ព្រះមហាក្សត្រ យាងទតទស្សនីយភាព «ជីវ តាក្វាន់ បានជួបនគរចេនឡា» ដែលមានព្រះនាង ជេនណា ជាតួអង្គ

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាង​ទតផ្ទាំង​ទស្សនីយភាព ​«​ជីវ តា​ក្វាន់​ បាន​ជួប​នគរ​ចេន​ឡា»​​​ ដោយ​ផ្ទាល់ ដែល​សម្ដែង​ដោយ​ព្រះ​នាង ​នរោត្តម​ ជេន​ណា​ និង​សិល្បករ​ខ្មែរជាច្រើន​។

កាលពី​ថ្ងៃ ​២៩ ​ខែ​ធ្នូ ​ឆ្នាំ​ ២០២៤ ​ព្រះករុណាព្រះមហាក្សត្រ​ នរោត្ដម​ សីហមុនី​ បាន​សព្វ​ព្រះរាជហឫទ័យ​យាង​ទត​ខ្សែ​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជា ​«​ជីវ តា​ក្វាន់ ​បាន​ជួប​នគរ​ចេន​ឡា»​ សម្ដែង​ផ្ទាល់​ដោយ​​ព្រះ​នាង​ នរោត្តម​ ជេន​ណា​​ ​នៅ​ឯ​សាល​ចតុមុខ​មង្គល​។​ នា​ឱកាស​នោះ​ដែរ​​​ ​ព្រះករុណាព្រះមហាក្សត្រ​ នរោត្ដម​ សីហមុនី​ ក៏​បាន​សព្វ​ព្រះរាជហឫទ័យ​យាង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​តួ​សម្ដែង​ទស្សនីយភាព​ល្ខោន​និយាយ​រឿង ​«​លោក​ជីវ តាក្វាន់​ បាន​ជួប​នគរ​ចេនឡា» ក៏​ដូច​ជា​មន្ត្រី​ និង​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​រូប​ផ្សេង​ថែម​ទៀត​ផង​។​​

តាម​រយៈ​ទស្សនីយភាព​ល្ខោន​និយាយ​រឿង ​«​ជីវ តា​ក្វាន់​បាន​ជួប​នគរ​ចេន​ឡា» ព្រះ​នាង ​ជេន​ណា​ បាន​សម្ដែង​ជា​តួ​អង្គ​ព្រះ​នាង ​ជិនាទេវី ​ដែល​នៅ​ក្នុង​រឿង​មួយ​នេះ​ត្រង់​មាន​បេសកកម្ម​ជួយ​ព្រះ​នាង ​សូម៉ា​ ឱ្យ​ស្វែង​រក​ស្នេហា​ជាមួយ​ សាន​ជី ​ដែល​ត្រូវ​ជា​ក្មួយ​ប្រុស​របស់​ជីវតាក្វាន់។​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ ទស្សនីយភាព​ល្ខោន​និយាយ​នេះ​ជា​ស្នាដៃ​សិល្បៈ​ដ៏​ល្អ​វិសេស​មួយ​​ដែល​បាន​រៀប​ចំ​ដោយ​សាលា​របាំ​បុប្ផាទេវី​ ដែល​មាន​ព្រះអង្គ​ម្ចាស់​ក្សត្រា​ ស៊ីសុវត្តិ​ តេ​ស្សូ​ ជា​នាយក​ដឹកនាំ​ ហើយ​ខ្សែ​រឿង​នេះ​​ដែរ​ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​អង្គរ​ និង​អរិយធម៌​ខ្មែរ​នៅ​សតវត្ស​ទី​១៣​តាម​រយៈ​ការ​សម្ដែង​ ការ​រាំ​ ការ​ច្រៀង​ និង​ការ​លាយ​បញ្ចូល​គ្នា​នៃ​ប្រវត្តិសាស្ត្រ​ វប្បធម៌​ និង​មនោសញ្ចេតនា។


ព្រះនាង នរោត្តម ជេនណា មាន​គោរមងារ​ផ្លូវ​ការ​ថា អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្ដម ជេនណា «Princess Jenna Norodom»។ ព្រះនាង​ត្រូវ​ជា​ព្រះ​រាជនត្តា (ចៅស្រី) ព្រះ​ករុណា​ព្រះបាទ​សម្ដេច នរោត្តម ចក្រពង្ស ហើយក៏ជាព្រះ​រាជនត្តាដ៏ឧត្តុង្គឧត្តមរបស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕

ប្រភពរូបភាព ៖ Princess Buppha Devi Dance School



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *