រំភើបណាស់! រ៉េត សារីតា ត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការលើភ្នំ នៅនូវែលហ្សេឡង់

បវរកញ្ញា​ចក្រវាល​កម្ពុជា ២០២០ រ៉េត សារីតា បាន​បង្ហោះ​រូបភាព​យ៉ាង​ផ្អែមល្ហែម​ខណៈ​ពេល​ទៅ​ដើរលេង បែរជា​សង្សារ​នាង​លុតជង្គង់​សុំ​រៀបការ​យ៉ាង​ផ្អែមល្ហែម​បំផុត។ នេះ​ជា​ដំណឹង​ដ៏​រីករាយ​មួយ​សម្រាប់​អ្នក​គាំទ្រ​តារា​ស្រី​រូប​នេះ ដែល​ចង់​ឃើញ​នាង និង​គូស្នេហ៍​ដែល​ជា​ជនជាតិ​បរទេស​ចូល​រោងការ។

កាល​ពី​អំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន រ៉េត សារីតា ទើប​តែ​បង្ហោះ​ពី​រូបភាព​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​អឺរ៉ុប​ជាមួយ​គូស្នេហ៍​ដែល​ជា​ជនជាតិ​អាមេរិក ហើយ​ស្រាប់តែ​មុន​នេះ​បន្តិច​​​រូបភាព​ជាច្រើន​ត្រូវ​បាន​បង្ហោះ​ឡើង​យ៉ាង​ភ្ញាក់ផ្អើល ដែល​មាន​សង្សារ​នាង​បាន​លុតជង្គង់​សុំ​រៀបការ ហើយ សារីតា ក៏​បាន​ឆ្លើយ​យល់ព្រម និង​មាន​បំពាក់​ចិញ្ចៀន​ទៀត​ផង។

ក្នុង Caption បង្ហោះ​ជាមួយ​រូបភាព​នោះ​បាន​បញ្ជាក់​ថា ការ​សុំ​រៀបការ​នោះ​ធ្វើ​ឡើង​តាំងពី​ថ្ងៃ ៩ ខែ ២ ឆ្នាំ ២០២៤ មុន​ម្ល៉េះ។ ចំពោះ​ទីតាំង​ដែល​គូស្នេហ៍​តារា​សម្ដែង​ស្រី​រូបនេះ ត្រូវ​មិត្ត​ប្រុស​សុំ​រៀបការ ត្រូវ​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​មួយ​ដែល​មាន​ឈ្មោះ​ថា Wanaka រីសត នា​ប្រទេស​នូវែលហ្សេឡង់ ហើយ​ទេសភាពវិញ​មើល​ទៅ​ស្រស់ស្រាយ​​ផ្ទៃមេឃខៀវ​ស្រងាត់ មាន​ទាំង​បឹង ភ្នំ និង​ព្រិល​ជុំវិញ​ខ្លួន។

តាម​រយៈ​រូបភាព​បាន​បញ្ជាក់​ច្បាស់​ៗ​ថា រីតា ពិតជា​រំភើប​ខ្លាំង ហើយ​គ្រាន់តែ​តារា​ស្រី​វ័យ ២៩ ឆ្នាំ​រូប​នេះ​ចែករំលែក​លើ​បណ្ដាញ​សង្គម​ភ្លាម មិន​ថា​អ្នក​គាំទ្រ​ឡើយ សូម្បី​តែ​អ្នក​សិល្បៈ​គ្នាឯង​ក៏​បាន​ចូល​មក​អបអរសាទរ​ដល់​គូស្នេហ៍​ទាំង ២ ដែរ ជាពិសេស​គឺ​ក្រុម​ក្រុម​បវរកញ្ញា​ចក្រវាល​កម្ពុជា​ទាំង ៥ ជំនាន់ បាន​សម្ដែង​ក្ដី​សប្បាយរីករាយ​ដល់​បងប្អូន​យ៉ាង​កក់ក្ដៅ។

គូស្នេហ៍​របស់ រ៉េត សារីតា ឈ្មោះ Tomas Gimenez ជាជនជាតិ​អាមេរិក និង​ជា​អ្នក​ជំនួញ​មួយ​រូប​ថែម​ទៀត​ផង។ ត្បិត​តែ​អ្នក​ទាំង ២ មិន​បាន​នៅ​ក្បែរ​គ្នា​ច្រើន តែ រីតា ធ្លាប់​បាន​បញ្ជាក់​ថា ក្នុង​១ខែ​ម្ដង ពួកនាង​តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួប​គ្នា​បង្កើន​ភាព​ស្និទ្ធស្នាល ផ្អែមល្ហែម​មិន​ដាច់​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម