រៀបការម្ដង Hyunbin និង Son YeJin ជ្រើសយកកន្លែងបែបអភិជនសុទ្ធតារាល្បីៗធ្លាប់រៀបការ

កាលពីដើមខែ កុម្ភៈ កន្លងទៅគូស្នេហ៍ល្បីឈ្មោះក្នុងប្រទេសកូរ៉េតារាប្រុស HyunBin និងតារាស្រី Seo YeJin បានប្រកាសថាខ្លួនសម្រេចចិត្តផ្លាស់ប្ដូរទំនាក់ទំនងពីគូសង្សារមកជាស្វាមីភរិយា ពោលគឺនឹងរៀបការជាមួយគ្នា។ ដំណឹងដ៏ល្អនេះពិតជាធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានក្ដីរំភើបរីករាយជាខ្លាំង។

សម្រាប់ព្រឹកថ្ងៃ ២១ ខែ កុម្ភៈ សារព័ត៌មាននៅប្រទេសកូរ៉េក៏បានបញ្ជាក់ប្រាប់ថាអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនឹងប្រព្រឹត្តនាពេលឆាប់នេះៗហើយគឺនៅខែ មីនា ខាងមុខ ដោយនឹងធ្វើឡើងនៅបរិវេណខាងក្រៅសណ្ឋាគារ Walkerhill:Aston House ជាកន្លែងប្រារព្ធអាពាហ៍ពិពាហ៍ល្បីបែបអភិជនមួយក្នុងតំបន់ Gwangjang-dong ចំកណ្ដាលប្រទេសកូរ៉េខាងត្បូង។

បរិវេណខាងក្រៅនេះដែរ ជាកន្លែងរៀបចំអាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិចស្ទីលអ៊ឺរ៉ុបនិងមានតម្លៃថ្លៃកប់ពពកមួយក្នុងប្រទេសកូរ៉េ ព្រោះទេសភាពវិញស្រស់ស្អាតខ្លាំងហើយមើលឃើញទន្លេ Hangang យ៉ាងច្បាស់អមជាមួយខ្យល់អាកាសបរិសុទ្ធ។ មិនតែប៉ុណ្ណោះ តារាល្បីៗជាច្រើនក្នុងប្រទេសកូរ៉េដូចជា Kim Heesun, Joo Sang-Wook និង Cha Ye-Ryun សុទ្ធតែរៀបអាពាហ៍ពិពាហ៍នៅសណ្ឋាគារល្បីមួយនេះ។

សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់តួឯកប្រុសស្រីក្នុងរឿង “Crash Landing On You” នឹងធ្វើឡើងលក្ខណៈបែបឯកជនដែលភ្ងៀវកិត្ដិយសចូលរួមសុទ្ធសឹងតែជាក្រុមគ្រួសារនិងមិត្តភ័ក្ដិស្និទ្ធស្នាលប្រហែលជាខ្ទង់ ១០០ នាក់។

គួររំឭកដែរថា គូស្នេហ៍មួយគូនេះបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយនិងធ្លាប់សម្ដែងរឿងរួមគ្នាច្រើនដងដែរ ជាពិសេសរឿងភាគ “Crash Landing On You” កាន់តែធ្វើឱ្យប្រជាប្រិយភាពកាន់តែឡើងកូតខ្លាំង និងមានមហាជនជាច្រើនគោរពស្រឡាញ់គាំទ្រអ្នកទាំងពីរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន