តារាសម្ដែងវ័យក្មេង ៥ រូបដែលសម្ដែងក្នុងរឿងល្បី និងត្រូវមហាជនជាច្រើនបានកត់សម្គាល់ថា ពួកគេមានសម្រស់កាន់តែលេចធ្លោស្រស់ស្អាតខ្លាំងក្រោយធំធាត់ពេញរូបពេញរាង។ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្ដែពួកគេសុទ្ធសឹងតែជាតារាសម្ដែងមានទេពកោសល្យខ្លាំងមិនធម្មតា។
១. Park JiBin





Park JiBin សម្ដែងនៅក្នុងរឿងភាគល្បី “Boy Over Flower” ក្នុងឆ្នាំ ២០០៩ ដោយសម្ដែងជាតួប្អូនប្រុសរបស់តួឯកស្រី Geum JanDi។ បច្ចុប្បន្ន Park JiBin មានអាយុ ២៨ ឆ្នាំហើយ និងជាតារាសម្ដែងប្រុសកំពុងទទួលបានការចាប់អារម្មណ៍ម្នាក់ក្នុងវិស័យសិល្បៈកូរ៉េ។ Park JiBin បង្ហាញខ្លួនក្នុងរឿងភាគ និងភាពយន្ដកុនមិនតិចជាង ២០ រឿងឡើយ និងត្រូវបានគេចាត់ទុកជាតារាប្រុសមានទេពកោសល្យផងដែរ។ បើនិយាយពីរូបសម្រស់វិញក៏កាន់តែស្រស់ស្អាត សង្ហា នៅពេលដែលធំពេញវ័យ។
២.Zhen WeiWang





Zhen WeiWang សម្ដែងក្នុងភាពយន្ដកុនល្បី The Karate Kid ក្នុងឆ្នាំ ២០១០។ Zhen WeiWang មានអាយុ ២៨ ឆ្នាំហើយនាពេលបច្ចុប្បន្ន។ ភាគច្រើនតារាសម្ដែងប្រុសរូបនេះបង្ហាញខ្លួនក្នុងតែភាពយន្ដកុនប៉ុណ្ណោះ ដោយលោកបង្ហាញខ្លួនក្នុងរឿងល្បីៗ ដូចជា Vanguard, Hidden Strike, Code Of the Assasins, The Battle at Lake ChangJin ជាដើម។ លោកក៏ត្រូវបានគេចាត់ទុកជាតារាប្រុសម្នាក់ដែលកាន់តែធំកាន់តែសង្ហាផងដែរ។
៣.Xu Jiao




Xu Jiao ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយនាងបង្ហាញខ្លួនក្នុងភាពយន្ដកុនរបស់ស្ដេចកំប្លែង ទិន ហ្វី រឿង CJ7 ក្នុងឆ្នាំ ២០០៨ ដោយនាងដើរតួជាក្មេងប្រុស និងត្រូវបានគេសរសើរថាមានភាពប៉ិនប្រសប់ក្នុងការសម្ដែង។ នៅពេលធំឡើងសម្រស់របស់នាងកាន់តែស្រស់ស្អាត និងលេចធ្លោខ្លាំង រហូតដល់មហាជនសឹងមិនជឿនាងជាតួអង្គក្មេងប្រុសសម្ដែងក្នុងរឿង CJ7 នាពេលនោះ។ បច្ចុប្បន្ន Xu Jiao មានអាយុ ២៦ ឆ្នាំ និងត្រៀមខ្លួនសហការសាជាថ្មីជាមួយស្ដេចកំប្លែង ទិន ហ្វី នាពេលឆាប់ៗ ខាងមុខ។
៤.Kim SuAn




Kim SuAn ទទួលបានការគាំទ្រ និងត្រូវមហាជនសរសើរមិនដាច់ពីមាត់ពីសមត្ថភាពសម្ដែងរបស់នាងក្នុងរៀង Train To Busan កាលពីឆ្នាំ ២០១៦។ ឆ្នាំនេះ Kim SuAn មានអាយុ ១៧ ឆ្នាំហើយ សម្រស់របស់នាងក៏ត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំង ដោយសារកាន់តែស្រស់ស្អាតនៅពេលធំពេញរូបរាង។ ត្រឹមវ័យ ១៧ ឆ្នាំ នាងបង្ហាញមុខក្នុងរឿងភាគ និងភាពយន្ដកុនមិនតិចជាង ៣០ រឿងឡើយ។
៥. Mac Nattapat



តារាសម្ដែងថៃវ័យក្មេង Mac Nattapat ត្រូវបានគេចងចាំច្រើននៅពេលសម្ដែងជាតួកូនប្រុសនាងឡាំយ៉ង។ បច្ចុប្បន្នមានអាយុ ១៦ឆ្នាំ ប៉ុន្តែបទពិសោធន៍សម្ដែងរបស់គេគឺមិនតិចជាង ៤០រឿងនោះឡើយ ដោយស្នាដៃល្បីចុងក្រោយគឺរឿងភាគ “The Betrayal” ដែលថតតាមរឿង “Doctor Foster” របស់អង់គ្លេស និង “The World of the Married” របស់កូរ៉េ។ ឆាប់ៗខាងមុខនេះ Mac នឹងបង្ហាញមុខក្នុងភាពយន្ត BL “Heroin” ៕

























































Account
Security
Favourite Content