ដឹងតែកក្រើកហើយ! ហ្សេដេស សហការជាមួយ វណ្ណដា ហ្វេនៗ​អន្ទះសាចង់ស្ដាប់ឆាប់ៗ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អ្នក​គាំទ្រ​ដឹង​រួច​មក​ហើយ​ថា ហ្សេដេស បាន​ឲ្យ​តម្រុយ​មក​ថានឹង​សហការ​ជាមួយ​តារា​ប្រុស​ដ៏​ល្បី​ម្នាក់ ហើយ​រឿង​នេះ​បាន​ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជាច្រើន​ចាប់អារម្មណ៍ ក្រោយ​ធ្លាប់​បាន​សន្យា​ថា បើ​បទ​ថ្មី​របស់ Top 3 The Rapper Cambodia រដូវ​កាល​ទី១ មាន​អ្នក​ស្ដាប់​ច្រើន។

«ចាក់» គឺជា​បទ​ថ្មី​របស់ ហ្សេដេស មាន​ភាព​ទាក់ទាញ​ប្លែក និង Unique ខុស​ពី​បទ​មុនៗ ទាំង​ភ្លេង ទាំង​បារ៉ូល​ចម្រៀង ទើប​ធ្វើឲ្យ​មាន​អ្នក​ស្ដាប់​យ៉ាង​ច្រើន។ ហ្សេដេស ក៏​ធ្លាប់​បង្ហើប​កាលពី ២ អាទិត្យ​មុន​ថា​នឹង​សហការ​ជាមួយ​តារា​ប្រុស​រ៉េប​ដ៏​ល្បី​ម្នាក់ ដោយ​ហៅថា មេ ហើយ​មិន​ដឹង​ថា មេ​ម្នាក់​នោះ​ជា​នរណា ស្រាប់តែ​យប់​ឡើង​ម្ចាស់​បទ «ក្រឡុក» បង្ហោះ​រូប story IG ជាប់ដៃ វណ្ណដា។

យប់​មិញ​នេះ​ដែរ អ្វី​ដែល​អ្នក​គាំទ្រ​ជាច្រើន​ខំ​រំពឹង​នោះ ក្លាយ​ជា​ការ​ពិត​ហើយ ហ្សេដេស ពិតជា​បាន​សហការ​ជាមួយ វណ្ណដា ប្រាកដ​មែន ដោយ​បង្ហោះ​រូបភាព Poster រូបភាព​ជាមួយ​កំពូល​តារា​រ៉េប​លំដាប់​ជួរ​មុខ​ប្រទេស​កម្ពុជា​មែន។ បទ​ថ្មី​រវាង​តារា​រ៉េប​ទាំង ២ នឹង​ចេញ​ថ្ងៃ ២៩ ខែ​កញ្ញា ឆ្នាំ ២០២៤ ខាង​មុខ​នេះ។

អ្នក​គាំទ្រ​តារា​ចម្រៀង​ទាំង ២ ពិតជា​រង់ចាំ​ថ្ងៃ​នោះ​មក​ដល់​ខ្លាំង ព្រោះ​ទាំង វណ្ណដា និង ហ្សេដេស សុទ្ធតែ​អ្នក​រ៉េប​សំឡេង​ធ្ងន់ ហើយ​បារ៉ូល​កាច​ដូច​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ



Leave a Reply

Your email address will not be published.Required fields are marked *