បច្ចុប្បន្ន តារាសម្ដែងកូរ៉េ Song HyeKyo មានវ័យជាង ៤០ ឆ្នាំទៅហើយ ប៉ុន្ដែនាងតែងត្រូវបានមហាជនសរសើរថាមានរូបសម្រស់ស្រស់ស្អាត និងក្មេងជាងវ័យខ្លាំង។ ប៉ុន្ដែថ្មីៗ នេះ រូបនាងកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលដោយសារតែសម្រស់របស់នាងគឺក្មេងជាងវ័យហួសស្មាន។

Song HyeKyo បានបង្ហោះរូបភាពបែបធម្មជាតិដែលរូបនាងមិនមានការផាត់មុខ លើបណ្ដាញសង្គមរបស់ខ្លួនកំឡុងពេលរូបនាងដើរកម្សាន្ដនៅឯតំបន់មាត់សមុទ្រមួយកន្លែង។ រូបភាពរបស់នាងទទួលបានការចាប់អារម្មណ៍ខ្លាំង និងត្រូវបានមហាជនជាច្រើនសរសើរថា បើទោះជាគ្មានការផាត់មុខ តុបតែងខ្លួនបែបឡូយឆាយរូបនាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យខ្លាំងដូចមនុស្សស្រីទើបមានវ័យជាង ២០ ឆ្នាំអ៊ីចឹង។


បើតាមសម្ដីរបស់ Song HyeKyo មូលហេតុដែលធ្វើឱ្យរូបនាងក្មេងជាងវ័យគឺនាងយកចិត្តទុកដាក់លើការទទួលទានអាហារ ការហាត់ប្រាណ និងការថែរក្សាមុខ។ រាល់ពេលទំនេររូបនាងតែងតែធ្វើម៉ាសបិទមុខបែបធម្មជាតិសម្រាប់ផ្ដល់សំណើមដល់ផ្ទៃមុខដូចជា ម៉ាសស៊ុត ម៉ាសការ៉ុត និងយកទឹកដោះគោស្រស់លុបលាងមុខជាដើម។ មួយវិញទៀត នាងតែងតែលុបលាង make up ថ្នមៗ និងចំណាយពេលម៉ាស្សាមុខដោយខ្លួនឯង។

ហេតុផលទាំងនេះទើបធ្វើឱ្យតារាស្រីរូបនេះមានវ័យ ៤០ ឆ្នាំទៅហើយ ប៉ុន្ដែនៅតែមើលទៅក្មេងជាងវ័យខ្លាំង និងមើលទៅស្រស់ស្អាតខ្លាំងបើទោះជាមិនតុបតែងផាត់មុខក៏ដោយ៕























































Account
Security
Favourite Content