Ador បង្ហាញដំណោះស្រាយ​ តែ​ Min Hee-jin មិនអាចទទួលយកបាន ដោយខ្លាចថា គ្រាន់តែជាការបោកប្រាស់ម្ដងហើយម្ដងទៀត

Ador សម្រេចចិត្តឱ្យ Min Hee-jin បន្តតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល តែបដិសេធនឹងការស្នើសុំរបស់ NewJeans ដែលសុំឱ្យ Min Hee-jin ចូលមកកាន់តំណែង CEO ឡើយ។

កាលពីថ្ងៃទី២៥​​ ខែកញ្ញានេះ Ador បានបញ្ចេញនូវសេចក្ដីថ្លែងការណ៍ផ្លូវការមួយតាមកាលកំណត់ ​ឆ្លើយតបនឹងការស្នើសុំរបស់ក្រុមច្រៀង K-pop ម្ចាស់បទ Bubble Gum ដែលអំពាវនាវឱ្យក្រុមហ៊ុនផ្ដល់តំណែងជានាយកប្រតិបត្តិសាជាថ្មីដល់ Min Hee-jin ជាមួយគ្នានឹងការធ្វើកំណែទម្រង់ក្រុមហ៊ុនឱ្យមានសភាពដូចដើមវិញ។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ផលិតកម្មបានសរសេរពីលទ្ធផលក្រោយកិច្ចប្រជុំ ដោយសម្រេចឱ្យអតីត CEO​​ រូបនេះបន្តតំណែងជាសមាជិកក្រុមប្រឹក្សាភិបាល និងនៅតែជាផលិតកររបស់ NewJeans ក្នុងរយៈពេល​៥ឆ្នាំទៅមុខ ដែលជាចំនួនឆ្នាំសេសសល់ពីកិច្ចសន្យារបស់សមាជិកទាំង​ ៥រូបជាមួយនិងផលិតកម្ម។

ដោយឡែក ក្រុមហ៊ុនមិនបានយល់ស្របជាមួយនឹងសិល្បការនីរបស់ខ្លួន ក្នុងការស្នើសុំឱ្យ Min Hee-jin ត្រឡប់មកធ្វើជា CEO​​ វិញទេ។ ហើយសម្រាប់តំណែង រយៈពេល និងអំណាចដែលក្រុមហ៊ុនសម្រេចផ្ដល់ឱ្យ នាងក្នុងឋានៈជាផលិតករនេះ ក៏នឹងត្រូវលើកយកមកចរចាម្ដងទៀតនៅពេលក្រោយដែរ។

សេចក្ដីថ្លែងការណ៍តែមួយនេះ ក៏បានបញ្ជាក់ផងដែរថា ពួកគេក៏បានជូនដំណឹងពីសេចក្ដីសម្រេចទាំងអស់នេះទៅកាន់ NewJeans តាមរយៈអ៊ីម៉ែលរួចហើយ ក៏ប៉ុន្តែមិនបានបង្ហាញពីការយល់ឃើញពីពួកនាងនោះទេ។​

ភ្លាមៗនោះ Min Hee-jin ក៏បានចេញសេចក្ដីថ្លែងការណ៍មួយទៀតឆ្លើយតបនឹងការសម្រេចខាងលើ ដោយនាងនៅតែបង្ហាញជំហរក្នុងការត្រឡប់មកកាន់តំណែងជា CEO​​ វិញ។​ បន្ថែមពីនេះទៀត​នាងក៏បានលើកឡើងថា នាងមិនប្រាកដចិត្តទេថានឹងអាចទទួលបានតំណែងជានាយកផ្ទៃក្នុងដូចអ្វីដែលក្រុមហ៊ុនបានអះអាង ព្រោះ HYBE​​​ ជាអ្នកដែលមានសិទ្ធិលើការសម្រេចនេះ ក្នុងនាមជាម្ចាស់ភាគហ៊ុនធំរបស់ Ador។

នាងក៏បានរៀបរាប់បន្ថែមទៀតថា នាងសុំច្រានចោលនូវសំណើរបស់ Ador ដែលស្នើឱ្យនាងធ្វើជាផលិតករ ព្រោះនាងខ្លាចថាវាគ្រាន់តែជាល្បិចមួយពីខាងផលិតកម្ម ដោយនាងបារម្ភថាកិច្ចសន្យានេះអាចនឹងរារាំងនាងពីការធ្វើការរួមគ្នាជាមួយនឹង NewJeans។​

បច្ចុប្បន្ននេះ អ្នកគាំទ្រកំពុងតែរង់ចាំមើលប្រតិកម្មរបស់ NewJeans ដោយហេតុថា ការត្រឡប់មកកាន់តំណែងដើមរបស់ Min Hee-jin ជាអ្វីដែលសមាជិកទាំង៥រូបបានតាំងចិត្តស្នើសុំ ក៏ប៉ុន្តែក្រុមហ៊ុនមិនអាចបំពេញបំណងនេះបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

Leave a Reply

Your email address will not be published.Required fields are marked *