កាន់តែចាស់កាន់តែហឹរ! Song Hye Kyo បំបែកកំណត់ត្រាម្ដងទៀត ជាមួយសម្រស់ដូចទេពធីតាក្នុងវ័យ ៤៣ ឆ្នាំ

តារាសម្ដែងកូរ៉េ Song Hye Kyo បានទាក់ទាញ​ការចាប់អារម្មណ៍របស់​មនុស្សគ្រប់គ្នាជាមួយនឹង​រូបសម្រស់​ស្រស់ស្អាតឥតខ្ចោះរបស់នាងក្នុងវ័យ ៤៣ ឆ្នាំ ស័ក្តិសមនឹង​តំណែង​រាជិនីសម្រស់​អមតៈរបស់កូរ៉េ។

កាលពីពេលថ្មីៗ តួឯកស្រីរឿង “The Glory” បាន​ចែក​រំលែក​រូប​ថត​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​សង្គម​ Instagram ដោយ​បង្ហាញ​ពី​សកម្មភាព​ថ្មីៗ​របស់​នាង។ រូបថតភាគច្រើន​បានបង្ហាញ​នូវសកម្មភាពរបស់តារាស្រីរូបនេះ​ពេល​ចូលរួមក្នុង​ព្រឹត្តិការណ៍ម៉ាកយីហោ​មួយក្នុងប្រទេសអេស្ប៉ាញ​ ជាកន្លែងដែលនាង​បាន​បញ្ចេញភាពឆើតឆាយ​ ដោយ​ស្លៀក​រ៉ូប​ពណ៌​ផ្កាឈូក និង​ធ្វើ​ម៉ូដ​សក់​វែង​ចង​ពាក់​កណ្ដាល​​គួរ​ឱ្យ​ទាក់​ទាញ។

អ្វី​ដែល​លេចធ្លោ​ជាង​នេះ​ទៀត​នោះ​គឺ​គ្រឿងអលង្ការ​ដ៏​ភ្លឺ​ចិញ្ចាច​របស់​នាងដូចជា​ខ្សែក និង​ក្រវិល​ដ៏​ប្រណិត ដែល​រឹតតែ​រំលេច​សម្រស់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​នាង​។ មតិរបស់អ្នកគាំទ្រ​ជាច្រើន​សរសើរថា វត្តមាន និងស្នាមញញឹមដ៏ភ្លឺចែងចាំងរបស់នាង បាន​ធ្វើឱ្យនាង​ហាក់​បីដូចជាទេពធីតា​ដើរដី​មួយអង្គ ដោយមិនបាច់ព្យាយាមច្រើន។

យ៉ាងណាមិញ ពេល​មិន​ចូល​រួម​កម្មវិធី​ផ្លូវការ Song Hye Kyo បានបង្ហាញ​សម្រស់​ស្រស់ស្អាតបែប​ធម្មជាតិ​ក្នុង​ទឹកមុខដ៏ស្រស់ស្រាយ។ ស្លៀកអាវយឺតវាលដៃដ៏សាមញ្ញ និងវ៉ែនតាទាន់សម័យ នាងបានបន្ថែមភាព​ឆើតឆាយ ខណៈ​នៅតែ​ជះ​សម្រស់ស្រស់ស្អាត​មិនអាចប្រកែកបាន។

ចំពោះការងារក្នុងវិស័យសិល្បៈ អ្នកគាំទ្រអាចរង់ចាំតាមដានស្នាដៃថ្មីរបស់ Song Hye Kyo ដោយនាង​នឹងបង្ហាញខ្លួនជាមួយ​តារាប្រុស Gong Yoo ក្នុងគម្រោងភាពយន្តភាគថ្មីរបស់អ្នកនិពន្ធ Noh Hee Kyung មានចំណងជើងថា ‘Slowly, Intense’ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

ការប្រគំតន្រ្ដីរបស់ ZIYU នៅ Xiamen ក្ដោបបានពានរង្វាន់ជាង ១ លានយ័ន ខណៈបំបែកកំណត់ត្រាសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍

សមជាគ្រាប់ពេជ្ររបស់ Jiangsu ដោយនៅក្នុងខែមិថុនា ឆ្នាំ ២០២៦ នេះ ការិយាល័យវប្បធម៌ និងទេសចរណ៍ក្រុង Xiamen បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តលំដាប់កំពូលដែលមានតម្លៃ ១.២ លានយ័នដែលជារង្វាន់

មោទកភាពភាពយន្តក្នុងស្រុក! ទីបំផុត «សំនៀងលើវាលខ្សាច់» បង្ហាញវត្តមានលើឆាកអន្តរជាតិ

ជា​មោទកភាព​មួយ​សម្រាប់​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​វិស័យ​ភាពយន្ត​នៅ​កម្ពុជា ខណៈ​ដែល​ភាពយន្ត​ចំណង​ជើង «សំនៀង​ផ្កា​លើ​វាល​ខ្សាច់» ដែល​ជា​សមិទ្ធផល​របស់​ផលិតករ​ខ្មែរក្នុងនោះ រ៉េត សារីតា ក៏ជាបុគ្គលសំខាន់

ថ្វីបើកំពុងបំពេញកាតព្វកិច្ចយោធា Hoshi នៅតែមានបទចម្រៀងថ្មីជូនអ្នកគាំទ្រក្នុងថ្ងៃខួបកំណើតខ្លួន

Pledis Entertainment បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ត្រូវនឹងថ្ងៃខួបកំណើតរបស់ Hoshi ផ្ទាល់ សមាជិកក្រុម Seventeen រូបនេះនឹងបញ្ចេញបទចម្រៀងទោលថ្មីមួយ ក្រោមចំណងជើងថា “Snapback”។

ស្រីនា និង វិសាល ទៅ​ទទួលពានរង្វាន់ Stellar Creator Award នៅប្រទេសចិន

នេះ​មិនមែន​ជា​លើក​ទី​១​សម្រាប់​គូ​ស្វាមី​ភរិយា ជា ស្រីនា និង ហេង សុខវិសាល ដែល​បាន​ទៅ​ទទួល​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស។ ដូច​ថ្មី​ៗ​នេះ​ថៅកែ We Young ទាំង ២ បាន​ដឹក​ដៃ​គ្នា​ទៅ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចិន-អាស៊ីខាងត្បូង

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

Leave a Reply

Your email address will not be published.Required fields are marked *