សមាគមនសិល្បករខ្មែរដឹកនាំសិល្បករទៅកាន់បិណ្ឌនៅវត្តវត្តបុទមវតី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាល​ពី​ព្រឹក​ថ្ងៃ​ ២៤ ខែ​កញ្ញា ឆ្នាំ ២០២៤ កន្លង​ទៅ​នេះ ត្រូវ​នឹង​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី​៧ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន គិត​ម៉េង ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ដឹក​នាំ​ក្រុម​ការងារ​សមាគម និង​សិល្បករ សិល្ប​ការិនី ជាច្រើន មកកាន់បិណ្ឌវេនទី៧ នៅ​វត្ត​បទុម​វតី​រាជ​វរារាម។

ក្នុង​ទឹក​មុខ​​​ជ្រះថ្លា ប្រកបដោយ​ឥរិយាបថ​ថ្លៃថ្នូរ ក្នុង​សម្លៀកបំពាក់​យ៉ាង​សមសួន​ស័ក្ដិសម​ជាមួយ​ឋានៈ​ខ្ពង់ខ្ពស់ និង​មុខមាត់​ក្នុង​សង្គម​របស់​សេដ្ឋី​នី ម៉ៅ ចំណាន។ ក្នុង​ការ​ចូល​រួម​វេន​កាន់​បិណ្ឌ​៧​នៅ​វត្ត​បទុម មាន​ការ​ចូល​រួម​ពី​សំណាក់​តារា​ប្រុស​ស្រី​ល្បី​ៗ យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​បុព្វការី​ជន។

តារា​ប្រុស​ស្រី​ដែល​បាន​ទៅ​ចូលរួម​ជាមួយ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​នៅ​វត្ត​បុទមវតីរាជវរារាម ឬវត្តបុទមវតី រាជធានីភ្នំពេញ បាន​បង្ហាញ​ពី​អារម្មណ៍​ជ្រះថ្លា ក្នុង​ការ​ធ្វើ​បុណ្យ​លើក​នេះ​ណាស់។លោក​ជំទាវ​អ្នក​ឧកញ៉ា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ មានប្រសាសន៍​ថា ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ ជា​ពិធី​បុណ្យ​មួយ​ដែល​ធំ​ជាង​គេ នៅ​ក្នុង​ចំណោម​ពិធី​បុណ្យ​ទាំងអស់ ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

ដូច្នេះ​ហើយ​ដោយ​មាន​សទ្ធា​ជ្រះថ្លា និង​ចង់​ចូលរួម​ថែ​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ សមាគម​សិល្បករ​ខ្មែរ បាន​ផ្ដួចផ្ដើម​អញ្ជើញ​សិល្បករ សិល្ប​ការិនី ដើម្បី​ធ្វើ​បុណ្យ​បំពេញ​កុសល​រួមគ្នា ដោយ​បាន​រៀបចំ​នូវ​ភត្តាហារ ទេយ្យទាន និង​បច្ច័យ​ថ្វាយ​ចំពោះ​សម្ដេច​ព្រះអភិសិរីសុគន្ធា មហា​សង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រកម្ពុជា និង​ប្រគេន​ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​នៃ​គណៈធម្មយុត្តិកនិកាយ ដែល​គង់​នៅទី​អារាម​ខាង​លើ​នេះ។

គួរ​បញ្ជាក់​ថា តាំងពី​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថ្មី​ឡើង​កាន់​តំណែង និង​ដឹកនាំ​មក ឃើញ​ថា​សិល្បករ​កាន់តែ​ច្រើន​ឡើង​រួបរួម​គ្នា​ជា​ធ្លុង​មួយ បម្រើ​ដល់​វិស័យ សិល្បៈ វប្បធម៌ និង​សាសនា៕

រូបភាព៖ សមាគមសិល្បករ​ខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ



Leave a Reply

Your email address will not be published.Required fields are marked *