លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី សរសើរ កុយ អេនណា ដើរកាត់ភ្លៀង កាត់ក្ដៅ មិនខ្វល់ពីសម្រស់!

គិត​មក​ដល់​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ ២០២៥ នេះ​បវរកញ្ញា​ខ្មែរ កុយ អេនណា បាន​បំពេញ​​បេសកកម្ម​អស់​រយៈពេល ៧ ថ្ងៃ​ហើយ ក្នុង​ដំណើរ​ថ្មើរ​ជើង​ឆ្ពោះ​ទៅ​កាន់​ខេត្ត​សៀមរាប ក្នុង​ការ​ប្រមូល​ថវិកា​ចូល​មូលនិធិ ដើម្បី​ជួយ​ដល់​កុមារ ឬ​ជន​មាន​ពិការភាព និង​ដើម្បី​ទេសចរណ៍​កម្ពុជា។

ដំណើរ​ចាកចេញ​ពី​ទី​ក្រុង​ភ្នំពេញ​ទៅ​កាន់​ខេត្ត​សៀមរាប​របស់​បវរកញ្ញា​កម្ពុជា កុយ អេនណា ទទួល​បាន​ការ​ស្ញប់ស្ញែង​ពី​សំណាក់​សិល្បករ​សឹងតែ​គ្រប់​រូប ហើយ​ក៏​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​ច្រើន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​តាម​ដង​ផ្លូវ ចាប់ពី​ភ្នំពេញ រហូត​ពេល​នេះ​នាង​បាន​ទៅ​ដល់​ខេត្ត​កំពង់ធំ ក៏​មាន​អ្នក​ចាំ​ទទួល រាក់ទាក់ ប្រកប​ដោយ​ស្នាម​ញញឹម។

នា​ថ្ងៃនេះ​ដែរ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បង្ហាញ​ដល់​បវរកញ្ញា កុយ អេនណា ដែល​ហ៊ាន​លះបង់​ខ្ពស់ មិន​ខ្វល់​ពី​រូប​សម្រស់ ដើរ​រាប់​រយ​គីឡូ​ម៉ែត្រ កាត់​ក្ដៅ កាត់​ក្ដៅ កាត់​ភ្លៀង។

លោកជំទាវ ញ៉ែម មរកត បាន​បង្ហោះ​សំណេរ​របស់​ខ្លួន​ថា «ខ្ញុំសូមកោតសរសើប្អូនស្រី ជា​កញ្ញាឯក​ដែល​មាន​សម្រស់​ស្អាត កំពុង​ពេញ​ស្រឡាញ់​ខ្លួន ប៉ុន្តែ​បែរជា​លះបង់​ការ​ថែ​រក្សា​សម្រស់ ដើរ​ហាល​ក្ដៅ ហាល​ភ្លៀង មិន​ខ្លាច​គ្រោះ​ថ្នាក់​ទាំង​ចរាចរណ៍ ទាំង​សុវត្ថិភាព។ ប្អូន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ភ្នំពេញ​ទៅ​គោលដៅ​ខេត្ត​សៀមរាប មិនមែន​សម្ដែង​ទេ មិនមែន​ធម្មតា​សម្រាប់​ស្ត្រី តែ​ជា​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត ដើម្បី​សម្រេច​គោលដៅ។ ខ្ញុំ​កំពុង​មើល កំពុង​ដើរ​ជាមួយ​ប្អូន កំពុង​លើក​ទឹកចិត្ត ហើយ​យើង​ខ្ញុំ និង​ក្រុម​ស្ត្រី​បើកបរ រ៉ឺម៉ក​ទេសចរណ៍​ជាច្រើន​នឹង​រង់ចាំ​ស្វាគមន៍​ត្រៀម​ដើរ​ជាមួយ​ប្អូន​ពេល​ប្អូន​ទៅ​ដល់​រង្វង់​មូល​ផ្កា​រំដួល​ក្នុង​ខេត្ត​សៀមរាប!! តស៊ូ​ៗ​ៗ!!»។

មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ សិល្បករ មន្ត្រី​រាជការ​ឡើយ ក្រុម​ហ៊ុន​ធំ​ៗ​ជាច្រើន​ក៏​បាន​រួម​ចំណែក​បរិច្ចាគ​ថវិកា​ចូល​មូលនិធិ​នាង​ដែរ។ សកម្មភាព​ដ៏​ប្រពៃ​របស់ កុយ អេនណា បាន​អង្រួន​ចិត្ត​អ្នក​គាំទ្រ ក៏​ដូចជា​ជា​មហាជន​ទូទៅ ឲ្យ​កាន់តែ​មាន​ស្មារតី​ខ្មែរ​តែ​មួយ​ខ្លាំង​ឡើង​ថែម​មួយ​កម្រិត​ទៀត៕

រូបភាព៖ Koy Anna,Cambodia DanceSport Federation និង Morokat Nhem



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *