បវរកញ្ញា ស៊ឹង វង្សចន្ទ័ពេញបរមី បារម្ភខ្លាំង ខណៈ ឪពុក គូដណ្ដឹង ប្អូនប្រុស កំពុងនៅសមរភូមិប្រយុទ្ធជាមួយសៀម

ឪពុក​បង្កើត គូដណ្ដឹង​ និង​ប្អូន​ប្រុស​របស់ ស៊ឹង វង្សចន្ទ័ពេញបរមី កំពុង​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​ត្រៀម​ប្រយុទ្ធ​ជាមួយ​ចោរ​សៀម​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហោះ​បង្ហាញ​ក្ដី​បារម្ភ​ពី​ចម្ងាយ​ពី​បេក្ខភាព Top 10 នៃ Miss Universe Cambodia 2025 រូប​នេះ។

​បវរ​កញ្ញា ស៊ឹង វង្សចន្ទ័ពេញបរមី ​បេក្ខភាព​ដែល​ទទួល​បាន​តំណែង Top 10 នៅ​ក្នុង​ការ​ប្រកួត MUC 2025 ដែល​ទើប​បាន​បញ្ជប់​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​មុន​នេះ បានសរសេរបង្ហោះ​លើ​អាខោន​ដោយ​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ឥតឧបមាចំពោះសាច់ញាតិទាំង ៣ របស់នាង។

ដូចដែលមហាជនអ្នកតាមដានវិស័យបវរកញ្ញាបានជ្រាប ក្រោយ​បញ្ចប់​ការ​ប្រកួត​បេក្ខភាព Top 10 រូប​នេះ​បាន​ភ្ជាប់​ពាក្យ​ជាមួយ​កំលោះ​សង្ហា​ដែល​កំពុង​បម្រើ​ការ​ជា​កង​ទ័ព​ជើង​ទឹក​កម្ពុជា។ លុះ​មក​ដល់​ថ្ងៃ​ទី ៩ ខែធ្នូ ឆ្នាំ ២០២៥ បវរ​កញ្ញា​រូប​នេះ​​បាន​បង្ហោះ​បង្ហាញ​ក្ដី​បារម្ភ​ជា​ពន់ពេក​ចំពោះ​គូ​ដណ្ដឹង លោក​ឪពុក និង​ប្អូន​ប្រុស​ ខណៈ​អ្នក​ទាំងបី​សុទ្ធ​សឹង​ជា​ទាហាន​ជួរ​មុខ​ហើយ​ពេល​នេះ​ដែរ​កំពុង​ស្ថិត​នៅ​ក្នុង​សមរភូមិ​ដែល​ត្រៀម​ក្នុង​ការ​ប្រយុទ្ធ​តបត​នឹង​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ​ដែលព្យាយាមបាញ់មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា។

តាម​រយៈ​សំណេរ​របស់​កញ្ញា​ ស៊ឹង វង្សចន្ទ័ពេញបរមី បាន​រៀប​រាប់​យ៉ាង​ដូច្នេះ​ថា៖ «អ្នកទាំង3 ជាជីវិត ជាបេះដូង ជាដង្ហើម របស់ខ្ញុំ លើកនេះផ្លូវចិត្តខ្ញុំ ពិតជាប៉ះពាល់ខ្លាំងណាស់។ ប៉ា នៅសមរភូមិកំពុងប្រយុទ្ធ។ គូរដណ្ដឹង និងប្អូនប្រុស ត្រៀមខ្លួន 24/24 ចេញទៅ»។

ជាមួយ​គ្នា​នេះ​ដែរ មហាជន​បាន​បង្ហាញ​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​កញ្ញា​ និង​ក្រុម​គ្រួសារ ព្រម​ទាំង​បាន​ជូនពរ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​ទាំង ៣ នាក់​របស់ បរមី ក៏​ដូច​ជា​ទាហាន​ជួរ​មុខ​គ្រប់ៗ​រូប រួម​ទាំង​ពលរដ្ឋ​កម្ពុជា​ភៀស​សឹក​ទាំង​អស់​ឱ្យ​មាន​សុវត្ថិភាព​រួច​ផុត​ពី​ការ​លំបាក​ក្នុង​ពេល​នេះ៕

រូបភាព ៖ Bormey- បរមី 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *