បវរកញ្ញាចក្រវាលកម្ពុជា ២០២០ រ៉េត សារីតា បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមខណៈពេលទៅដើរលេង បែរជាសង្សារនាងលុតជង្គង់សុំរៀបការយ៉ាងផ្អែមល្ហែមបំផុត។ នេះជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្រតារាស្រីរូបនេះ ដែលចង់ឃើញនាង និងគូស្នេហ៍ដែលជាជនជាតិបរទេសចូលរោងការ។

កាលពីអំឡុងថ្ងៃចូលឆ្នាំចិន រ៉េត សារីតា ទើបតែបង្ហោះពីរូបភាពធ្វើដំណើរកម្សាន្តទៅកាន់អឺរ៉ុបជាមួយគូស្នេហ៍ដែលជាជនជាតិអាមេរិក ហើយស្រាប់តែមុននេះបន្តិចរូបភាពជាច្រើនត្រូវបានបង្ហោះឡើងយ៉ាងភ្ញាក់ផ្អើល ដែលមានសង្សារនាងបានលុតជង្គង់សុំរៀបការ ហើយ សារីតា ក៏បានឆ្លើយយល់ព្រម និងមានបំពាក់ចិញ្ចៀនទៀតផង។
ក្នុង Caption បង្ហោះជាមួយរូបភាពនោះបានបញ្ជាក់ថា ការសុំរៀបការនោះធ្វើឡើងតាំងពីថ្ងៃ ៩ ខែ ២ ឆ្នាំ ២០២៤ មុនម្ល៉េះ។ ចំពោះទីតាំងដែលគូស្នេហ៍តារាសម្ដែងស្រីរូបនេះ ត្រូវមិត្តប្រុសសុំរៀបការ ត្រូវធ្វើដំណើរតាមឧទ្ធម្ភាគចក្រឡើងទៅលើកំពូលភ្នំមួយដែលមានឈ្មោះថា Wanaka រីសត នាប្រទេសនូវែលហ្សេឡង់ ហើយទេសភាពវិញមើលទៅស្រស់ស្រាយផ្ទៃមេឃខៀវស្រងាត់ មានទាំងបឹង ភ្នំ និងព្រិលជុំវិញខ្លួន។

តាមរយៈរូបភាពបានបញ្ជាក់ច្បាស់ៗថា រីតា ពិតជារំភើបខ្លាំង ហើយគ្រាន់តែតារាស្រីវ័យ ២៩ ឆ្នាំរូបនេះចែករំលែកលើបណ្ដាញសង្គមភ្លាម មិនថាអ្នកគាំទ្រឡើយ សូម្បីតែអ្នកសិល្បៈគ្នាឯងក៏បានចូលមកអបអរសាទរដល់គូស្នេហ៍ទាំង ២ ដែរ ជាពិសេសគឺក្រុមក្រុមបវរកញ្ញាចក្រវាលកម្ពុជាទាំង ៥ ជំនាន់ បានសម្ដែងក្ដីសប្បាយរីករាយដល់បងប្អូនយ៉ាងកក់ក្ដៅ។
គូស្នេហ៍របស់ រ៉េត សារីតា ឈ្មោះ Tomas Gimenez ជាជនជាតិអាមេរិក និងជាអ្នកជំនួញមួយរូបថែមទៀតផង។ ត្បិតតែអ្នកទាំង ២ មិនបាននៅក្បែរគ្នាច្រើន តែ រីតា ធ្លាប់បានបញ្ជាក់ថា ក្នុង១ខែម្ដង ពួកនាងតែងតែធ្វើដំណើរទៅជួបគ្នាបង្កើនភាពស្និទ្ធស្នាល ផ្អែមល្ហែមមិនដាច់ឡើយ៕






























Account
Security
Favourite Content