ស័ក្តិសមគ្នាទាំងព្រម! ស្រីនា & វិសាល គូស្នេហ៍វ័យក្មេងបង្កើតជំនួញរួមគ្នា

នរណា​ក៏​ដឹង​ថា​គូស្នេហ៍​វ័យ​ក្មេង​ដែល​ភ្ជាប់​ពាក្យ​កក្រើក​ពី​ចុង​ឆ្នាំ ២០២២ ទទួល​បាន​ការ​គាំទ្រ​ពី​ហ្វេន និង​មិត្ត​រួម​អាជីព​ទាំង​ចាស់​ទាំង​ក្មេង ព្រោះ​អ្នក​ទាំង ២ មាន​រូប​សម្បត្តិ ព្រម​នឹង​ចរិយាសម្បត្តិ​ល្អ​ដូច​គ្នា​ទាំង​ព្រម។ ថ្មី​ៗ​នេះ​កូន​ស្រី​ម្ចាស់​សម្អាងការ ប្រណិតនារី និង​គូដណ្ដឹង បាន​បង្កើតរបរ​រួម​គ្នា មុន​រៀបការ។

ផលិតផល​ថ្មី​ដែល ស្រីនា និង​គូ​ដណ្ដឹង​រួម​គ្នា​បង្កើត​នោះ គឺ​ជា Sunscreen ឈ្មោះ​ថា We Young ដែល​អ្នក​ទាំង ២ បាន​ខិតខំ​សម្រិតសម្រាំង​ជា​យូរ ដើម្បី​សុខភាព​ស្បែក​អ្នក​ប្រើ។ ទាំង ស្រីនា និង វិសាល បាន​ឲ្យ​ដឹង​ថា ការ​ផលិត Sunscreen នេះ​ឡើង ព្រោះ​មិន​ចង់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ make up ដោយ​ផលិតផល​ថ្មី​នោះ smooth លឿន ស្អាត​ទៀត។

វិសាល បាន​រៀបរាប់​ពី​គុណសម្បត្តិ​នៃ​ Sunscreen ថា​វា​មិន​មែន​ជា​ផលិតផល​សម្រាប់​មនុស្ស​វ័យ​ក្មេង​​ប៉ុណ្ណោះ​ទេ តែ​អាច​ប្រើ​បាន​គ្រប់​វ័យ ទាំង​បុរស- ស្ត្រី ហើយ​អត្ថន័យ​ទៀតសោត​មិនមែន​ផ្ដោត​លើ​ការ​ស្រស់​ស្អាត​តែ​ម្យ៉ាង​ឡើយ គឺ​ចង់​សំដៅ​​មាន​ន័យ​ថា ក្មេង​រហូត។

ទាំង ស្រីនា និង ហេង វិសាល ពិតជា​គូស្នេហ៍​ដែល​ខិតខំ​ប្រឹងប្រែងណាស់​ក្នុង​ការងារ ហើយ​បាន​បង្កើត​អ្វី​រួម​គ្នា ដើម្បីទុក​ជា​ចំណងដៃ​នៅ​ថ្ងៃ​រៀបការ។ ជា ស្រីនា និង ហេង វិសាល ​ទទួល​បាន​ការ​​គាំទ្រពី​ហ្វេន​ចំពោះ​​ស្នេហា​របស់​ពួក​គេ​យ៉ាង​ពេញ​ទំហឹង ព្រោះ​ទាំង​ការ​សិក្សាពូកែ និង​គ្រួសារ​សុទ្ធតែ​ស័ក្តិសម​គ្នា។ ជាពិសេស​អ្នក​ទាំង ២ គ្មាន​ប្រវត្តិ​ព័ត៌មាន​អាស្រូវ​ស្នេហា​ឡើយ។

ស្នេហា​របស់​អ្នក​ទាំង​២ ធ្វើឲ្យ​មហាជន​ស្ញប់ស្ញែង​ដោយសារ​មាន​ការ​ទទួលស្គាល់​ពី​ចាស់ទុំ​ទាំង​ទ្វេ។ ក្រោយ​ភ្ជាប់​ពាក្យ​អ្នក​ទាំង ២ កាន់តែ​មមាញឹក​ក្នុង​ការ​ងារ​ប្រម៉ូត​ផលិតផល និង​កាក់កប​ការ​សម្ដែង​រឿង​ខ្លី​ជាមួយ​គ្នា រហូត​ថ្មី​ៗ​នេះ​បាន​បង្កើត​មុខ​ជំនួញ​រួម​គ្នា ក្រោយ​ធ្វើការ​សាកល្បង​ខ្លួនឯង​ផ្ទាល់​រយៈពេល ២ ឆ្នាំ ទម្រាំ​អាច​ចេញ​លើ​ទីផ្សារ​បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ