ចំណាយ ១ម៉ឺនរៀលចូលទស្សនាការសម្ដែងរឿង «ព្រះបាទជ័យវរ្ម័នទី៧» អាចជួយបន្តដង្ហើមសិល្បៈបុរាណខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាន់​តែ​កៀក​ថ្ងៃ​នៃ​ការ​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​រឿង ​«​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​»​​​​​ ប៉ុន្តែ​បែរ​ជា​ពុំ​សូវ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ចូល​ទស្សនា​ពី​សំណាក់​មហាជន​ទាល់​តែ​សោះ​។​ តស់​ ចំណាយ​ម្នាក់ ​​១​ម៉ឺន​រៀល​ចូល​ទស្សនា​ការ​សម្ដែង​រឿង​​​ «​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​» ​​​ដើម្បី​ជា​ចំណែក​ក្នុង​ការ​ជួយ​​ថែ​រក្សា​ លើកស្ទួយសិល្បៈ​បុរាណ​ខ្មែរ​​​​កុំឱ្យ​បាត់​បង់​​​។​

នា​ពេល​ថ្មី​ៗ កន្លង​ទៅ តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​ផេក​ផ្លូវ​ការ​របស់​នាដការី​ ព្រះ​កាយ​ ច័ន្ទ​​ បាន​​ឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ២៨​ និង​ ២៩​ ខែ​កញ្ញា​ ខាង​មុខ​នេះ​នឹង​មាន​ការ​សម្ដែង​មហោស្រព​សិល្បៈ​បុរាណ​ខ្មែរ​រឿង​ «​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​»​ នៅ​សាល​​មហោស្រព​ កោះ​ពេជ្រ​ ដោយ​​មាន​ការ​សម្ដែង​ជូន ​២​ដង​ក្នុង ​១​ថ្ងៃ​​គឺ​នៅ​ម៉ោង​៣​រសៀល ​និង​ម៉ោង​ ៦ ​ល្ងាច​។​​ ដោយ​ឡែក​ សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ ១​ ម៉ឺន​រៀល​ ដល់​ ១០​ ម៉ឺន​រៀល​ដែល​មាន​ចែក​ចេញ​ជា​ ៖

VIP Zone តម្លៃ ១០ ម៉ឺន​រៀល​

GREEN Zone តម្លៃ ៤ ម៉ឺន​រៀល

BLUE Zone តម្លៃ ២ ម៉ឺន​រៀល

PINK Zoon តម្លៃ ៤ ម៉ឺន​រៀល

សម្រាប់​សំបុត្រ​ផង​ដែរ​ អាច​រក​ទិញ​​បាន​ដោយ​ផ្ទាល់​នៅ​ខាង​មុខ​សាល​មហោស្រព​កោះ​ពេជ្រ​ចាប់​ពី​ម៉ោង ១០៖៣០ ព្រឹក ដល់​ម៉ោង ​៧​យប់​ ឬ​តាម​រយៈ​កម្មវិធី​ LIVE. By Wonderpass ។

ដោយឡែក តាមរយៈសារ​ដែល​បាន​បង្ហោះខាងលើ​​នាដការី​រូប​ស្រស់​​ ព្រះ​កាយ ​ច័ន្ទ​ ក៏​បាន​បង្ហាញ​ពី​ការ​អាក់​អន់​ចិត្ត​ ខណៈ​ពុំសូវ​ឃើញ​មាន​បុគ្គល​ល្បី​ៗ​នៅ​ក្នុង​បណ្ដាញ​សង្គម​អើ​ពើ​ ឬ​ខ្វាយខ្វល់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​សិល្បៈ​សម្ដែង​រឿង​​បុរាណ​ខ្មែរ​មួយ​នេះ​ ប៉ុន្តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ស្រី​ស្រស់​ ព្រះ​កាយ​ច័ន្ទ​ ក៏​បាន​អំពាវ​នាវ​ដល់​មហាជន​ឱ្យ​ចូលរួម​ទស្សនា​ការ​សម្ដែង​រឿង​ «ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​» ឱ្យ​បាន​ច្រើន​កុះ​ករ​ដើម្បី​ជា​ការ​លើក​ស្ទួយ​វប្បធម៌​សិល្បៈ​របស់​ដូន​តា​ខ្មែរផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *