កូនស្រី ស៊ឹម សូលិកា ភ្ជាប់ពាក្យហើយ ស្រស់ស្អាតទាំងម្ដាយ និងកូនក្រមុំ

កាលពី​ម្សិលមិញ​នេះ តារា​សម្ដែង​ជើងចាស់ និង​ជា​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន ស៊ឹម សូលិកា មាន​ស្នាម​ញញឹម​ស្រស់​ប្រិមប្រិយ​ពេញ​មួយ​ថ្ងៃ ដោយសារ​កូនស្រី​តែ​មួយ​ជា​ត្រួយ​បណ្ដូល​ចិត្ត​ជិត​មាន​គូគ្រង មើល​ថែ​បន្ត​ពី​ម្ដាយ​ហើយ។ ក្រោយ​សិក្សា​ស្វែង​យល់​ចិត្ត​គ្នា ថ្មី​ៗ​នេះ ​សុកាន ភីរៈណុច កូនស្រីរបស់ ស៊ឹម សូលិកា បាន​ភ្ជាប់ពាក្យ។

សុកាន ភីរៈណុច គឺជា​កូន​ស្រី​របស់​តារា​ស្រី សម្រស់​ចាំ ស៊ឹម សូលិកា ធ្លាប់​តែ​ឃើញ​ដើរ​តាម​ម្ដាយ​នៅ​ជំទង់ៗ តែ​ឥឡូវ​ជិត​ក្លាយ​ជា​កូន​ក្រមុំ​ហើយ ដោយ​នាង​​បាន​ភ្ជាប់​ពាក្យ​កាលពី​ថ្ងៃ ១១ វិច្ឆិកា ឆ្នាំ ២០២៤ ថ្មី​ៗ​នេះ​ឯង។ ថ្ងៃ​ភ្ជាប់​ពាក្យ​កូន​ស្រី​ពិធី​ការិនី​សំឡេង​ថ្នម ផ្អែម​រូប​នេះ រៀបចំ​ឡើង​អធិកអធម ព្រម​ទាំង​មើល​ឃើញ​ពី​សុភមង្គល​យ៉ាង​ពេញលេញ​លើ​ផ្ទៃមុខ​ទាំង​គ្រួសារ​តែម្ដង។

ជីវិត​តារា​ស្រី ស៊ឹម សូលិកា កាន់តែ​មាន​សុភមង្គល​កាន់តែ​ខ្លាំង ក្រោយ​រៀបការ និង​បង្កើត​បាន​កូន​ប្រុស​ម្នាក់​ទៀត ហើយ​អ្នកនាង និង​ស្វាមី​អតីត​ស្វាមី នៅ​បន្ត​រាប់អាន​គ្នា​ដូច​បងប្អូន​ធម្មតា ព្រម​ទាំង​ផ្ដល់​ក្ដី​សុខ​ឲ្យ​កូន​យ៉ាង​កក់ក្ដៅ​ទៀត។ ត្បិត​តែ សុកាន ភីរៈណុច វ័យ​ក្មេង តែ​កូន​ស្រី​ពិធី​ការិនី​រូប​នេះ មាន​ការងារ​ត្រឹម​ត្រូវ ហើយ​ខាង​គូ​ដណ្ដឹង​ក៏​ជា​អ្នក​មាន​មុខ​មាត់​ដូចគ្នា។

ខាងក្រោម​នេះ គឺជា​រូបភាព​ថ្ងៃ​ភ្ជាប់​ពាក្យ កូនស្រី ស៊ឹម សូលិកា ដោយ​តុបតែង​យ៉ាង​សម្អិតសម្អាង​ពី​ខាង​ផ្នួង៖

Leave a Reply

Your email address will not be published. Required fields are marked *