អស់រយៈពេលជិត ១០ ឆ្នាំ បទចម្រៀង «ទឹកភ្នែកក្មេងពាល» បានបង្ហាញវត្តមានជាថ្មីម្ដងទៀត ព្រមជាមួយសារដាស់តឿន និងការទទូចសុំពីតារាចម្រៀងសំឡេងស្អក ខេម ពាក់ព័ន្ធបញ្ហាគ្រឿងញៀន។

តារាចម្រៀង ខេម បានគាំទ្រចំណាត់ការរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន។ លោកបានភ្ជាប់សារដាស់តឿនចំពោះបញ្ហាគ្រឿងញៀនដល់យុវវ័យកុំឲ្យភ្លើតភ្លើន ឬលង់ក្នុងល្បែងអបាយមុខ ថែមទាំងបានភ្ជាប់ឈុតខ្លះក្នុង MV “ជីវិតក្មេងពាល” ទៀតផង។ ចម្រៀងបទនេះពិតជាបានឆ្លុះបញ្ចាំងពីតថភាពពិតរបស់ក្រុមគ្រួសារមួយដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារឥទ្ធិពលគ្រឿងញៀន។ តារាចម្រៀងប្រុសរូបនេះបានលើកឡើងចំៗថា ៖«គ្រឿងញៀនប្រៀបបីដូចជាមេរោគចឹង តែភ្លេចខ្លួនវានឹងឆ្លង រាលដាល ហើយជះឥទ្ធិពលដល់ប្រទេស សង្គមជាតិ និងអាចជ្រាបចូលដល់គ្រួសារ បំផ្លាញជីវិតរបស់យើងថែមទៀតផង»។
«ទឹកភ្នែកក្មេងពាល» ជាបទចម្រៀងទទួលបានគាំទ្រយ៉ាងខ្លាំងពីមហាជនកាលពីអំឡុងឆ្នាំ ២០១៦។ បទនះដែរ ជាស្នាដៃនិពន្ឌរបស់លោក ងួន សុបិន៕
























Account
Security
Favourite Content