នៅជិតៗខ្លួន! មកមើលពីរបៀបថែរក្សាស្បែករបស់ Song Hye Kyo ដោយគ្រាន់តែប្រើគ្រឿងផ្សំធម្មជាតិ

Song Hye Kyo ត្រូវបានអ្នកគាំទ្រដាក់ឈ្មោះថាជារាជិនីកំពូលសម្រស់ដែលមិនចាញ់ក្មេងស្រីវ័យជំទង់នោះទេ។ ជាមួយនឹងឈ្មោះថាជារាជិនីសម្រស់ពិតជាសក្ដិសមនឹងតារាស្រីវ័យជាង ៤០ ឆ្នាំរូបនេះពិតមែន ជាពិសេសស្បែកមុខដែលស្ទើរតែគ្មានស្នាមជ្រីវជ្រួញ សភ្លឺរលោងបែបធម្មជាតិៗរបស់នាងតែម្ដង។

ក្រៅពីការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ផ្សេងៗហើយ Song Hye Kyo ក៏ជាមនុស្សម្នាក់ដែលចូលចិត្តយកគ្រឿងផ្សំដែលមានក្នុងផ្ទះបាយមកលាយជាម៉ាសបិតមុខផងដែរ។ សម្រាប់ប្រភេទម៉ាសដែលនាងបានប្រើមានដូចខាងក្រោម៖

១. ម៉ាសស៊ុត និងទឹកឃ្មុំសម្រាប់មុខមុន

Song Hye Kyo បានប្រើប្រាស់ស៊ុត ស លាយជាមួយទឹកឃ្មុំដើម្បីធ្វើជាម៉ាសបិតមុខ។ ជាំមួយគ្នានេះ ស៊ុតមិនត្រឹមតែជាអាហារមានប្រយោជន៍ដល់សុខភាពប៉ុណ្ណោះ វាថែមទាំងជាធាតុផ្សំសម្រាប់ថែសម្រស់ដែលមានសមត្ថភាពបំបាត់ស្នាមជ្រួញ និងជួយឱ្យស្បែកសយ៉ាងមានប្រសិទ្ធភាព។ ខណៈទឹកឃ្មុំមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន និងអង់ទីប៊ីយ៉ូទិកធម្មជាតិដែលត្រូវបានគេចាត់ទុកជាភ្នាក់ងារសម្អាតជាតិខ្លាញ់ក្នុងរន្ធញើសព្រមទាំងកាត់បន្ថយស្នាមអុជខ្មៅនៅលើស្បែកផងដែរ។

២. ម៉ាសការ៉ុតសម្រាប់ប្រឆាំងភាពចាស់

ការ៉ុតគឺជាបន្លែដែលសម្បូរជាតិសរសៃ វីតាមីន បេតាការ៉ូទីន និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ ប្រសិនបើយើងយកការ៉ុតទៅកិនលាយជាមួយស៊ុតស និងយ៉ាអួរនឹងអាចជួយផ្ដល់សំណើមដល់ស្បែក ប្រឆាំងភាពចាស់ និងការពារពីការបំផ្លាញពីពន្លឺព្រះអាទិត្យផងដែរ។

៣. លាងមុខជាមួយទឹកគោស្រស់

នៅក្នុងទឹកដោះគោស្រស់មានសារធាតុចិញ្ចឹមជាច្រើនដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យស្បែកមានភាពរស់រវើក។ ជាពិសេសវីតាមីន A និងវីតាមីន B ជាច្រើនដែលនៅក្នុងទឹកដោះគោស្រស់អាចជួយជំរុញស្បែកឱ្យផលិតខូឡាជែន បង្កើនភាពយឺតនៃស្បែកព្រមទាំងកាត់បន្ថយស្នាមជ្រីវជ្រួញលើស្បែកទៀតផង។ ជាមួយគ្នានេះ សារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោស្រស់ក៏អាចជួយសម្រាល និងកាត់បន្ថយការរលាកលើស្បែកដោយសារពន្លឺព្រះអាទិត្យផងដែរ។

៤. ប្រើទឹកកកដុំ

ការម៉ាស្សាជាមួយនឹងទឹកកកភ្លាមៗបន្ទាប់ពីលាងសម្អាតមុខរួចនឹងជួយបង្រួមរន្ធញើស សម្រួលឱ្យសរសៃឈាមរត់នៅក្រោមស្បែកបានល្អ និងធ្វើឱ្យស្បែកមុខមានពណ៌ផ្កាឈូកភ្លឺថ្លា។ មិនតែប៉ុណ្ណោះ វាក៏មានសមត្ថភាព​ស្រូប​យក​សារធាតុចិញ្ចឹម​ពេល​យើងលាប​សេរ៉ូម ឬក្រែម​ជាតិ​សំណើមបានយ៉ាងល្អផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា