សំអុល អែនណាអូមី នឹងចេញទៅរៀនបន្តនៅអាមេរិក ក្រោយជាប់បាក់ឌុបនិទ្ទេស B

ពិតជាពូកែមែន បវរកញ្ញាវ័យក្មេងដ៏ឆ្លាតវ័យរបស់ក្រុមហ៊ុន Cambodia International Models (CIM) យុវតី សំអុល អែនណាអូមី ទទួលបាននិទ្ទេស B ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា ឆ្នាំ ២០២៣ នេះ។

លទ្ធផលដ៏គាប់ប្រសើររបស់ Teen Star Cambodia 2022 រូបនេះ ធ្វើឱ្យ លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM កោតការរស្ញប់ស្ញែងជាខ្លាំង ដោយលោកបានបង្ហាញក្តីសោមនស្សរីករាយចំពោះលទ្ធផលដែល អែនណាអូមី ទទួលបាននៅពេលនេះ ព្រោះវាកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការសិក្សារៀនសូត្រទាំងថ្ងៃទាំងយប់។

ប្រាប់ឱ្យ AMS Infotainment ដឹងកាលពីពេលថ្មីៗ នាយកប្រតិបត្តិរូបនេះថា បវរកញ្ញាវ័យក្មេង សំអុល អែនណាអូមី នឹងចេញទៅបន្តការសិក្សានៅ Angelo State, Texas​សហរដ្ឋអាមេរិក លើផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ រយៈពេល ៥ ឆ្នាំ ដោយពេលនេះនាងកំពុងរត់ការឯកសារត្រៀម សម្រាប់ការហោះហើរចេញទៅនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។

ដំណើរឆ្ពោះទៅបន្តការសិក្សានៅសហរដ្ឋអាមេរិករបស់ ម្ចាស់ពាន 1st Runner up Miss Popular vote ក្នុងកម្មវិធី Teen Star International 2022 ជារឿងដែលធ្វើឱ្យ លោក ​ម៉ែន និមលរតន៍ រំភើបចិត្តជាខ្លាំង ព្រោះកន្លងមកលោកគាំទ្រយ៉ាងពេញទំហឹង ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យបវរកញ្ញា-បុរសឯកចំណុះក្រោមក្រុមហ៊ុន CIM ទៅបន្តការសិក្សាតាមចំណង់ចំណូលចិត្តរបស់ពួកគេ ដោយលោកជឿជាក់ថា ចំណេះវិជ្ជាជាស្ពានចម្លងដ៏សំខាន់ក្នុងការជួយរុញច្រានបវរកញ្ញា-បុរសឯកកម្ពុជាយើងឱ្យមានអនាគតភ្លឺចែងចាំង។

មិនថាការរស់នៅប្រចាំថ្ងៃ ឬក្នុងវិស័យបវរកញ្ញានោះទេ ចំណេះវិជ្ជាជាទ្រព្យសម្បិត្តិមិនអាចកាត់ថ្លៃបាន ដូច្នេះលោកចង់ឱ្យប្អូនៗជំនាន់ក្រោយយក សំអុល អែនណាអូមី ជាគំរូ ទោះបីនាងប្រឡូកវិស័យសិល្បៈទាំងវ័យក្មេងតែក៏មិនបោះបង់ការសិក្សានោះឡើយ។ ពោលគឺនាងពូកែទាំងការរៀន និងការងារសិល្បៈ ជាក់ស្តែងកាលប្រកួតប្រជែងកម្មវិធីលំដាប់អន្តរជាតិនៅថៃ អែនណាអូមី បានឈ្នះពានរង្វាន់ធំៗ​ ៣ រួមមាន ពានរង្វាន់ 3rd Runner up Best In National Costume, 1st Runner up Miss Photogenic និង  1st Runner up Miss Popular vote ជាមោទនភាពសម្រាប់ប្រទេសកម្ពុជា។

សូមជម្រាបថា Teen Star Cambodia 2022 សំអុល អែនណាអូមី គ្មានបំណងបោះបង់វិស័យសិល្បៈឡើយ ដោយនាងសន្យានឹងត្រឡប់មកវិស័យ beauty pageant វិញម្តងទៀត នៅពេលនាងបញ្ចប់ការសិក្សារយៈពេល ៥ ឆ្នាំ នៅសហរដ្ឋអាមេរិក។ យុវតីឆ្លាតវ័យរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងនៅចង់ចាំរូបនាងទុកក្នុងចិត្ត ព្រោះនាងនឹងត្រឡប់មកវិញជាមួយចំណេះវិជ្ជា និងការត្រៀមយ៉ាងល្អសម្រាប់ការប្រកួតតំណាងប្រទេសកម្ពុជានាថ្ងៃអនាគត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ