តារាសម្តែងវ័យក្មេង សំអុល សុមនា ទទួលបានឱកាសធំមួយពីផលិតកម្ម LD Entertainment ដោយនាងត្រូវជ្រើសឱ្យសម្តែងជាតួអង្គខ្មោចក្នុងរឿងខ្នាតធំ «ថ្នាក់ ១២ង» ដែលរឿងនេះទើបសម្ពោធចាក់បញ្ចាំង កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

យុវតីវ័យ ១៧ ឆ្នាំនេះឱ្យដឹងថា នាងរំភើបខ្លាំងណាស់ដែលទទួលបានឱកាសសម្តែងជាតួអង្គខ្មោចក្នុងរឿងខ្នាតធំ «ថ្នាក់ ១២ង» នេះ ទោះបីជាកន្លងមកនាងមានបទពិសោធន៍ធ្លាប់សម្តែងរឿងច្រើនមកហើយក៏ពិតមែន តែនេះជាលើកទី១ ដែលចូលរួមសម្តែងខ្នាតធំបែបនេះ។
សម្រាប់ សុមនា ការថតរឿងនេះមានផលលំបាកច្រើនមែនទែន ព្រោះនាងមិនមែនសម្តែងតែតួអង្គខ្មោចមួយនោះទេ តែត្រូវផ្លាស់ប្តូរអត្តចរិកច្រើនតាមតួអង្គនោះ។ សំអុល សុមនា រៀបរាប់ទៀតថា ការសម្តែងក្នុងរឿងលើកនេះគឺមានគ្រប់រសជាតិ ហើយនាងជឿជាក់ថា ទស្សនិកជនច្បាស់ជាភ្ញាក់ផ្អើលពេលឃើញនាងសម្តែងក្នុងរឿងនេះ ព្រោះសូម្បីតែនាងខ្លួនឯងក៏និយាយថារឿងនេះព្រឺរោមតែម្តង។






ក្រឡេកមកការសម្តែងរបស់ សំអុល សុមនា ក្នុងរឿង «ថ្នាក់ ១២ង» ពិតជាល្អខ្លាំងណាស់ ដោយនាងអាចបត់បែនបានគ្រប់តួអង្គ មិនថាកាចស្លួត ពិសេសគឺតួខ្មោចមើលហើយព្រឺបះសក់។ អ្នកចូលទស្សនារឿង «ថ្នាក់ ១២ង» ក្នុងថ្ងៃ Pre- screening នាំគ្នា ស្រែកកងរំពងពេញសាលចាក់បញ្ចាំង និងលាន់មាត់សរសើរសាច់រឿងនេះថាព្រឺព្រួចខ្លាំង មើលហើយឡើងព្រឺសម្បុរ ព្រោះមិនមែនជារឿងខ្មោចបែបកំប្លែងតែសាច់រឿងនេះធ្វើឱ្យអ្នកមើលខ្លាចពិតៗ៕
























Account
Security
Favourite Content