ការពិត ខាត់ វ៉ៃហាំង និង The GROOM សហការគ្នា បង្កើតឈុតក្រុងរាពណ៍ តាំងពីឆ្នាំមុនមកម៉្លេះ!

ប្រធានបទដ៏ក្តៅគគុកដែលអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងផ្ទុះការវែកញែកយ៉ាងព្រោងព្រាតពាក់ព័ន្ធឈុតសម្លៀកបំពាក់អាវធំមានពាក់របាំងមុខខ្មុក បង្កើតឡើងដោយ AI នោះ ការពិតទៅគឺ តារាសម្តែង ខាត់ វ៉ៃហាំង និង ហាង​លក់​សម្លៀកបំពាក់ The GROOM បានចាប់ដៃសហការគ្នា បង្កើតឡើងតាំងពីឆ្នាំមុនមកម៉្លេះ ពោលគឺវីដេអូរបស់ វ៉ៃហាំង ពាក់អាវធំ និងមានពាក់របាំងមុខខ្មុកនោះ ត្រូវបានបង្ហោះឡើងលើទំព័រហ្វេសប៊ុកផ្លូវការបស់ The GROOM តាំងពីខែមេសា ឆ្នាំ ២០២២។ តែដោយសារទំព័រហ្វេសប៊ុក (Facebook page The GROOM) ចាស់នោះខូចបាត់ ទើបទំព័រហ្វេសប៊ុកថ្មីយកវីដេអូចាស់មកបង្ហោះឡើងវិញនៅខែមេសា ឆ្នាំ ២០២៣ រួមក៏កើតមានការយល់ច្រឡំគ្នាជុំវិញរឿងរ៉ាវទាំងនេះ។

គេនៅចាំបានថា កាលអំឡុងខែមេសា ឆ្នាំ ២០២២ កន្លងទៅ ទូរទស្សន៍ល្បីឈ្មោះក្នុងស្រុកមួយ ធ្លាប់បានចុះផ្សាយពីការចាប់ដៃសហការគ្នារវាង លោក ខាត់ វ៉ៃហាំង និង The GROOM ក្នុងគោលបំណងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ តាមរយៈការច្នៃសម្លៀកបំពាក់បែបសហសម័យ។

គ្រានោះ វ៉ៃហាំង ធ្លាប់ប្រាប់ឱ្យដឹងថា លោកពិតជារីករាយចំពោះការសហការគ្នាបង្កើតឈុតសម្លៀកបំពាក់ក្រុងរាពណ៍នេះ ព្រោះលោកជាសិល្បករម្នាក់ដែលមានឆន្ទៈចង់ចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរតាមគ្រប់ទម្រង់ដែលយើងអាចធ្វើទៅបាន។ តួយ៉ាង ឈុតក្រុងរាពណ៍ ដែលលោកពាក់នោះជា Collection Limited បែបបុរាណលាយសម័យដែល The GROOM បានធ្វើការ design ឡើងបែបបុរាណលាយសម័យដែលចង់់បញ្ចេញ និងរំលេចពីវប្បធម៌ អរិយធម៌ ដែលខ្មែរយើងមានមកជាយូរដូចជាតាមប្រាង្គប្រាសាទ ក៏ដូចជាទម្រង់របាំផ្សេងៗដែលទាក់ទងនឹងការផ្សព្វផ្សាយវប្បធម៌ផ្សេងៗ ដែលយកមកច្របាច់បញ្ចូលគ្នាក្នុងការច្នៃជាសម្លៀកបំពាក់បែបសម័យថ្មីដែលបុរាណលាយសម័យ សម័យលាយបុរាណ។

មែនទែនទៅ The GROOM មានគោលគំនិតចង់លើកស្ទួយវប្បធម៌ខ្មែរខ្លាំងណាស់ ដូច្នេះទើបរិះរកគំនិតច្នៃឈុតក្រុងរាពណ៍នេះឡើងមក ដើម្បីឱ្យអតិថិជន និងប្រជាជនកម្ពុជាដឹងថា The GROOM ជាស្លាកយីហោសម្លៀកបំពាក់ក្នុងស្រុក និងជាផ្នែកមួយនៃការធ្វើ Art បែប Fashion ផងដែរ។ 

មិនដឹងស្មានថា ១ ឆ្នាំក្រោយមកស្រាប់តែមានគេបង្កើតទម្រង់រូបភាព AI មកបង្ហោះបែបនេះ ថែមទាំងបង្កការយល់ច្រឡំថា ខ្មែរយើងចម្លងស្នាដៃរបស់ជាតិសាសាន៍ផ្សេងទៀត ទាំងដែលឈុតសម្លៀកបំពាក់អាវធំ និងមានពាក់របាំងមុខខ្មុកនេះ កូនខ្មែរយើងបានធ្វើវាចេញមកជាយូរណាស់ហើយ ដូច្នេះសូមពុកម៉ែបងប្អូនកុំមានការភាន់ច្រឡំបន្តទៀតអី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង