ក្មេងមែនពិត តែ សំអុល សុមនា សម្តែងតួអង្គខ្មោចបានល្អខ្លាំង មើលហើយព្រឺសម្បុរ!

តារាសម្តែងវ័យក្មេង សំអុល សុមនា ទទួលបានឱកាសធំមួយពីផលិតកម្ម LD Entertainment  ដោយនាងត្រូវជ្រើសឱ្យសម្តែងជាតួអង្គខ្មោចក្នុងរឿងខ្នាតធំ «ថ្នាក់ ១២ង» ដែលរឿងនេះទើបសម្ពោធចាក់បញ្ចាំង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ 

យុវតីវ័យ ១៧ ឆ្នាំនេះឱ្យដឹងថា នាងរំភើបខ្លាំងណាស់ដែលទទួលបានឱកាសសម្តែងជាតួអង្គខ្មោចក្នុងរឿងខ្នាតធំ «ថ្នាក់ ១២ង» នេះ ទោះបីជាកន្លងមកនាងមានបទពិសោធន៍ធ្លាប់សម្តែងរឿងច្រើនមកហើយក៏ពិតមែន តែនេះជាលើកទី១ ដែលចូលរួមសម្តែងខ្នាតធំបែបនេះ។

សម្រាប់ សុមនា ការថតរឿងនេះមានផលលំបាកច្រើនមែនទែន ព្រោះនាងមិនមែនសម្តែងតែតួអង្គខ្មោចមួយនោះទេ តែត្រូវផ្លាស់ប្តូរអត្តចរិកច្រើនតាមតួអង្គនោះ។ សំអុល សុមនា រៀបរាប់ទៀតថា ការសម្តែងក្នុងរឿងលើកនេះគឺមានគ្រប់រសជាតិ ហើយនាងជឿជាក់ថា ទស្សនិកជនច្បាស់ជាភ្ញាក់ផ្អើលពេលឃើញនាងសម្តែងក្នុងរឿងនេះ ព្រោះសូម្បីតែនាងខ្លួនឯងក៏និយាយថារឿងនេះព្រឺរោមតែម្តង។

ក្រឡេកមកការសម្តែងរបស់ សំអុល សុមនា ក្នុងរឿង «ថ្នាក់ ១២ង» ពិតជាល្អខ្លាំងណាស់ ដោយនាងអាចបត់បែនបានគ្រប់តួអង្គ មិនថាកាចស្លួត ពិសេសគឺតួខ្មោចមើលហើយព្រឺបះសក់។ អ្នកចូលទស្សនារឿង «ថ្នាក់ ១២ង» ក្នុងថ្ងៃ​ Pre- screening នាំគ្នា ស្រែកកងរំពងពេញសាលចាក់បញ្ចាំង និងលាន់មាត់សរសើរសាច់រឿងនេះថាព្រឺព្រួចខ្លាំង មើលហើយឡើងព្រឺសម្បុរ ព្រោះមិនមែនជារឿងខ្មោចបែបកំប្លែងតែសាច់រឿងនេះធ្វើឱ្យអ្នកមើលខ្លាចពិតៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ បិទបញ្ចប់ជាមួយរបត់ថ្មីៗ ដែលពណ៌នាមិនអស់មិនហើយ

មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ (CSFF) លើកទី១៥ ដែល​ជា​មហោស្រព​ភាពយន្ត​ខ្លី​អន្តរជាតិ​ដំបូង​គេ និង​តែ​មួយ​គត់​នៅ​កម្ពុជា បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នូវ​ការ​ប្រារព្ធ​

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ