នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៣ SooJin អតីតសមាជិកក្រុមចម្រៀងខេប៉ុប (G)I-DLE បានបង្កើតនៅគណនីយូធូបផ្ទាល់ខ្លួន និងថែមទាំងបានបង្ហោះនូវវីដេអូរាំមួយផងដែរ។ ការត្រឡប់មកវិញ លើកនេះពិតជាធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនភ្ញាក់ផ្អើល និងមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង។

សម្រាប់វីដេអូបញ្ចេញក្បាច់រាំងយ៉ាងល្វតល្វន់នេះមានចំណងជើងថា BLACK FOREST និងមានរយៈពេលប្រមាណជិត ២ នាទី។ គិតត្រឹមរយៈពេល ១៧ ម៉ោងបន្ទាប់ពីបង្ហោះវីដេអូនេះ Soojin ទទួលបានអ្នកចុចចូលទស្សនាប្រមាណជាង ៦ សែនដង។
មែនទែនទៅការបង្ហាញខ្លួនរបស់នាងសាជាថ្មីជាសញ្ញាបញ្ជាក់ប្រាប់ដល់អ្នកគាំទ្រ និងមហាជនថា នាងត្រៀមខ្លួនរួចរាល់សម្រាប់វិលត្រឡប់មកកាន់វិស័យខេប៉ុបវិញបន្ទាប់ពីបាត់មុខអស់រយៈពេលជិត ៣ ឆ្នាំ។


បកត្រឡប់ទៅឆ្នាំ ២០២១ SooJin ត្រូវបានមិត្ដរួមថ្នាក់កាលនៅរៀនចេញមកចោទប្រកាន់ថា នាងធ្លាប់ប្រើអំពើហិង្សា និងធ្វើបាបអ្នកដទៃ។ ថ្វីបើមិនមានភស្ដុតាងច្បាស់លាស់ ប៉ុន្ដែរឿងអាស្រូវនេះធ្វើឲ្យ SooJin ចាកចេញពីក្រុម (G)I-DLE និងផលិតកម្ម CUBE Entertainment។ ក្រោយមករូបនាងក៏បានចុះកុងត្រាជាមួយផលិតកម្ម BRD Communications និងត្រៀមបង្ហាញខ្លួនជាថ្មីជាផ្លូវការឆាប់ៗ នេះ ៕























Account
Security
Favourite Content