ប្រធានបទដ៏ក្តៅគគុកដែលអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងផ្ទុះការវែកញែកយ៉ាងព្រោងព្រាតពាក់ព័ន្ធឈុតសម្លៀកបំពាក់អាវធំមានពាក់របាំងមុខខ្មុក បង្កើតឡើងដោយ AI នោះ ការពិតទៅគឺ តារាសម្តែង ខាត់ វ៉ៃហាំង និង ហាងលក់សម្លៀកបំពាក់ The GROOM បានចាប់ដៃសហការគ្នា បង្កើតឡើងតាំងពីឆ្នាំមុនមកម៉្លេះ ពោលគឺវីដេអូរបស់ វ៉ៃហាំង ពាក់អាវធំ និងមានពាក់របាំងមុខខ្មុកនោះ ត្រូវបានបង្ហោះឡើងលើទំព័រហ្វេសប៊ុកផ្លូវការបស់ The GROOM តាំងពីខែមេសា ឆ្នាំ ២០២២។ តែដោយសារទំព័រហ្វេសប៊ុក (Facebook page The GROOM) ចាស់នោះខូចបាត់ ទើបទំព័រហ្វេសប៊ុកថ្មីយកវីដេអូចាស់មកបង្ហោះឡើងវិញនៅខែមេសា ឆ្នាំ ២០២៣ រួមក៏កើតមានការយល់ច្រឡំគ្នាជុំវិញរឿងរ៉ាវទាំងនេះ។
គេនៅចាំបានថា កាលអំឡុងខែមេសា ឆ្នាំ ២០២២ កន្លងទៅ ទូរទស្សន៍ល្បីឈ្មោះក្នុងស្រុកមួយ ធ្លាប់បានចុះផ្សាយពីការចាប់ដៃសហការគ្នារវាង លោក ខាត់ វ៉ៃហាំង និង The GROOM ក្នុងគោលបំណងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ តាមរយៈការច្នៃសម្លៀកបំពាក់បែបសហសម័យ។





គ្រានោះ វ៉ៃហាំង ធ្លាប់ប្រាប់ឱ្យដឹងថា លោកពិតជារីករាយចំពោះការសហការគ្នាបង្កើតឈុតសម្លៀកបំពាក់ក្រុងរាពណ៍នេះ ព្រោះលោកជាសិល្បករម្នាក់ដែលមានឆន្ទៈចង់ចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ខ្មែរតាមគ្រប់ទម្រង់ដែលយើងអាចធ្វើទៅបាន។ តួយ៉ាង ឈុតក្រុងរាពណ៍ ដែលលោកពាក់នោះជា Collection Limited បែបបុរាណលាយសម័យដែល The GROOM បានធ្វើការ design ឡើងបែបបុរាណលាយសម័យដែលចង់់បញ្ចេញ និងរំលេចពីវប្បធម៌ អរិយធម៌ ដែលខ្មែរយើងមានមកជាយូរដូចជាតាមប្រាង្គប្រាសាទ ក៏ដូចជាទម្រង់របាំផ្សេងៗដែលទាក់ទងនឹងការផ្សព្វផ្សាយវប្បធម៌ផ្សេងៗ ដែលយកមកច្របាច់បញ្ចូលគ្នាក្នុងការច្នៃជាសម្លៀកបំពាក់បែបសម័យថ្មីដែលបុរាណលាយសម័យ សម័យលាយបុរាណ។






មែនទែនទៅ The GROOM មានគោលគំនិតចង់លើកស្ទួយវប្បធម៌ខ្មែរខ្លាំងណាស់ ដូច្នេះទើបរិះរកគំនិតច្នៃឈុតក្រុងរាពណ៍នេះឡើងមក ដើម្បីឱ្យអតិថិជន និងប្រជាជនកម្ពុជាដឹងថា The GROOM ជាស្លាកយីហោសម្លៀកបំពាក់ក្នុងស្រុក និងជាផ្នែកមួយនៃការធ្វើ Art បែប Fashion ផងដែរ។
មិនដឹងស្មានថា ១ ឆ្នាំក្រោយមកស្រាប់តែមានគេបង្កើតទម្រង់រូបភាព AI មកបង្ហោះបែបនេះ ថែមទាំងបង្កការយល់ច្រឡំថា ខ្មែរយើងចម្លងស្នាដៃរបស់ជាតិសាសាន៍ផ្សេងទៀត ទាំងដែលឈុតសម្លៀកបំពាក់អាវធំ និងមានពាក់របាំងមុខខ្មុកនេះ កូនខ្មែរយើងបានធ្វើវាចេញមកជាយូរណាស់ហើយ ដូច្នេះសូមពុកម៉ែបងប្អូនកុំមានការភាន់ច្រឡំបន្តទៀតអី៕























Account
Security
Favourite Content