ឡូរ៉ា ម៉ម បង្ហាញមោទកភាពនឹងសមិទ្ធិផល​មិនគួរឱ្យជឿរបស់ក្រុមការងារ សម្រាប់ស៊ីហ្គេម

ប៉ុន្មានថ្ងៃក្រោយផលិតកម្ម បារមី​ ទម្លាក់បទ «ចងចាំសាវតារ» ឬ «LEGACY» ត្រូវទម្លាក់លើទីផ្សារ ឡូ រ៉ាម៉ម ដែលជាតន្រ្តីករ និងអគ្គនាយកប្រតិបត្តិរបស់ផលិតកម្ម បារមី (Baramey Production​) បានបង្ហោះសារបង្ហាញមោទកភាពចំពោះសមិទ្ធិផលដែលមិនគួរឱ្យជឿរបស់ក្រុមការងារ បានពួតដៃគ្នាសាមគ្គីផលិតតន្ត្រីដើម្បីជាតិ ទោះគ្រប់គ្នាមានការហត់នឿយខ្លាំងតាំងពីការរសម្ដែងនៅការប្រគំតន្ត្រី Rolling Loud នៅប្រទេសថៃ និងការប្រគំតន្រ្តីរយៈពេល ៣ ថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរក៏ដោយ។

តួយ៉ាង នៅយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ អគ្គនាយកប្រតិបត្តិរបស់ផលិតកម្ម បារមី រៀបរាប់យ៉ាងវែងអន្លាយលើទំព័រហ្វេសប៊ុកផ្លូវការថា «ទីបំផុត នាងខ្ញុំមានឱកាសនិយាយអំពីគម្រោងដ៏អស្ចារ្យមួយនេះហើយ។ គ្មានអ្វីដែល ស្រស់បំព្រង ​និងត្រជាក់ភ្នែកជាងការមើលក្រុមការងាររបស់ខ្លួន ពួតដៃគ្នាសាមគ្គីផលិតតន្ត្រីដើម្បីជាតិយើងនោះទេ។ ទោះបីជាពួកគាត់មានការហត់នឿយខ្លាំងតាំងពីការរសម្ដែងនៅការប្រគំតន្ត្រី Rolling Loud និង បុណ្យចូលឆ្នាំខ្មែរ និងមកដល់ការត្រៀមសម្រាប់ពិធីបើក SEAGAMES នាងខ្ញុំពិតជាមានមោទកភាពចំពោះសមិទ្ធិផលដែលមិនគួរឱ្យជឿដែលពួកគាត់បានធ្វើដើម្បីស្វែងរកភាពច្នៃប្រឌិតចេញពី ជម្រៅក្រអៅបេះដូងរបស់ពួកគាត់និងស្វែងរកសំឡេងនៃមោទនភាពសម្រាប់កម្ពុជា។ គម្រោង​នេះ​គឺ​ផ្ដល់ភាពរីករាយ​ជាអនេកសម្រាប់​នាងខ្ញុំ​ ពី​ព្រោះ​ការធ្វើការងារលើគម្រោងនេះសបញ្ជា​ក់ថាយើង​កំពុង​រស់​នៅ​ក្នុង​សម័យ​កាលដ៏​អស្ចារ្យ​មួយ​។ សម័យដែលនៅគ្រប់ទីកន្លែងជុំវិញនាងខ្ញុំ នាងខ្ញុំមើលឃើញខ្មែរមួយដែលរួបរួម ដែលសាមគ្គីជួយរើសសំរាមនៅកីឡដ្ឋាន និងពួតដៃគ្នាគាំទ្រក្រុមកីឡារបស់យើងយ៉ាងអធិកអធម។ នាងខ្ញុំសូមអរគុណអ្នកគ្រប់គ្នាដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងលើគម្រោងមួយនេះ ដោយការប្ដេជ្ញាចិត្ត ស្មារតី ការលះបង់ និង ឆន្ទៈមុតមាំប្រកបដោយភាពច្នៃប្រឌិតរបស់អ្នក គឺជាអ្វីដែលផ្តល់អំណាចដល់ បារមី (Baramey) ឬ អាចនិយាយថា​សមិទ្ធិផលនេះគឺបានមកពីបារមីនៃការប្ដេជ្ញារបស់អ្នកគ្រប់គ្នា។ អរគុណអ្នកគាំទ្រទាំងអស់ដែលគាំទ្រពួកយើងកន្លងមក សូមបន្តស្រលាញ់គាំទ្រ បន្តរក្សាគំនិតសុទិដ្ឋិនិយមរបស់អ្នកទាំងអស់គ្នា ហើយនាងខ្ញុំសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងចូលរួមច្រៀងជាមួយពួកយើងនៅកីឡដ្ឋាន និងទូទាំងប្រទេសក្នុងពិធីបើក SEAGAMES នេះ!»

«ចងចាំសាវតារ» ឬ «LEGACY» ជាស្នាដៃថ្មីរបស់ផលិតកម្មបារមី ជាការបកស្រាយរួមគ្នារបស់ BARAMEY CREW ជូនជាពិសេសទៅកាន់អត្ដពលិកកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ទាំងអស់ ខណៈកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games)។ ក្រុមការងារ បារមីនឹងបង្ហាញវត្តមានក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ​ នៅទីតាំងពហុកីឡដ្ឋានជាតិមរតកតេជោ។

អ្នកគាំទ្រជឿជាក់ថា វត្តមាន វណ្ណដា និងក្រុមការងារ បារមី រួមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើនទៀត នឹងញ៉ាំងឱ្យពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកាន់តែអស្ចារ្យ អធិកអធមបំផុត សម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើក​ដំបូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ