សំណាង អេលីណា សំងំថតរឿងភាគថ្មី ក្រោយជោគជ័យស្នាដៃភាពយន្តទី១

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៩ (Miss Universe Cambodia 2019) កញ្ញា សំណាង អេលីណា បានសម្រេចចិត្តបោះជំហានចូលវីស័យភាពយន្តជាលើកដំបូង ក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គថ្មី» ដែលជាស្នាដៃនិពន្ធ និងដឹកនាំរឿងរបស់ អ្នកស្រី ពាន់ ភួងបុផ្ផា ក្រោមការសហការផលិតរបស់ស្ថានីយទូរទស្សន៍ភីអិនអិន។

ពិតដូចការរំពឹងទុក សំណាង អេលីណា ចាប់ផ្តើមមានគេស្គាល់ និងក្តោបបានប្រជាប្រិយភាពថែមមួយក្រិតទៀត ពីលើកេរ្តិ៍ឈ្មោះដែលនាងមានសព្វថ្ងៃ បន្ទាប់ពីនាងលេចវត្តមានក្នុងរឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គថ្មី»របស់ស្ថានីយទូរទស្សន៍ភីអិនអិន។

សំណាង​ អេលីណា ធ្លាប់ប្រាប់ឱ្យអ្នកសារព័ត៌មាន AMS ដឹងពេលសម្តែងរឿងដំបូងៗថា ការសម្តែងពិតជាពិបាក និងហត់ខ្លាំង ដោយតួត្រូវចំណាយពេលច្រើន និងលះបង់រូបសម្រស់ដើម្បីថតក្រោមពន្លឺថ្ងៃ គេងក៏មិនសូវគ្រប់គ្រាន់ ព្រោះត្រូវចេញទៅថតនៅតាមខេត្តជាដើម។

ក្រោយថតរឿង «ស្នាមស្នេហ៍សមុទ្ររាម វគ្គថ្មី» ចប់ភ្លាមៗ កញ្ញា សំណាង អេលីណា ហាក់ស្រពិចស្រពិលលើវិថីជាអ្នកសម្តែង ដោយសារកត្តាលំបាកជាច្រើនដែលបានកើតឡើង ស្រាប់តែថ្មីៗនេះ​ នាងបានបង្កការភ្ញាក់ផ្អើល ដោយនាងបានកំពុងសំងំថតរឿងភាគថ្មីមួយទៀត​ ឱ្យស្ថានីយទូរទស្សន៍ភីអិនអិន។ រឿងថ្មីដែល អេលីណា កំពុងសំងំថតមានចំណងជើងថា «កុងត្រាបេះដូង»។ ដោយឡែក តួប្រុសដែលនឹងត្រូវសម្តែងប៉ះគ្នាជាមួយស្រីស្រស់រូបនេះ គឺតារាសម្តែងសាច់ដុំ៦កង់ លោក សេង មង្គល។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងសាច់រឿងលម្អិតរបស់រឿង «កុងត្រាបេះដូង» និងតួអង្គដែលកញ្ញា សំណាង អេលីណា ត្រូវសម្តែងនៅឡើយទេ ព្រោះស្រីស្រស់រូបនេះ មិនបានទម្លាយឱ្យនរណាម្នាក់ដឹងថានាងកំពុងថតរឿងថ្មីនេះនោះទេ។ 

តាមអ្វីដែលបានលេចឮមក បច្ចុប្បន្ន កញ្ញា សំណាង អេលីណា ទទួលថតតែរឿងដែលចាក់បញ្ចាំងលើទូរទស្សន៍ភីអិនអិន តែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការថត MV ចម្រៀងផ្សេងៗ គេឃើញនាងទទួលថតជាធម្មតា។ បន្ថែមពីលើការសម្តែង មួយរយៈចុងក្រោយនេះ គេឃើញស្រីស្រស់សោភានេះ បង្ហាញវត្តមានធ្វើពិធីការនីឱ្យកម្មវិធី Miss Universe ផងដែរ ដោយគេសង្គេតឃើញថា នាងអាចធ្វើការងារនេះបានល្អទោះមិនធ្លាប់មានបទពិសោធន៍ពីមុនមកក្តី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន