត់បីសាសន៍ ខ្មែរ ចិន-បារាំង។ នាង​ក៏​ជា​បេក្ខភាព​ប្រកួត​កម្មវិធី MissUniverse Cambodia 2023 ផង​ដែរ ហើយ​បច្ចុប្បន្ន​កំពុង​មមាញឹក​ការងារ​ជា​ម៉ូដែល៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរ «ខ្មែរធ្វើបាន» លើកទី២ និងចាត់ទុកគុណភាពជាគន្លឹះនៃការគាំទ្រប្រកបដោយនិរន្តរភាព

ការជំរុញការគាំទ្រផលិតផលខ្មែរ នៅតែជាកិច្ចការដ៏សំខាន់ដែលទាមទារការយកចិត្តទុកដាក់ និងការចូលរួមពីគ្រប់ភាគី ទាំងរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន

ដ្បិតត្រូវបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ Canva នៅតែគិតគូរដល់កូនចៅ ដោយផ្ដល់ប្រាក់ខែ ៦ ខែ កុំព្យូទ័រ ដើមទុនធ្វើអាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀត ជាសំណង

ទន្ទឹមគ្នានឹងការពេញនិយមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្រុមហ៊ុន Canva បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ដែលអាចប៉ះពាល់ដល់បុគ្គលិកជាង ២២ ភាគរយ។

វត្តកោះប៉ែន អារាមចំណាស់លាក់ទុករឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈបុរាណជាច្រើន

វត្តកោះប៉ែន គឺជាវត្តអារាមដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងខេត្តកំពង់ចាម ដែលលាក់បាំងនូវរឿងរ៉ាវប្រវត្តិសាស្ត្រ និងស្នាដៃសិល្បៈដ៏មានតម្លៃជាច្រើន។ ប្រសិន​បើ​អ្នក​ធ្វើ​

សិល្បការិនីច្រើនរូប នឹងស្ម័គ្រចិត្តចូលរួមក្នុងការបង្ហាញឈុតសម្លៀកបំពាក់ខ្មែរ ក្នុងបរិវេណភូមិវប្បធម៌ La Francophonie

ព្រឹត្តិការណ៍​ដ៏​ធំ​នៅ​ពេល​ខាង​មុខ​ដែល​កម្ពុជា​នឹង​នាំ​យកវប្បធម៌ ប្រពៃណី សិល្បៈ បង្ហាញ​ឲ្យ​ទាំង​មហាជន​ខ្មែរ និង​បរទេស​បាន​ឃើញ​ពី​សម្លៀកបំពាក់​ខ្មែរ ដែល​អស្ចារ្យ

តារាជើងចាស់ហុងកុង Chow Yun Fat រក្សារាងកាយឱ្យនៅមាំមួន និងសុខភាពល្អបានដោយរបៀបណាក្នុងវ័យ ៧១ ឆ្នាំ?

តារាសម្ដែងល្បីក្នុងពិភពភាពយន្តហុងកុង លោក Chow Yun Fat នៅតែបន្តធ្វើឱ្យអ្នកគាំទ្រ ចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយរាងកាយដ៏មាំមួនគួរឱ្យកត់សម្គាល់របស់លោកក្នុងវ័យ ៧១

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់