កាន់តែកៀកថ្ងៃនៃការបង្ហាញផ្ទាំងទស្សនីយភាពរឿង «ព្រះបាទជ័យវរ្ម័នទី៧» ប៉ុន្តែបែរជាពុំសូវទទួលបានការចាប់អារម្មណ៍ចូលទស្សនាពីសំណាក់មហាជនទាល់តែសោះ។ តស់ ចំណាយម្នាក់ ១ម៉ឺនរៀលចូលទស្សនាការសម្ដែងរឿង «ព្រះបាទជ័យវរ្ម័នទី៧» ដើម្បីជាចំណែកក្នុងការជួយថែរក្សា លើកស្ទួយសិល្បៈបុរាណខ្មែរកុំឱ្យបាត់បង់។

នាពេលថ្មីៗ កន្លងទៅ តាមរយៈការបង្ហោះនៅលើផេកផ្លូវការរបស់នាដការី ព្រះកាយ ច័ន្ទ បានឱ្យដឹងថា នៅថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ខាងមុខនេះនឹងមានការសម្ដែងមហោស្រពសិល្បៈបុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» នៅសាលមហោស្រព កោះពេជ្រ ដោយមានការសម្ដែងជូន ២ដងក្នុង ១ថ្ងៃគឺនៅម៉ោង៣រសៀល និងម៉ោង ៦ ល្ងាច។ ដោយឡែក សំបុត្រចូលទស្សនាត្រូវបានដាក់លក់ក្នុងតម្លៃ ១ ម៉ឺនរៀល ដល់ ១០ ម៉ឺនរៀលដែលមានចែកចេញជា ៖
VIP Zone តម្លៃ ១០ ម៉ឺនរៀល
GREEN Zone តម្លៃ ៤ ម៉ឺនរៀល
BLUE Zone តម្លៃ ២ ម៉ឺនរៀល
PINK Zoon តម្លៃ ៤ ម៉ឺនរៀល
សម្រាប់សំបុត្រផងដែរ អាចរកទិញបានដោយផ្ទាល់នៅខាងមុខសាលមហោស្រពកោះពេជ្រចាប់ពីម៉ោង ១០៖៣០ ព្រឹក ដល់ម៉ោង ៧យប់ ឬតាមរយៈកម្មវិធី LIVE. By Wonderpass ។





ដោយឡែក តាមរយៈសារដែលបានបង្ហោះខាងលើនាដការីរូបស្រស់ ព្រះកាយ ច័ន្ទ ក៏បានបង្ហាញពីការអាក់អន់ចិត្ត ខណៈពុំសូវឃើញមានបុគ្គលល្បីៗនៅក្នុងបណ្ដាញសង្គមអើពើ ឬខ្វាយខ្វល់ក្នុងការជួយផ្សព្វផ្សាយសិល្បៈសម្ដែងរឿងបុរាណខ្មែរមួយនេះ ប៉ុន្តែបើទោះជាយ៉ាងនេះស្រីស្រស់ ព្រះកាយច័ន្ទ ក៏បានអំពាវនាវដល់មហាជនឱ្យចូលរួមទស្សនាការសម្ដែងរឿង «ព្រះបាទជ័យវរ្ម័នទី៧» ឱ្យបានច្រើនកុះករដើម្បីជាការលើកស្ទួយវប្បធម៌សិល្បៈរបស់ដូនតាខ្មែរផងដែរ៕























Account
Security
Favourite Content