ព្រះនាង នរោត្តម ពង្ស់សូរិយា គ្រងឈុតយកលំនាំតាមឈុតសម្តេចព្រះវររាជមាតាជាតិខ្មែរ កាលទ្រង់ក្រសាលកុននាទសវត្សរ៍៦០

ឈុត Pre-wedding ខ្លះ​ៗ​របស់​​ម្ចាស់​មីង​​ទ្រង់ ជេនណា គឺព្រះនាង នរោត្តម ពង្ស់សូរិយា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​បណ្ដើរ​ៗ​ហើយ។ ឈុត​ថ្មី​ដែល​បង្ហើប​ឲ្យ​ឃើញ​នេះ​ដែរ ក៏​ជា​ឈុត​ប្រពៃណី​ដែរ គ្រាន់តែ​ឈុត​ពណ៌​ពី​លើក​មុន​តែ​ប៉ុណ្ណោះ។

បើ​តាម​ការ​បង្ហោះ​​​ពី​ខាង​សម្អាង​ការ ស៊ិនឌី ឲ្យ​ដឹង​ថា ឈុត​ដែល​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ព្រះ​បុត្រី​នៃ​សម្ដេច​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់ គ្រង​ថត​នៅ​ប្រាសាទ​បុរាណ​មួយ​កន្លែង​លើ​ទឹកដី​អង្គរ ខេត្ត​សៀមរាប​យក​តាម​លំនាំ​ឈុត​នៃ​សម្ដេច​ព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរី​ភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល។

សម្អាង​ការ​ស៊ិនឌី បាន​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក​ដោយ​បាន​បរិយាយ​ថា «ស៊ីនឌី​សំអាងការ ពិតជា​មាន​កិត្តិយស​​យ៉ាង​ក្រៃលែង​ដែល​បាន​តុបតែង​កាយ​ថ្វាយ​ព្រះ​អង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ព្រះ​បុត្រី​នៃ​សម្ដេច​ក្រុមព្រះ នរោត្តម ច័ក្រពង្ស់។ ឈុត​ដែល​តុបតែង​ឆ្លង​នៅ​លើ​ព្រះ​កាយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ គឺជា​ឈុត​មួយ​យក​តាម​លំនាំ​តាម​ឈុត​នៃ​សម្ដេច​ព្រះ​វររាជមាតាជាតិខ្មែរ កាល​ទ្រង់​ក្រសាល​កុន​កាល​ពី​ទសវត្សរ៍ ៦០ ជាមួយ​សម្ដេច​ព្រះបិតា​ជាតិ ព្រះ​បរមរតនកោដ្ឋ​នៃ​យើង»។

គួរ​បញ្ជាក់​ថា ​ព្រះ​អង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា ជា​គូរ​ដណ្ដឹង​របស់​អ្នក​ជំនួញ​រូប​សង្ហា និង​ក្ដោបក្ដាប់​អាជីវកម្ម​ច្រើន​ក្នុង​ដៃ​ទាំង​វ័យ​ទើប ២៥ ឆ្នាំ គឺ​លោក អ៊ឹង ស៊ីវឈន់។ អ្នកទាំង ២ បានភ្ជាប់ពាក្យជាផ្លូវការ​អំឡុង​ខែ ៥ ឆ្នាំ ២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ៕

រូបភាព៖ ស៊ីនឌី សំអាងការ – Cindy Premium Wedding Planner


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

Leave a Reply

Your email address will not be published. Required fields are marked *