សម្ភារចំនួន ៣ ជាឃាតកលាក់មុខ សំងំខ្លួននៅក្នុងផ្ទះបាយ

នៅពេលដែលគិតដល់ជំងឺ និងមេរោគផ្សេងៗ មនុស្សទូទៅតែងតែគិតដល់ចំណីអាហារដែលមានផ្ទុកសារធាតុគីមី ឬមិនបានចម្អិនឱ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ ឧបករណ៍ដែលអ្នកប្រើប្រាស់ដើម្បីចម្អិន ទទួលទាន និងសម្អាត ក៏អាចជាផ្លូវមួយនៃការនាំយកមេរោគ និងជំងឺចូលរាងកាយផងដែរ។

ខាងក្រោមនេះ គឺជាសម្ភារផ្ទះបាយចំនួន ៣ ដែលមនុស្សតែងត្រូវការប្រើប្រាស់ជាប្រចំាថ្ងៃ តែមិនដែលចាប់អារម្មណ៍ពីផលប៉ះពាល់ចំពោះសុខភាពដែលអាចកើតមានពីសម្ភារទាំងនោះទេ៖

១. ខ្ទះ Teflon

ខ្ទះ Teflon គឺជាប្រភេទខ្ទះឆាដែលពេញនិយមមួយសម្រាប់មេផ្ទះទូទៅ ព្រោះខ្ទះនេះមានស្រោបនូវសារធាតុការពារមិនឱ្យអាហារជាប់នឹងខ្ទះ ងាយស្រួលសម្រាប់ការចម្អិនអាហារ និងជាពិសេសមិនងាយនឹងធ្វើឱ្យអាហារខ្លោចដូចជាខ្ទះដទៃ។

ដ្បិតសារធាតុស្រោបលើខ្ទះដែលមានឈ្មោះថា Polytetrafluoroethylene (PTFE) ឬទូទៅស្គាល់ថាជា Teflon នេះ ធន់នឹងកម្ដៅ និងមានសុវត្ថិភាពសម្រាប់ប្រើប្រាស់ក្នុងការចម្អិនអាហារក៏ពិតមែន តែបើសិនជាខ្ទះនោះមានការកកិត ឬឆ្កូតដែលធ្វើ​ឱ្យសារធាតុគីមីមួយប្រភេទនេះដាច់រហែកចូលទៅក្នុងអាហារ វាក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពផងដែរ។

យោងតាមសារព័ត៌មាន Jimu ពីប្រទេសចិន ការទទួលទានអាហារដែលមានសារធាតុគីមីននេះឡាយឡំ អាចបណ្ដាលឱ្យកើតមានការរលាក ផលប៉ះពាល់ទៅលើថ្លើម សួត ប្រព័ន្ធរំលាយអាហារ និងអរម៉ូនក្នុងរាងកាយជាដើម។ ដូច្នេះ អ្នកគួរជៀសវាងប្រើប្រាស់ខ្ទះ Teflon ដែលមានស្នាមកកិត និងដាច់រហែក ស្របពេលដែលអ្នកអាចថែរក្សាខ្ទះប្រភេទនេះ ដោយការប្រើប្រាស់វែកឆាដែលធ្វើពីឈើ​​ ឬស៊ីលីកូន និងលាងសម្អាតដោយអេប៉ុងលាងចានទន់ៗ ជំនួសៗដោយអាចម៍ដែក។

២. ចង្កឹះឈើ

ចង្កឹះឈើ គឺជាចង្កឹះមួយប្រភទដែលមនុស្សទូទៅចូលចិត្តប្រើប្រាស់​ ព្រោះតែអត្ថប្រយោជន៍ដែលងាយស្រួលចាប់ម្ហូបអាហារជាងចង្កឹះដែក និងធន់កម្ដៅជាងចង្កឹះជ័រ។​ យ៉ាងណាមិញ នៅពេលដែលប្រើប្រាស់ក្នុងរយៈពេលយូរ សាច់ឈើអាចនឹងប្រេះបែក និងមានកម្ទេចកម្ទីអាហារតោងជាប់ ក្លាយជាទីកន្លែងដែលប្រមូលផ្ដុំទៅដោយមេរោគ ផ្សិត ក៏ដូចជាសារធាតុពុល Aflatoxin ដែលអង្គការសុខភាពពិភពលោក ចាត់ទុកជាសារធាតុបង្កជំងឺមហារីក បើសិនជាបន្តទទួលទានក្នុងរយៈពេលយូរ។  

អ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហាររបស់ចិនបានណែនាំថា ចង្កឹះឈើត្រូវលាងសម្អាត និងដាក់សម្ងួតឱ្យបានស្ងួតល្អ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតមេរោគផ្សិត និងធ្វើការផ្លាស់ប្ដូរចង្កឹះថ្មី នៅរៀងរាល់ ៦ ខែម្ដង។  

៣. អេប៉ុងលាងចាន

អេប៉ុង​លាង​ចាន​ គឺជាវត្ថុដែលយើងប្រើប្រាស់ដើម្បីកម្ចាត់ភាពកខ្វក់ និងតែងតែមានសំណើមជាប់ជាប្រចាំ។ កត្តានេះហើយ គឺជាកត្ដាអំណោយផលសម្រាប់មេរោគនានា ក្នុងការស្នាក់អាស្រ័យនៅលើអេប៉ុង​លាង​ចាន។

ការស្រាវជ្រាវពីសាកលវិទ្យាល័យ Giessen និងវិទ្យាស្ថាន Helmholz ក្នុងទីក្រុង Munich ប្រទេសអាឡឺម៉ង់ បានរកឃើញថា អេប៉ុងលាងចាន មានផ្ទុកបាក់តេរីបង្កជំងឺដល់ទៅ ៣៦២ប្រភេទ ដោយក្នុងមួយ​សង់ទីម៉ែត្រ​ការ៉េ​អាច​ផ្ទុក​បាក់តេរី​ដល់​ទៅ ៥៤ ពាន់​លាន​បាក់តេរី ច្រើន​ជាង​បាក់តេរី​ដែល​មាន​ក្នុង​ចាន​បង្គន់ចំនួន ២សែនដង។

មេរោគដែលអាចរកឃើញនៅក្នុងអេប៉ុងលាងចានជាទូទៅ រួមមាន E. coli, Salmonella និងបាក់តេរីបង្កគ្រោះថ្នាក់ជាច្រើនផ្សេងទៀត ដែលអាចបណ្តាលឱ្យមានការឆ្លងមេរោគ និងបញ្ហាក្រពះពោះវៀន។

លើសពីនេះ ការសិក្សាពីឆ្នាំ ២០១៧ ដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature បានរកឃើញថា អេប៉ុងលាងចានដែលប្រើឡើងវិញជាញឹកញាប់ មានផ្ទុកបាក់តេរី Moraxella Osloensis ដែលបង្កគ្រោះថ្នាក់ដល់អ្នកដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយអាចបង្កើនហានិភ័យនៃការឆ្លងមេរោគ។

វេជ្ជបណ្ឌិត Chu Tuxiao ពីនាយកដ្ឋានជំងឺឆ្លងនៃមន្ទីរពេទ្យ Xihua នៃសាកលវិទ្យាល័យ Sichuan ប្រទេសចិន បានណែនាំថា ដើម្បីសុវត្ថិភាព អ្នកគួរលាងសម្អាតអេប៉ុងលាងចានជាមួយនឹងសាប៊ូជារៀងរាល់ថ្ងៃ ពូតឱ្យស្ងួត ហើយទុកក្នុងកន្លែងដែលមានខ្យល់ចេញចូល និងពន្លឺល្អ។ បន្ថែមពីនេះ អ្នកគួរផ្លាស់ប្ដូរអេប៉ុងលាងចាន យ៉ាងណាស់ ១ដងក្នុងមួយខែ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *