ត្រូវ​គ្នា​វិញភ្លាម ពេជ្រ សូលីកា និង អេនជី បង្ហើប​តម្រុយ​ស្នាដៃចម្រៀងថ្មីរួមគ្នាភ្លែត ​​

ជឿជាក់ថា ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបហើយថា តារាចម្រៀង ពេជ្រ សូលីកា ទើបក្លាយជាទូតសុឆន្ទៈផលិតផលរបស់ អតីតតារាចម្រៀង អេនជី ដែលបច្ចុប្បន្ននាងជាអ្នកជំនួញអនឡាញមានឈ្មោះបោះសំឡេងម្នាក់។ តាមអ្វីដែលបានដឹងមក អតីតតារាចម្រៀងធ្លាប់រួមទ្រនំទាំងពីររូបនេះ ទើបត្រូវរ៉ូវគ្នាវិញនៅពេលដែល អេនជី ហៅ សូលីកា ឱ្យធ្វើជាទូតសុឆន្ទៈផលិតផល ព្រោះច្រើនឆ្នាំមកនេះអ្នកទាំងពីរមិនដែលនិយាយរកគ្នានោះទេ ដោយសារធ្លាប់អាក់អន់ស្រពន់ចិត្តជាមួយគ្នាតាំងពី ១០ ឆ្នាំមុន។ 

យ៉ាងណាមិញ មូលហេតុជាក់លាក់នៃការអាក់អន់ស្រពន់ចិត្ត រហូតមិននិយាយគ្នារាប់ឆ្នាំនោះរវាងអ្នកទាំងពីរ មិនត្រូវបានសាមីខ្លួនទម្លាយនោះទេ តែ សូលីកា បានឱ្យដឹងក្នុងកិច្ចសម្ភាសន៍មួយជាមួយ អេនជី ថា អ្នកទាំងពីរមិននិយាយរកគ្នាដោយសាររឿងតិចតួច កាលនោះអ្នកទាំងពីរសុទ្ធតែនៅ​ក្មេង ហើយជម្លោះនោះក៏​តាមបែប​ក្មេងៗដែរ។ ប៉ុន្តែពេលនេះម្នាក់ៗសុទ្ធតែក្លាយជាអ្នកម៉ាក់គេហើយ គ្មានអ្វីត្រូវចិត្តច្រើន ឬប្រកាន់ដូចមុននោះទេ។

គួរឱ្យចាប់អារម្មណ៍ ក្នុងថ្ងៃប្រកាស​ម្ចាស់​បទ “ហេតុអ្វីយើងបែកគ្នា” ជាទូតសុឆន្ទៈផលិតផលរបស់ អេនជី គេឃើញអតីតចម្រៀងផលិតកម្ម M ទាំងពីរ បកស្រាយបទចម្រៀងចាស់រួមគ្នាយ៉ាងពីរោះរណ្តំ ធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូក រហូតចោទជាសួរថា តើ សូលីកា និង អេនជី អាចនឹងមានស្នាដៃចម្រៀងថ្មីជាមួយគ្នាឆាប់ៗទេ? ព្រោះម្នាក់ៗទន្ទឹងរង់ចាំចម្រៀងរួមគ្នាថ្មីរបស់អ្នកទាំងពីរតាំងពីយូរណាស់មកហើយ។

ពាក់ព័ន្ធសំណួរនេះ ម្ចាស់បទ “ឬគិតថាអូនមិនចេះយំ” មិនបានបដិសេធទេ តែនាងលើកឡើង ទាក់ទងរឿង Surprise អ្នកទាំងពីរមិនទាន់បង្ហើបទេ ទុកឱ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើលតាមនោះតែម្តងទៅ។ តាមការបញ្ជាក់យ៉ាងខ្លីរបស់ អ្នកម្ដាយ​កូន​មួយថា ការ Surprise នោះ គឺអាចចេញមកពីភាគីខាង អេនជី មុន។ នេះសបញ្ជាក់ឱ្យឃើញថា មិត្តភ័ក្តដែលមិននិយាយគ្នារាប់ឆ្នាំនេះ អាចនឹងមានស្នាដៃថ្មី​មក​​ជូនអ្នកគាំទ្រ ព្រោះកន្លងមក អ្នកគាំទ្ររបស់​ស្រីស្អាត​ទាំងពីរតែងតែទទូចសុំឱ្យអ្នកទាំងច្រៀងរួមគ្នាម្តងទៀត ព្រោះគ្រប់គ្នានឹករលឹកសំឡេងផ្អែមរណ្តំរបស់អ្នកទាំងពីរជាពន់ពេក។

សូមជម្រាបថា គិតត្រឹមឆ្នាំ ២០២២ នេះ ពេជ្រ សូលីកា និង អេនជី ប្រឡូកសិល្បៈរយៈពេល១៣ ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០០៩ មកម៉្លេះ គ្រាន់តែ អ្នកម៉ាក់របស់ Aris នៅបន្តការងារសិល្បៈដល់បច្ចុប្បន្ន ប៉ុន្តែ​អ្នកម៉ាក់របស់ Eden វិញងាក​ទៅប្រឡូកជាអ្នកជំនួញឆ្នើមម្នាក់ តែរូបនាងនៅតែពាក់ព័ន្ធការសិល្បៈ និងចូលរួមលើកស្ទួយសិល្បករខ្មែរតាមរយៈការជ្រើសរើសសិល្បករមកធ្វើជា BA ផលិតផល និងការថតប្រ៉ូម៉ូតជាដើម៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ