ពីប៉ាប៉ា Aries៖ «ពេលនេះយើងមិនអានបន្តដំណើររួមផ្លូវជាមួយគ្នាបាន តែនាងនៅស្ថិតក្នុងកន្លែងណាមួយក្នុងបេះដូងខ្ញុំ»

ថ្វីដ្បិតតែរឿងរ៉ាវស្នេហាប្រេះឆារវាងតារាចម្រៀង ពេជ្រ សូលីកា និងគូដណ្តឹង កន្លងផុតទៅជាច្រើនខែ ប៉ុន្តែជីវិតឯកជនអ្នកទាំងពីរនៅ​ជាទីចាប់អារម្មណ៍របស់មហាជន មិនថាអ្នកទាំងពីរទៅណា ធ្វើអ្វី ឬបង្ហោះអ្វីលើបណ្តាញសង្គមហ្វេសប៊ុក/អ៊ីនស្រ្តាក្រាមនោះទេ គឺនៅតែមានអ្នកតាមដានគ្រប់ច្រកល្ហក់។

តួយ៉ាង គ្រប់ពេលប៉ាប៉ា Aries បង្ហោះ ឬដាក់ស្តូរី (Story) ជាមួយ Aries គ្រប់គ្នាតែងតែចាប់អារម្មណ៍ និងនៅតែមានអ្នកដេញដោលតាមសួរក្នុង story ថា «តើអ្នកនៅស្រលាញ់បងកាទៀតអត់?» ស្រាប់តែអតីតគូដណ្តឹងដែលធ្លាប់រួមរស់ជាមួយគ្នាប្តីប្រពន្ធនឹងតារាចម្រៀងរាងតូចច្រឡឹង សូលីកា ឆ្លើយតបដោយមិនលាក់លៀមថា «នាងជាម្តាយកូនខ្ញុំ ដូច្នេះខ្ញុំតែងតែមានចិត្តស្រលាញ់ និងគោរពនាងជានិច្ច។ គ្រាមួយយើក៏ធ្លាប់រួមរស់ជាមួយគ្នា។ ទោះពេលនេះយើងមិនអានបន្តដំណើររួមផ្លូវជាមួយគ្នាបាន តែនាងនៅស្ថិតក្នុងកន្លែងណាមួយក្នុងបេះដូងខ្ញុំ»

គ្រាន់តែឃើញការឆ្លើយតបបែបនេះ អ្នកគាំទ្រកាន់តែសរសើរអតីតគូស្នេហ៍ម្ចាស់​បទ “ហេតុអ្វីយើងបែកគ្នា” នៅតែផ្តល់តម្លៃ និងគោរពភាគីខាងស្រី ទោះចំណងស្នេហ៍បែបបាក់ទៅយូរហើយក្តី។

មិនទាន់អស់នៅឡើយ​កាលពីប៉ុន្មានថ្ងៃមុន ពេជ្រ សូលីកា ទៅច្រៀងនៅ pub មួយ ហើយគេស្រាប់តែប្រទះឃើញ លោក គីម ហាន ក៏ទៅ pub នោះដែរ ថែមទាំងឈរមើលនាងច្រៀងផង។ សកម្មភាពតូចៗទាំងនេះ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ទោះបែកគ្នាហើយ តែ គីម ហាន ដែលជាគូស្នេហ៍ចាស់ ​នៅតែទៅគាំទ្រ និងឲ្យតម្លៃ​ម្តាយ Aries មិនប្រួលប្រែ ទោះបីពេលនេះជីវិតគូ ត្រូវដើរដល់ផ្លូវបញ្ចប់ ហើយម្នាក់ៗបានកំពុងដើរផ្លូវថ្មីរៀងៗខ្លួន។

គួររំលឹកផងដែរថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយ លោក គីម ហាន ជាអាណិកជនខ្មែរមកពីអូស្រ្ដាលី ដែលជាអ្នកច្នៃម៉ូដ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៩ ហើយនាងបានសម្រាលកូនប្រុសជាដំណក់ឈាមរួមគ្នាកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ ដោយដាក់ឈ្មោះថា ហង្ស អ៊ារីវេស្ដេ ហៅ Aries។ 

ចំណងស្នេហ៍ជាង ៣ ឆ្នាំរបស់អ្នកទាំងពីរត្រូវបញ្ចប់ទៅ​នាពាក់កណ្ដាលឆ្នាំ ២០២២ នេះ ដោយភាគីខាងប្រុស  បានប្រកាសពីការបែកបាក់គ្នារបស់អ្នកទាំងពីរនៅ​ព្រឹក​ថ្ងៃទី​ ០៨​ ខែកក្កដា ឆ្នាំ​ ២០២២​ ប៉ុន្តែ​ពួកគេ ​នៅតែ​បន្ត​ការរាប់​គ្នា​ជា​មិត្ត​ល្អ ​និង​ធ្វើជា​អាណា​ព្យាបាល​ទទួលខុស​ត្រូវចំ​ពោះ​កូនប្រុស​ដូចដើម​ ជាក់ស្តែង សព្វថ្ងៃនេះ អ្នកទាំងពីរពិតជាបំពេញតួនាទីមើលថែកូនរៀងៗខ្លួនបានយ៉ាងល្អ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ