Chani ចែករំលែកអារម្មណ៍ផ្ទាល់ខ្លួនចំពោះវិស័យសិល្បៈ ក្រោយទទួលបានឱកាសធ្វើទាំងតារាចម្រៀង និងសម្ដែង

Chani បាននិយាយពីអត្ថន័យនៃការងារសិល្បៈចំពោះលោក ស្របពេលដែលតារាប្រុសរបស់កូរ៉េខាងត្បូងរូបនេះបានប្រឡូកក្នុងវិថីសិល្បៈចាប់តាំងពីវ័យកុមារ ក្នុងនាមជាសមាជិកក្រុមចម្រៀងខេប៉ុប SF9 ផង និងតារាសម្ដែង Kang Chan Hee ផង។

កាលពីពេលថ្មីនេះៗ Chani ទើបតែបានក្លាយខ្លួនជាតារាម៉ូដែលប្រចាំខែមេសា របស់ទស្សនាវដ្ដី Men Noblesse ដោយការងារថតរូបបង្ហាញម៉ូដនេះ លោកត្រូវថតរូបក្រោមប្រធានបទ Another Me ឬជាការជីកកកាយពីជ្រុងម្ខាងទៀតនៃជីវិតរបស់តារាប្រុសរូបនេះផ្ទាល់តែម្ដង។

បន្ថែមពីការងារខាងលើ តារាប្រុសវ័យ ២០ឆ្នាំក៏បានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខមួយជាមួយនឹង Men Noblesse ផងដែរ។ នៅពេលដែលអ្នកសារព័ត៌មានបានសាកសួរពីអត្ថន័យរបស់តន្ត្រី និងការសម្ដែងសម្រាប់លោក តារាពហុជំនាញបានផ្ដល់និយមន័យថា របស់ទាំងពីរនេះគឺជា ជីវិតរបស់លោក។

ជាក់ស្ដែង Chani បាននិយាយថា​៖​ “តន្ត្រី និងការសម្ដែងគឺជាគ្រប់យ៉ាងសម្រាប់ខ្ញុំ។ វាគឺជាខ្ញុំ។ ស្ដាប់ទៅវាអាចរៀងលើសបន្តិចមែន តែខ្ញុំបានធ្វើវាតាំងតែពីខ្ញុំនៅតូចៗ។ និយាយស្មោះត្រង់ទៅ នៅពេលដែលគិតថានឹងធ្វើអ្វីផ្សេង ខ្ញុំមានអារម្មណ៍ថា ខ្លាច និងមិនប្រាកដចិត្តនោះទេ”។

ចាប់ផ្ដើមប្រឡូកជាតារាសម្ដែងវ័យក្មេង ពោលតាំងតែពីវ័យ ៩ឆ្នាំ លោកក៏មិនភ្លេចដឹងគុណដល់អ្នកគាំទ្រដែលតែងតែលើកទឹកចិត្តដល់ខ្លួន រហូតអាចមានប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។ ដ្បិតបែបនេះក្ដី Chani ក៏បានបង្ហាញការតាំងចិត្ត នឹងបន្តអភិវឌ្ឍខ្លួនទៅមុខបន្ថែមទៀតដែរ។

គួរឱ្យដឹងផងដែរថា Chani កំពុងតែមមាញឹកជាមួយនឹងតួនាទីទាំង ២របស់ខ្លួន។ ក្នុងនាមជាតារាចម្រៀង SF9 ទើបតែបានចេញអាល់ប៊ុមថ្មី LOVE RACE កាលពីថ្ងៃទី១១ ខែមីនាកន្លងទៅនេះ និងកំពុងទទួលបានប្រជាប្រិយភាពពីអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក។ ឯការងារជាតារាសម្ដែងវិញ នៅក្នុងឆ្នាំ ២០២៥នេះ Chani បានលេចវត្តមាននៅក្នុងរឿងភាគ The Scandal of Chunhwa និងរឿងថ្មីមួយចំណងជើងទៀត គឺរឿង Ghosts ដែលនឹងចាក់ផ្សាយនៅថ្ងៃទី៩​ ខែមេសាខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *