ទំព័រហ្វេសប៊ុកផ្លូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា មុននេះបន្តិច បានប្រកាសផ្សំផ្គុំ ឌី ពេជ្រ និងតារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន ឱ្យចូលរោងការតាមប្រពៃណីខ្មែរហើយ ដោយថ្ងៃស្អែកទី ២៧ ខែតុលា ឆ្នាំ ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវកំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមសម្តេច។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ សម្ដេច ដូច្នេះថា៖ «ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញកូនប្រុសឌី ពេជ្រនិងកូនស្រីហុិន ចន្ធ័នីរត្ឋ័។ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។ ថ្ងៃស្អែក២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុសចូលស្តីដណ្តឹងកូនស្រី។
ថ្ងៃ២២ខែធ្នូ២០២៣កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាងនិងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ។ ឈាមច្បាស់ជាខាប់ជាងទឹកនិងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»។


ក្រឡេកទៅមើល ពិធីការិនីឆ្នើម ហ៊ិន ចាន់នីរ័ត្ន ឯនោះវិញ ក៏បានចែករំលែកការបង្ហោះរបស់ សម្ដេចតេជោ ភ្ជាប់ជាមួយឃ្លាប្រយោគថា «កូនគោរពអរគុណសម្តេចពុកដ៏ខ្ពង់ខ្ពស់បំផុតកូនមានសំណាងខ្លាំងណាស់ដែលទទួលបានការអាណិតស្រលាញ់ពីសម្តេចពុក សម្តេចម៉ែ»។ បន្ទាប់ពីឃើញការបង្ហោះខាងលើនេះ សិល្បករ-សិល្បការិនី មិត្តភ័ក្ក និងបណ្តាអ្នកគាំទ្ររបស់តារាស្រីរូបនេះ បាននាំគ្នា Comment បានសម្តែងការត្រេកអរ និងជូនពរ នីរ័ត្ន គ្រប់ៗគ្នាតែម្តង៕

























Account
Security
Favourite Content